ចូលចិត្តទំនើប

Facebook បញ្ជាក់ថាខ្លួនកំពុងធ្វើការ ជាមួយនឹងជំនួយការសំឡេង AI សម្រាប់ផលិតផល Portal និង Oculus

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Apr, 2019

ក្រុមហ៊ុន Facebook បានបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃទី 17 ខែមេសា កន្លងទៅនេះបានលើកឡើងថា ក្រុមហ៊ុនកំពុងធ្វើការនៅលើបច្ចេកវិទ្យាឆ្លាតវៃ នោះគឺជំនួយការសំឡេងដូចជា ជំនួយការ Google និង Alexa របស់ក្រុមហ៊ុន Amazon នោះគឺជំនួយការឆ្លាតវៃ AI ហើយព័ត៌មាន ដែលត្រូវបានរាយការណ៍ជាលើកដំបូង គឺបានមកពី CNBC ដែលបង្ហាញថា Facebook គឺមិនទាន់បោះបង់ចោលនូវចក្ខុវិស័យ ដែលក្រុមហ៊ុនប្រកាន់ខ្ជាប់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខណៈពេលមានការចាប់ផ្តើមអភិវឌ្ឍន៍ ជំនួយការ AI សម្រាប់វេទិកានៃកម្មវិធី Messenger របស់ក្រុមហ៊ុនផ្ទាល់ ដែលត្រូវបានឱ្យឈ្មោះវាថា M ។ Facebook ក៏បាននិយាយថាខ្លួនកំពុងផ្តោតយកចិត្តទុកដាក់ តិចតួចទៅលើកម្មវិធីផ្ញើសារ និងបន្ថែមទៅលើវេទិកា ដែលមានអន្តរកម្មដោយមិនចាំបាច់ប្រើដៃចុច ប៉ុន្តែអាចប្រើសំឡេងក្នុងការគ្រប់គ្រងបញ្ជា និងការគ្រប់គ្រងដោយកាយវិការដ៏មានសក្តានុពលភាពជំនួសវិញ ហើយទាំងនេះគឺសំខាន់បំផុត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានប្រាប់វិបសាយព័ត៌មាន The Verge បន្ទាប់ពីរបាយការណ៍ដំបូងបានចេញផ្សាយថា «ក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាសម្លេង និងជំនួយការ AI ដែលនឹងអាចដំណើរការបានទូទាំងគ្រួសាររបស់ Facebook ហើយ ក៏អាចដំណើរការសម្រាប់ផលិតផល AR/VR រួមទាំង Portal, Oculus និងផលិតផលថ្មីៗនាពេលអនាគតផ្សេងៗទៀត»។ នោះមានន័យថា Facebook ប្រហែលជាមិនអាចដាក់ផលិតផល ដែលជាគូប្រកួតប្រជែងជាមួយនឹង Alexa ឬក៏ Platform ស្រដៀងគ្នានោះដែរ ប៉ុន្តែភាគច្រើននៃលក្ខណៈពិសេសផ្តាច់មុខ ក្នុងការធ្វើឱ្យរីកលូតលាស់របស់ Facebook ផ្ទាល់ឱ្យទៅជាក្រុមគ្រួសារមួយ នៅលើផ្នែក Hardware របស់ឧបករណ៍អេឡិចត្រូនិចទំនើបៗ។

