ចូលចិត្តទំនើប

ក្រុមហ៊ុន Facebook និង RED បង្ហាញកាមេរ៉ា Manifold 3D VR

ដោយ: ភារុន 9 AM, Monday, 14 Jan, 2019

ទីបំផុតក្រុមហ៊ុន Facebook និង RED បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញកាមេរ៉ា 3D VR របស់ពួកគេ ដែលបានចំណាយពេលអស់ជាច្រើនខែកន្លងមក។ ក្រុមហ៊ុននឹងដាក់បង្ហាញឱ្យឃើញនូវកាមេរ៉ាថ្មីមួយដែលមានឈ្មោះថា Manifold ដែលរចនាឡើងពីអាលុយមីញ៉ូម និង មានរូបរាងដូចជាគ្រាប់បាល់ដែលប្រើ 16 Helium 8K sensors របស់ក្រុមហ៊ុន RED (ជាមួយនឹង Schneider Len 180 ដឺក្រេ) ដើម្បីចាប់យករូបភាពវីឌីអូ 60FPS VR ពេញ រួមបញ្ចូលទាំងអាចទទួលបានរូបភាពដ៏ច្បាស់ និងគ្រប់ជ្រុងផងដែរ។

លទ្ធផលដែលគេបានធ្វើតេស្តនលើកាមេរ៉ា 3D VR នេះបានបញ្ជាក់ថា វីឌីអូគឺមានគុណភាពខ្ពស់ ដែលអាចចាប់យករូបភាព 360 ដឺក្រេ  ហើយជាពិសេសកាមេរ៉ាមានប្រតិកម្មនៅពេលមានមនុស្សកំរើកខ្លួន ជាដើម។ អ្នកប្រហែលជាមិនចាំបាច់ដើរទៅដើរមក ដើម្បីថតវីឌីអូដោយផ្ទាល់នោះទេ ប៉ុន្តែអ្នកក៏មិនគួរនៅជាប់គាំងនៅទីតាំងរបស់កាមេរ៉ាផងដែរ។ កាមេរ៉ាដ៏ទំនើបនេះមានប្រតិកម្មដ៏ឆ្លាតវៃ និង Flexible ដែលអនុញ្ញាតឱ្យ អ្នកអង្គុយថតពីចម្ងាយប្រហែល100ម៉ែត្រ។ ហើយម្យ៉ាងទៀតជម្រើសនៃការថតរឿង មានលក្ខណៈជាភាគីទី 3 ដែលបានផ្តល់ឱ្យនូវពេលវេលាថតបានរហូតដល់រយៈពេលលើសពីមួយម៉ោង ព្រមទាំងមានកម្មវិធី Editor ប្រើដោយ Tool Adobe Foundry និង OTOY។ ទោះបីជាអ្នកអាចគ្រប់គ្រង Array ពី Web Browser នៅក្នុងឧបករណ៍ដែលអ្នកជ្រើសរើសក្តី ប៉ុន្តែឥឡូវនេះមានអ្នកក៏អាចអភិវឌ្ឍន៍ ឧបករណ៍កំពុងបង្កើតថ្មីៗ ដើម្បីធ្វើការគាំទ្រដល់ដំណើរការឧបករណ៍ភាគីទី3 កាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រុមហ៊ុនទាំងពីរនេះបានត្រៀមខ្លួនរួចរាល់សម្រាប់ការបើកបង្ហាញកាមេរ៉ា Manifold 3D VR ថ្មីរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា «ក្រុមហ៊ុនស្ថិតនៅលើផ្លូវ នៃការផ្សព្វផ្សាយពាណិ្ជកម្ម ដែលពួកយើងកំពុងធ្វើឱ្យលេចចេញនូវផលិតផលថ្មីនេះ» ។ ក្រុមហ៊ុនក៏បានសន្មតថាកាមេរ៉ា ដែលមានភ្នែកកាមេរ៉ាជាច្រើនគ្រាប់នេះ ប្រហែលនឹងមានតម្លៃថ្លៃ។ នាពេលអនាគត កាមេរ៉ា Manifold 3D VR នឹងមកដល់នឹងចែកចាយលក់នៅលើទីផ្សារពិភពលោក។ ប៉ុន្តែឥឡូវនេះវាគ្រាន់តែត្រូវកំណត់ ទីតាំងចែកចាយលក់ ទៅឱ្យក្រុមហ៊ុនដែលមានលទ្ធភាពចំណាយជាមុនសិនប៉ុណ្ណោះ។

Filming the Future with RED and Facebook 360

Last May, Facebook and RED Digital Cinema announced a collaboration to build the world’s first end-to-end solution for 3D and 360 video capture. Today, we’re excited to reveal a first-look at the Manifold camera. Read more about it here: http://facebook360.fb.com/2018/09/26/film-the-future-with-red-and-facebook-360/

Gepostet von Facebook 360 am Mittwoch, 26. September 2018

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ឆ័ត្រខ្យល់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ខ្យល់ មាននៅគ្រប់ទីកន្លែង នៅលើផែនដី។ ចរន្តខ្យល់បក់អាចផ្លាស់ប្តូរទិសដៅ ចលនារបស់វត្ថុធាតុ មួយបាន។ ចរន្តខ្យល់បក់កាន់តែខ្លាំង កម្លាំងរុញច្រានកាន់តែខ្លាំ...

World of Warcraft ជំនានទី 7 នឹងចេញក្នុងខែសីហា

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Blizzard ដឹងយ៉ាងច្បាស់ថា ដើម្បីរក្សាចំនួនអ្នកលេងហ្គេម ឱ្យបន្តការចូលមកលេងហ្គេម World of Warcraft ជារៀងរាល់ថ្ងៃ ដោយទំនុកចិត្តខ្ពស់នេះ ក្រ...

MacBook Air ថ្មីជាមួយអេក្រង់ Retina

ដោយ: ដួងច័ន្ទ 8 AM, Monday, 05 Nov, 2018

ក្រុមហ៊ុន Apple បាននាំយកផលិតផល MacBook Air ត្រឡប់មកវិញហើយ ជាមួយការប្រកាសអំពីការវិវត្តថ្មី សម្រាប់ Laptop ដ៏ស្តើងរបស់ក្រុមហ៊ុន ដែលឱកាសនេះត្រូវបានរងច...

មកស្គាល់ MacBook Pro ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

នៅមុនព្រឹត្តិការណ៍ WWDC 2019 មកដល់ ក្រុមហ៊ុន Samsung បានប្រកាសពីផលិតផល Laptop ថ្មីចំនួន 2 ម៉ូដែល។ ម៉ូដែលទាំងពីរថ្មីនេះមានឈ្មោះថា Notebook 7 ប៉ុន្តែ...

Tomnerb.Com - YouTube Channel