ចូលចិត្តទំនើប

Messenger នឹងមកដល់លើ Desktop

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 May, 2019

គម្រោងផែនការរបស់ Facebook ក្នុងការផ្តោតលើការផ្ញើសារជាលក្ខណៈឯកជន នាពេលនេះទទួលបានសមាសភាព Software នៅលើ Desktop ហើយ។ ក្រុមហ៊ុនបានរៀបរាប់នៅថ្ងៃនេះថា ក្រុមហ៊ុនអាចនឹងនាំយកកម្មវិធី Messenger ដែលជាកម្មវិធីផ្ញើសារដ៏ពេញនិយម ទៅកាន់ Mac និង Window នៅក្នុងឆ្នាំនេះ។

ក្រុមហ៊ុន Facebook បានធ្វើការប្រកាសនេះនៅក្នុងសន្និសីទ F8 Developer របស់ខ្លួននៅក្នុងទីក្រុង San Jose រដ្ឋ California នៅថ្ងៃនេះ។
បច្ចុប្បន្ននេះ មានចំនួននៃការប្រើប្រាស់ទូរសព្ទចល័តច្រើនណាស់នៅទូទាំងពិភពលោក ច្រើនជាងការប្រើប្រាស់កុំព្យូទ័រលើតុ ហើយល្បឿនៃការអភិវឌ្ឍសម្រាប់បច្ចេកវិទ្យាកុំព្យូទ័រក៏បានធ្លាក់ចុះតាមនោះដែរ។ ប៉ុន្តែសម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យ ដែលចំណាយពេលមួយថ្ងៃភាគច្រើនប្រើប្រាស់ Mac ឬ PC ចាត់ទុកការផ្ញើសារគឺមុខងារស្នូល ហើយកម្មវិធីផ្ញើសារដែលប្រើប្រាស់ជាប្រចាំមួយអាចរក្សាឱ្យពួកគេស្ថិតនៅក្នុងប្រព័ន្ធ Ecosystem របស់ Facebook ក្នុងរយៈពេលច្រើនម៉ោងក្នុងមួយថ្ងៃ។
នៅក្នុងសុន្ទរកថារបស់ Facebook បានលើកឡើងថា «អ្នកប្រើប្រាស់ចង់បានការផ្ញើសារដោយគ្មានឧបសគ្គចេញពីគ្រប់ឧបករណ៍ទាំងអស់ ហើយពេលខ្លះពួកគេគ្រាន់តែចង់បានកន្លែងបន្ថែមតូចមយយសម្រាប់ចែករំលែក និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលពួកគេយកចិត្តទុកដាក់ខ្លាំង»។
ការបោះជំហានថ្មីមួយនេះ ក៏ជួយឱ្យកម្មវិធី Messenger ក្លាយទៅជាផលចំណេញមួយ ដោយធ្វើឱ្យវាក្លាយជាកន្លែងកាន់តែទាក់ទាញសម្រាប់មុខជំនួញអាជីវកម្មនានា ក្នុងការទិញយកការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុន Facebook មានបំណងចង់បន្ថែមឧបករណ៍អាជីវកម្មផ្សេងទៀត នៅក្នុងកម្មវិធីផ្ញើសាររបស់ក្រុមហ៊ុនផងដែរ ធ្វើឱ្យវាក្លាយជាបណ្តាញដំបូងសម្រាប់ទីផ្សារអាជីវកម្ម និងសេវាកម្មអតិថិជនដ៏មានប្រសិទ្ធភាពមួយ។

Version នៅលើ Desktop របស់ Messenger នឹងបន្ថែមមុខងារ Audio Calls, Group Video Calls និងមុខងារដទៃទៀត ដែលស្រដៀងគ្នានឹងមុខងារនានានៅលើ Version ក្នុងទូរសព្ទដៃ។ វាទំនងជាអាស្រ័យលើគេហទំព័រ Messenger.com ជាប្រភេទ Web-Based Version នៃកម្មវិធី Messenger របស់ Facebook ដែលជាជម្រើសលឿនជាងមុនសម្រាប់ការប្រើប្រាស់កម្មវិធី Messenger ចេញពី Web Interface របស់ Facebook។
ក្រុមហ៊ុន Facebook បានបញ្ជាក់ថា App នៅលើ Desktop នាពេលនេះកំពុងធ្វើការសាកល្បង និងវានឹងបង្ហាញវត្តមានជាសកលនៅពេលណាមួយនៅក្នុងឆ្នាំនេះ៕

អត្ថបទអ្នកចង់អាន

LG បង្ហាញទូរទស្សន៍ 8K OLED ទំហំ 88 inch ដំបូងបង្អស់

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ស្របពេលដែលកម្មវិធីចាក់ផ្សាយ ដំណើរការជាមួយវីដេអូប្រភេទ 4K និង HDR ក្រុមអ្នកផលិតអេក្រង់ទូរទស្សន៍ ដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន LG ក៏បាននឹងកំពុងមមាញ...

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ង...

កម្មវិធីជំនួយ សម្រាប់ជ្រើសរើស ដើមរុក្ខជាតិ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 12 Dec, 2017

ការដាំដើមរុក្ខជាតិច្រើន នៅក្នុងគេហដ្ឋានអាចជួយស្រូបយកសារធាតុពុល នៅក្នុងខ្យល់អាកាស និង ពង្រឹងគុណភាពខ្យល់ ដែលអាចជះឥទ្ធិពលវិជ្ជមានលើរាងកាយអ្នក។ អ្នកពិត...

វិធីលាងសម្អាត អេក្រង់

ដោយ: ដួងច័ន្ទ 7 AM, Tuesday, 22 Aug, 2017

នេះជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ការលាងសម្អាតអេក្រង់គ្រប់ប្រភេទ ម្យ៉ាងវិញទៀតវាជាវិធីសាស្រ្តដ៏សាមញ្ញបំផុត។ វិធីសាស្រ្តល្អបំផុត សម្រាប់ការសម្អាតអេក្រ...

Tomnerb.Com - YouTube Channel