ម្យ៉ាងទៀត CNBC ក៏បានរាយការណ៍ថាក្រុមការងាររបស់ Facebook កំពុងស្ថាបនាជំនួយការ ដែលត្រូវធ្វើការនៅក្នុងទីក្រុង Redmond សហរដ្ឋអាមេរិច ក្រោមការដឹកនាំរបស់លោក Ira Snyder ដែលជាអ្នកគ្រប់គ្រងទូទៅ នៅផ្នែក Facebook Reality Labs ហើយក៏ជានាយក នៅផ្នែកអភិវឌ្ឍន៍ និងច្នៃប្រឌិតហ្គេម របស់ក្រុមហ៊ុនផងដែរ។ លើសពីនេះ ទំព័រ LinkedIn របស់ Snyder ក៏បានចុះឈ្មោះរបស់លោកនៅក្នុងបញ្ជី ជានាយកផ្នែកបង្កើតលក្ខណៈពិសេសៗ ដែលត្រូវបានគេហៅថា Facebook Assistant នេះទំនងជាឈ្មោះផ្ទៃក្នុងរបស់គម្រោង ប៉ុន្តែវាមិនច្បាស់លាស់ ថាតើឈ្មោះនេះនឹងអាចក្លាយជាឈ្មោះចុងក្រោយ ឬយ៉ាងណា?
បន្ថែមលើនេះ CNBC ក៏បាននិយាយបន្ថែមថា គម្រោងនេះបានដំណើរការតាំងពីដើមឆ្នាំ 2018 ពោលគឺមិនយូរប៉ុន្មានទេក្រុមហ៊ុន នឹងប្រកាសថាខ្លួននឹង Shut Down សេវាកម្មជំនួយការ M ផ្ទាល់របស់ក្រុមហ៊ុន។ ចំណែកឯ Facebook ក៏បានព្យាយាមស្ថាបនាឱ្យទៅជាបណ្តាញដ៏រឹងមាំនៃ Bots ដែលជាស្រទាប់ AI នៅទូទាំងកម្មវិធី Messenger និងជាអំណាចស្វ័យប្រវត្តិនៃលក្ខណៈពិសេស Chat, Alert ព័ត៌មាន, និងសូម្បីតែ លេងហ្គេមចល័ត តាមរយៈ Messegner Bots គឺពិតជាត្រូវបានគេដកចេញ។ ម្យ៉ាងទៀត គម្រោង និងការបែកចែកជាច្រើន ដែលពាក់ព័ទ្ធនឹងនៅក្នុងការនាំយកវាឱ្យវាមានជីវិតឡើងវិញ ដើម្បីពន្លេចចេញនូវគោលដៅនៃការពិសោធន៍ទៅលើបច្ចេកវិទ្យាថ្មីរបស់ Facebook ចាប់តាំងពីក្រុមហ៊ុនបានទិញ Oculus នៅក្នុងឆ្នាំ 2013 ផងដែរ។

ដំបូងឡើយ ក្រុមហ៊ុនបានធ្វើការបែងចែកចេញជាពីរក្រុម នោះគឺក្រុម «AR/VR Hardware» ដែលទទួលខុសត្រូវសម្រាប់អភិវឌ្ឍ ឧបករណ៍ Portal Video Chatting រីឯក្រុមមួយទៀត ឥឡូវនេះត្រូវបានគេស្គាល់ថា Facebook Reality Labs ដែលដំណើរការ ដោយអ្នកត្រួសត្រាយវីដេអូហ្គេម នោះគឺលោក Michael Abrash ហើយលោកក៏បានក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន Facebook ហើយឥឡូវនេះលោក ក៏ទទួលងារជាប្រធានផ្នែកវិទ្យាសាស្រ្តនៅលើក្រុម VR ។

ម្យ៉ាងទៀត ទំនងជាជំនួយការ Facebook AI គឺកំពុងតែត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រុមទាំងពីរនេះផងដែរ។ ហើយអ្វីដែលជាគោលបំណងចុងក្រោយ គឺច្បាស់ណាស់ថាក្រុមហ៊ុន Facebook កំពុងរក្សាភាពរីកចម្រើនលូតលាស់ ដើម្បីឱ្យក្លាយជាក្រុមគ្រួសារ Facebook ផ្ទាល់ ដូចទៅនឹងគម្រោងបង្កើតលក្ខណៈពិសេសថ្មីផ្សេងៗទៀត សម្រាប់ចែករំលែកនូវចក្ខុវិស័យនាពេលអនាគតជាមួយនឹងពិភពលោកទាំងមូល។

អត្ថបទអ្នកចង់អាន

Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018

Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ P...

ZBooks របស់ HP ជាមួយ Intel Core i9

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

រយៈពេលមិនយូរប៉ុន្មានទេដែលក្រុមហ៊ុន HP បានបញ្ចេញលក់កុំព្យូទ័រយួរដៃម៉ូដែល ZBooks x360 ប៉ុន្តែក្រុមហ៊ុនបានផ្តល់នូវការផ្លាស់ប្តូរ និងផ្តល់នូវឧបករណ៍ដទៃទ...

Google ចេញលក់ទូរសព្ទម៉ូដែលថ្មី Pixel 3A និង 3A XL

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 May, 2019

នៅក្នុងព្រឹត្តិការណ៍ Google I/O នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសពីផលិតផលទូរសព្ទដៃជំនាន់ថ្មី គឺ Google Pixel 3A និង Pixel 3A XL។ ទាំងពីរម៉ូដែលនេ...

Logosease មុជទឹកជ្រៅប៉ុនណា ក៏អាចនិយាយគ្នាបានដែរ

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

បើនិយាយពីសមុទ្រ អ្នកណាៗ ក៏ចូលចិត្តដែរ ហើយអ្នកខ្លះទៀត ថែមទាំងចូល​ចិត្តការមុជទឹក ហែល​ទស្សនាភាពស្រស់ស្អាត នៅតាមបាតសមុទ្រជ្រៅទៀតផង។ តែបញ្ហារបស់ការមុជទឹ...

Tomnerb.Com - YouTube Channel