Facebook ណែនាំកម្មវិធីថ្មីសម្រាប់ Messenger
ថ្ងៃនេះក្រុមហ៊ុន Facebook បានប្រកាសពីមុខងារកាមេរ៉ាថ្មីសម្រាប់កម្មវិធី Messenger។ មុខងារថ្មីនេះធ្វើការគាំទ្រដល់កម្មវិធីវីដេអូ Boomerang វិលជុំ ព្រមទាំងមុខងារ Selfie ដែលធ្វើឱ្យ Background មានភាពព្រិលស្រវាំង ដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Augmented Reality ដែលអនុញ្ញាតឱ្យអ្នកដាក់រូប Sticker របស់ Messenger នោក្នុងរូបថត និងវីដេអូរបស់អ្នក។
មុខងារបន្ថែមថ្មីទាំងអស់នេះ មានន័យថាកម្មវិធី Messenger របស់ Facebook នាពេលនេះមានមុខងារកាមេរ៉ាចំនួន 5 ខុសៗគ្នា ដែលក្នុងនោះរួមមានមុខងារកាមេរ៉ាធម្មតា វីដេអូ អត្ថបទ Boomerang និង Selfie។ មុខងារកាមេរ៉ាទាំងអស់នេះមានវត្តមាននៅលើ Messenger ក្នុងរយៈពេល 2 ខែ បន្ទាប់ពី Facebook បានប្រកាសអំពីការរចនាកម្មវិធី Messenger ឡើងវិញក្នុង លក្ខណៈទ្រង់ទ្រាយធំមួយ ជាមួយនឹងការសង្កត់ធ្ងន់លើភាពសាមញ្ញ។ យ៉ាងហោចណាស់ មុខងារថ្មីទាំងនោះត្រូវបានរួមបញ្ចូលយ៉ាងល្អប្រសើរទៅក្នុងផ្ទៃ Interface របស់កម្មវិធី នៅលើរបារ Scroll ដ៏សាមញ្ញមួយ នៅផ្នែកខាងក្រោមនៃ Viewfinder។
ទោះបីជាក្រុមហ៊ុន Facebook បានផ្តល់នូវមុខងារ Augmented Reality Effect សម្រាប់ការបន្ថែមថ្មីនាពេលនេះក្តី (ទាំងនៅលើ Selfie Masks និង World Effect) ក៏រូប AR Sticker ទាំងនោះត្រូវបានបង្កើតឡើងក្នុងបំណងដាក់វាជាគូនឹង Effect ទាំងនោះ ជាមួយនឹងរូប Sticker ដូចគ្នា ដែលនាពេលបច្ចុប្បន្នត្រូវបានផ្ញើ និងប្រើប្រាស់តាមរយៈសារជាអក្សរស្តង់ដា។ ដោយគ្រាន់តែចុចលើរូបសញ្ញាកាមេរ៉ា នៅក្បែរនឹងរូបសញ្ញា Sticker នាពេលនេះអ្នកអាចបន្ថែមរូប Sticker នោះ ក្នុងនាមជាវត្ថុ Augmented Reality មួយប្រភេទហើយ។
យោងតាមការប្រកាសរបស់ Facebook មុខងារថ្មីរបស់កម្មវិធី Messenger នឹងត្រូវបានដាក់ឱ្យដំណើរការសម្រាប់អ្នកប្រើប្រាស់ជាសកលចាប់ពីថ្ងៃនេះតទៅហើយ ហើយវានឹងបង្ហាញវត្តមានទាំងនៅលើកម្មវិធី Messenger ដែលត្រូវបានរចនាថ្មី និងនៅលើកម្មវិធី Version ចាស់៕