ចូលចិត្តទំនើប

តោះមកស្គាល់កម្មវិធី LOL ថ្មីពី Facebook

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ក្រុមហ៊ុន Facebook ទំនងដូចជាមិនដែលបញ្ចប់ដំណើរផ្សងព្រេងរបស់ខ្លួនក្នុងការបំពេញចិត្តអ្នកប្រើប្រាស់ទូរសព្ទ Smartphone ដែលជាក្រុមមនុស្សវ័យជំទង់ឡើយ ដោយពេលនេះក្រុមហ៊ុនបានបញ្ចេញកម្មវិធីកំសាន្តថ្មីមានឈ្មោះថា LOL។
យោងតាមគេហទំព័រ TechCrunch បានឱ្យយើងដឹងថា កម្មវិធី LOL គឺជាកម្មវិធី Software ដ៏សាមញ្ញមួយ ដែលមានបំពាក់មុខងារ Memes និង GIFs ដែលត្រូវបានចាត់ថ្នាក់នៅក្នុងក្រុម Animals និង Pranks ហើយបច្ចុប្បន្ននេះ Facebook កំពុងធ្វើការសាកល្បងវាជាមួយសិស្សវិទ្យាល័យចំនួន 100 នាក់ ដែលទទួលបានការឯកភាពពីមាតាបិតារបស់ពួកគេរួចរាល់ហើយ។

កម្មវិធី LOL ទំនងជាការរំលឹកដល់មុខងារ Discover Tab នៅលើកម្មវិធី Snapchat ហើយវានឹងផ្តល់នូវក្បួនដំណោះស្រាយវីដេអូ ដែលអ្នកប្រើប្រាស់អាចអូសឆ្លងកាត់ ដោយប្រើប្រាស់ការឆ្លើយតប ស្រដៀងគ្នាទៅនឹងការបិទបើក ឆ្លងកាត់លើ Instagram Stories ជាមួយនឹងការចែករំលែក និងប៊ូតុងសម្រាប់បញ្ចេញប្រតិកម្មនៅផ្នែកខាងក្រោម។

យោងតាម TechCrunch កម្មវិធី LOL គឺត្រូវបានដាក់បញ្ចេញឱ្យប្រើប្រាស់ក្នុងមួយរយៈពេល ក្នុងនាមជាកម្មវិធីជំនួសឱ្យកម្មវិធី Facebook Watch ដែលជាកម្មវិធីផ្តោតលើការចាក់វីដេអូរបស់ក្រុមហ៊ុន ដែលត្រូវបានប្រើប្រាស់ចម្រុះដោយអ្នកប្រើប្រាស់គ្រប់វ័យ និងអ្នកជំនាញផលិតវីដេអូ មកពីក្រុមហ៊ុនថ្មីៗ ក្រុមហ៊ុនផលិតកម្មវិធីកំសាន្តនានា និងការសម្តែងនានា ដែលត្រូវបានរៀបចំដោយផ្ទាល់ពីក្រុមហ៊ុន Facebook។
យ៉ាងណាមិញ ក្រុមហ៊ុន Facebook ទំនងដូចជាមិនបានផលិតផលកម្មវិធី LOL សម្រាប់ជំនួសកម្មវិធី Watch ឡើយ ហើយនាពេលបច្ចុប្បន្ននេះ វាមិនទាន់មានភាពច្បាស់លាស់នៅឡើយថាតើកម្មវិធីថ្មីនេះនឹងត្រូវបង្ហាញវត្តមានជាផ្លូវការនៅក្នុង Facebook ឬក្នុងនាមជាកម្មវិធីដាច់ដោយឡែកនៅឡើយទេ។ អ្នកនាំពាក្យក្រុមហ៊ុន Facebook បានបញ្ជាក់ប្រាប់គេហទំព័រ The Verge ថា «ក្រុមហ៊ុនបាននឹងកំពុងដំណើរការធ្វើតេស្តសាកល្បងក្នុងទំហំតូចមួយ ហើយទស្សនទានរបស់កម្មវិធីនេះស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយទេនាពេលនេះ។»
Facebook មានប្រវត្តិដ៏វែងឆ្ងាយមួយអំពីការព្យាយាម និងភាពបរាជ័យក្នុងការទាក់ទាញអ្នកប្រើប្រាស់វ័យជំទង់។ អ្នកប្រើប្រាស់ទាំងនោះបានប្រជុំគ្នាប្រើប្រាស់ Snapchat អស់ពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយពួកគេមិនដែលត្រឡប់មកប្រើប្រាស់កម្មវិធី Facebook ដើមវិញទេ ដែលនេះជាដើមហេតុធ្វើឱ្យបណ្តាញទំនាក់ទំនងសង្គមមួយនេះត្រូវបានខ្ទាតចេញពីបរិវេណមហាវិទ្យាល័យ។ នាពេលនេះ ទោះបី Snapchat បានបាត់បង់តួនាទី ក្នុងនាមជាកម្មវិធីប្រើប្រាស់ច្រើន និងពេញនិយមក្តី ប៉ុន្តែ Facebook នៅតែព្យាយាមស្វះស្វែងបង្កើតកម្មវិធី Mobile App ដ៏ទាក់ទាញសម្រាប់អ្នកប្រើប្រាស់ភាគច្រើន និងទាក់ទាញដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។
ចាប់ផ្តើមកាលពី 5 ឆ្នាំមុន ជាមួយនឹងកម្មវិធី Poke និង Slingshot ក្រុមហ៊ុន Facebook បានព្យាយាមផ្តល់នូវបទពិសោធន៍ខុសៗគ្នាជាច្រើន ជាទូទៅក្នុទម្រង់ជាកម្មវិធីដាច់ដោយឡែក។ ក្រៅពី Slingshot ក៏មានកម្មវិធី Rooms និង Riff ផងដែរ ប៉ុន្តែកម្មវិធីទាំងបីនេះត្រូវបានបិទវិញកាលពីចុងឆ្នាំ 2015 ខណៈដែល Poke ត្រូវបានបញ្ចប់តាំងពីឆ្នាំ 2014។

