ចូលចិត្តទំនើប

Facebook បន្ថែមហ្គេម AR សម្រាប់ Video Chat

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018

កិច្ចសន្ទនាតាម Video Chat រយៈពេលវែងអាចជាវិធីសាស្រ្តដ៏ល្អមួយក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលស្ថិតនៅទីឆ្ងាយ។
ប៉ុន្តែការផ្សារភ្ជាប់ទំនាក់ទំនងនេះ តែងមានភាពស្ងប់ស្ងាត់មួយចំនួនកើតឡើងផងដែរ។

ហេតុផលនេះហើយ ទើបក្រុមហ៊ុន Facebook គិតថាក្រុមហ៊ុនអាចធ្វើឱ្យពេលវេលាស្ងប់ស្ងាត់ទាំងនោះមានភាពរស់រវើក ដោយក្រុមហ៊ុន
ធ្វើការណែនាំហ្គេម AR (Augmented Reality) មកកាន់ Video Chat នៅលើ Messenger សម្រាប់កម្មវិធីនៅលើទូរសព្ទដៃ។

មនុស្សចំនួន 6 នាក់អាចកំសាន្តនៅលើហ្គេមបែបប្រកួតប្រជែងលក្ខណៈសាមញ្ញ ដោយត្រូវប្រើប្រាស់មុខរបស់អ្នក។ អ្នកគ្រាន់តែចុចលើប៊ូតុង
សញ្ញារូបផ្កាយ និងជ្រើសយកហ្គេមមួយ ដើម្បីអនុញ្ញាតឱ្យមិត្តភក្តិរបស់អ្នកដឹងថាអ្នកចង់លេងហ្គេមមួយណា។

បច្ចុប្បន្ននេះមានហ្គេមតែ 2 ប៉ុណ្ណោះដែលអាចលេងបាន ប៉ុន្តែហ្គេមទាំងនេះនឹងក្លាយជាការបង្ហាញអំពីបច្ចេកវិទ្យា។ ហ្គេម Asteroids Attack តម្រូវឱ្យអ្នកបញ្ជារចង្កូតយានអវកាសធ្វើដំណើរជុំវិញឧបសគ្គនានា ជាមួយនឹងច្រមុះរបស់អ្នក ចំណែកឯហ្គេម Don’t Smile គឺជាប្រភេទហ្គេម
បែប Classic ប្រកួតប្រជែងជាតារា សម្រាប់យុគសម័យទូរសព្ទ Smartphone។ ការបន្ថែមហ្គេមថ្មីៗរួមមាន Beach Bump (ហ្គេមបោះបាល់)
និង Kitten Kraze (ហ្គេមផ្គូផ្គងសត្វឆ្មារ)។

មុខងារថ្មីនេះមិនមានយុទ្ធសាស្រ្តអាថ៌កំបាំងពីក្រោយទេ។ ក្រុមហ៊ុន Facebook គឺប្រើប្រាស់មុខងារថ្មីនេះ សម្រាប់ជាវិធីជួយអ្នករក្សាបាននូវភាព
សកម្មនៅលើ Messenger Chat ធ្វើឱ្យវាក្លាយជាកន្លែងដែលអ្នកប្រហែលជាចង់កំសាន្តកាន់តែយូរ។ កម្មវិធីថ្មីនេះក៏ជាក់ស្តែងបង្ហាញពីតថភាព
សង្គមផងដែរ។ មនុស្សជាច្រើនតែងធ្វើការ Live នៅលើ Facebook តាមរយៈទូរសព្ទដៃរបស់ពួកគេ ហើយជាទូទៅពួកគេមិនប្រើប្រាស់ Chat
ក្នុងអំឡុងពេលសិក្សា ឬពេលទំនេរនៅពេលរសៀលឡើយ។

មុខងារថ្មីនេះនឹងនាំយកហ្គេមទៅកាន់ទីកន្លែងដែលអ្នកប្រើប្រាស់តែងប្រើពេលវេលាសម្រាប់កំសាន្ត ជំនួសឱ្យការផ្លាស់ប្តូរកម្មវិធីដើម្បីកំសាន្ត។

អត្ថបទអ្នកចង់អាន

ស្រោមការពារស្បែក ពណ៌ក្រហមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Apple បានប្រកាសពីស្រោមការពារទូរសព្ទ iPhone X ថ្មី ផលិតឡើងពីស្បែក ដែលនឹងមានបង្ហាញវត្តមាន នៅថ្ងៃស្អែក។ វាជាស្រោមការពារទូរសព្ទ ដែលផលិតឡើងពីស...

កាស ស្តាប់ត្រចៀកទាំង 10 លក់ដាច់ជាងគេលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 26 Apr, 2017

តន្រ្តី ជាមិត្តដ៏ល្អបំផុតរបស់មនុស្សទូទៅ។ វាបានរួមចំណែក នៅក្នុងសកម្មភាពជាច្រើនរបស់មនុស្ស ហើយបច្ចុប្បន្ននេះ តន្រ្តីអាចរក្សាទុកនៅក្នុងទូរសព្ទដៃ ឬឧបករណ...

កាសត្រចៀកម៉ាក BOSE វិវត្តបច្ចេកវិទ្យាថ្មី

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមលើកយកនូវអត្ថបទថ្មីមួយ ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យាកាស ស្តាប់ចម្រៀង។ BOSE គឺជាម៉ាកសញ្ញាផលិតផលកាសត្រចៀកដ៏ល្បីមួយ នៅក្...

iPad Mini ថ្មី ប្រើជាមួយប៊ិចបានទៀត

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Mar, 2019

ក្រុមហ៊ុន Apple ទើបនឹង Update ផលិតផល iPad Mini ថ្មី ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំកន្លះកន្លងមកនេះ ដែលជាការផ្តល់នូវការដុសខាត់ថ្មីសម្រាប់ Tablet មួយប្...

Tomnerb.Com - YouTube Channel