ចូលចិត្តទំនើប

ដំណឹងល្អ! សម្រាប់អ្នកលក់តាមអនឡាញ ឥឡូវនេះ Facebook កំពុងសាកល្បងShopping Mode សម្រាប់ការ Live លក់ផ្ទាល់

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

បច្ចុប្បន្ននេះ Facebook កំពុងសាកល្បងលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្មលក់ទំនិញតាមអនឡាញ កាន់តែមានប្រសិទ្ធភាព ចំពោះការ Live ផ្ទាល់នូវមុខទំនិញដែលពួកគេលក់។ នៅពេលដែលអ្នកលក់កំពុងបង្ហាញទំនិញ នៅលើ Page របស់ពួកគេនោះ អតិថិជនអាចឃើញប៊ូតុង Screenshot ដែលអនុញ្ញាតឱ្យអតិថិជនថតរូបទំនិញដែលពួកគេចង់ទិញ នឹងផ្ញើសារទៅអ្នកលក់ដោយផ្ទាល់ភ្លាមៗ។ លើសពីនេះ អ្នកលក់ក៏អាចផ្ញើសារសំណើរទូទាត់លុយ តាមរយៈ Messenger ដើម្បីសម្រួលដល់ដំណើរការលក់ផងដែរ។

យោងតាមសារព័ត៌មាន TechCrunch បានឱ្យដឹងថា លក្ខណៈពិសេសនេះ នឹងត្រូវបានសាកល្បងនៅប្រទេសថៃ ដែលនៅទីនេះមានអ្នកលក់តាមអនឡាញច្រើនសន្ធឹកសន្ធាប់ បាននាំយកទំនិញរបស់ខ្លួនទៅ Live លក់នៅលើបណ្តាញសង្គម Facebook ហើយផលិផលទាំងនោះមានដូចជា ផលិផលគ្រឿងសម្អាង កាបូប ស្បែកជើង ខោអាវ និងទំនិញផ្សេងៗទៀតជាច្រើន។ អ្នកលក់គ្រាន់តែកំណត់ពេលវេលា Live ដូចធម្មតា ដើម្បីបង្ហាញផលិតផលថ្មីៗ និងគំរូទំនិញជាដើម ទៅឱ្យអ្នកទិញដែលកំពុងមើល Facebook។ ម្យ៉ាងទៀតលក្ខណៈពិសេសនេះ ក៏ផ្តល់ឱ្យនូវការលើកទឹកចិត្តពិសេសៗ ដោយអ្នកលក់នឹងផ្តល់នូវរបស់អ្វីមួយឥតគិតថ្លៃបន្ងែម ទៅដល់អតិថិជនណាដែលបាន Share នូវការ Live ផ្ទាល់របស់ខ្លួននៅលើ New Feed របស់ពួកគេ។

លោក Mayank Yadav អ្នកគ្រប់គ្រងសេវាកម្មរបស់ក្រុមហ៊ុន Facebook ប្រចាំនៅប្រទេសថៃ បាននិយាយថា «ប្រទេសថៃគឺជាទីផ្សារដ៏សកម្មបំផុតរបស់យើង»។ នាពេលបច្ចុប្បន្ននេះ អ្នកលក់ទំនិញ ជាទូទៅប្រើមធ្យោបាយដោយខ្លួនឯងដើម្បីកត់ត្រាការលក់ ឬក៏ ការហៅទូរស័ព្ទទៅអ្នកទិញជាលក្ខណៈបុគ្គល ដោយប្រើ stream ក្នុងការផ្ញើសារទៅពួកគេ ជាមួយនឹងព័ត៌មានការទូទាត់ប្រាក់ផងដែរ។
ជាមួយនឹងការប្រើ មធ្យោបាយដោយខ្លួនឯងនេះ នឹងធ្វើឱ្យមានការភាន់ច្រឡំ ទាំងអ្នកទិញ និងអ្នកលក់ ដោយសារតែនៅពេលខ្លះការផ្សាយអាចផ្លាស់ប្តូរឆាប់រហ័សពេក គឺអ្នកលក់ផ្លាស់ប្តូរពីផលិផលមួយទៅផលិតផលមួយផ្សេងទៀតភ្លាមៗពេក។

ដូច្នេះក្រុមហ៊ុន Facebook បាននិយាយថា វានឹងមិនទទួលយក ការកាត់លុយ ដែលបានធ្វើឡើងតាមរយៈការ Live ផ្ទាល់ជាមួយនឹងលក្ខណៈពិសេសថ្មីនេះទេ។ ប៉ុន្តែក្រុមហ៊ុនក៏មិនទាន់បង្ហាញព័ត៌មានលម្អិត ថាតើលក្ខណៈពិសេសថ្មីនេះ នឹងអាចនាំទៅកាន់ប្រទេសផ្សេងៗទៀតដែរឬទេ? ប្រសិនបើលក្ខណៈថ្មីនេះនឹងដំណើរការបានពេញលេញនៅក្នុងប្រទសថៃ។

អត្ថបទអ្នកចង់អាន

Galaxy S10 នឹងប្រើប្រាស់ Wi-Fi 6

ដោយ: ដួងច័ន្ទ 9 AM, Friday, 08 Feb, 2019

ទូរសព្ទ Galaxy S10 របស់ក្រុមហ៊ុន Samsung នឹងចូលរួមក្នុងចំណោមទូរសព្ទ Smartphone ដំបូង ដែលមានសមត្ថភាពដំណើរការប្រព័ន្ធ Wi-Fi ដែលមានល្បឿនកាន់តែលឿន ត្រូ...

ហ្គេម Pokémon Go បន្ថែមតួអង្គ Monster ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Pokémon បានប្រកាសថា Monster មកពីតំបន់ Sinnoh គឺហ្គេម Diamond និង Pearls នាពេលនេះកំពុងមានវត្តមាននៅក្នុងហ្គេម Pokémon Go។ អ...

LG Headphones ទៅដល់ស្ទុក Amazon ថ្ងៃទី២៧ នេះ

ដោយ: ស. លីង 2 PM, Sunday, 26 Feb, 2017

កាសត្រចៀក LG ដែលមាននាមថា TONE Platinum HBS-1100 Bluetooth Wireless Stereo Headphones នឹងធ្វើដំណើរទៅកាន់ស្ទុករបស់គេហទំព័រពិភពលោក ដ៏ល្បីល្បាញ Amazon ...

មកដឹង គន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ទូរស័ព្ទផ្ទុះ

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទដូចជា កុំព្យូរទ័រយួរដៃ (Taptop) Tablet និងស្មាតហ្វូន ជាទូទៅតម្រូវឱ្យមានបរិមាណថាមពលថ្មច្រើន ដើម្បីផ្គូរផ្គងល្បឿននៃឧបក...

Tomnerb.Com - YouTube Channel