ចាប់តាំងពីពេលនោះមក Facebook បានព្យាយាមស្វះស្វែងរកប្រជាប្រិយភាពពីយុវវ័យ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ នៅក្នុងខែតុលា ឆ្នាំ 2017 ក្រុមហ៊ុន Facebook បានបញ្ចេញកម្មវិធី Yik Yak ប៉ុន្តែត្រូវបានបិទទៅវិញក្នុងពេលមិនដល់មួយឆ្នាំផង។ ក្រោយមក Facebook បានពិនិត្យលើកម្មវិធី Houseparty ដែលជាកម្មវិធីវីដេអូជាក្រុម ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ជាយុវវ័យ ហើយ Facebook បានចម្លងកម្មវិធីនោះ ហើយបង្កើតជាកម្មវិធីផ្ទាល់ខ្លួនមានឈ្មោះថា Bonfire និងបានធ្វើដូចគ្នាចំពោះកម្មវិធី TikTok របស់ចិន ដោយបានបង្កើតជាកម្មវិធី Lasso វិញ
ទាំងអស់នេះបញ្ជាក់ឱ្យដឹងថា Facebook អន្ទះសារចង់ប្រឡូកចូលក្នុងទីផ្សារដែលមានផ្តោតទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម និងបង្កើតជាកម្មវិធីជំនាន់ថ្មី សម្រាប់វិស័យអ៊ីនធឺណេត។ យើងមិនទាន់ច្បាស់ថា កម្មវិធី LOL នឹងមានភាពប្រសើរជាងកម្មវិធីមុនៗទេ ប៉ុន្តែវាច្បាស់ណាស់ថាជាសញ្ញាបង្ហាញថា Facebook មិនបោះបង់ចោលការប្តេជ្ញាចិត្តរបស់ខ្លួនឡើយ។

អត្ថបទអ្នកចង់អាន

ណែនាំទូកដំបូងបង្អស់របស់ Lexus

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Oct, 2018

ម៉ាកសញ្ញារថយន្តលំដាប់ខ្ពស់ Aston Martin បានដាក់បង្ហាញទូកលំដាប់ខ្ពស់ម៉ាក Aston Martin AM37 នៅក្នុងព្រឹត្តិការណ៍ 2016 Monaco Yacht Show ខណៈដែលក្រុមហ៊...

ការផ្តល់ជូនពិសេស ក្នុងឱកាសសម្ពោធសាខា LG BrandShop ថ្មី សាខាស្ទឹងមានជ័យ

ដោយ: ទំនើប 6 PM, Tuesday, 12 Dec, 2017

រាជធានីភ្នំពេញ៖ ដើម្បីចូលរូមអបអរក្នុងឱកាសបើកសម្ពោធសាខា ស្ទឹងមានជ័យ ថ្មីរបស់ LG Brand Shop ក្រុមហ៊ុន LG បានរៀបចំអោយមាននៅការលក់បញ្ចុះតំលៃ យ៉ាងពិសេសរហ...

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទាំង 7 សក្តិសមសម្រាប់គេហដ្ឋានខ្នាតតូច

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

នៅលើពិភពលោកដ៏ធំទូលាយនេះ អ្នកប្រាកដជាស្រមៃថាអ្នកនឹងមានគេហដ្ឋានធំទូលាយ និងមានផ្ទះបាយដែលអាចដាក់ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ចម្អិនម្ហូបអាហារដ៏សម...

Tomnerb.Com - YouTube Channel