ចូលចិត្តទំនើប

កម្មវិធី FaceApp Old-Age ដែលកំពុងពេញនិយមទូទាំងពិភពលោក មុននឹងទាញវា យកមកប្រើប្រាស់ តើអ្នកគួរដឹងអ្វីខ្លះ?

ដោយ: ភារុន 8 AM, Monday, 22 Jul, 2019

កម្មវិធី FaceApp គឺជាកម្មវិធីមួយដ៏អស្ចារ្យ ដែលអាចធ្វើការផ្លាស់ប្តូររូបថត Selfies របស់អ្នកឱ្យមើលទៅ មានរូបរាងពីក្មេងទៅចាស់ ឬក៏ ពីចាស់ទៅក្មេង…ជាដើម។ នាពេលបច្ចុប្បន្ននេះ អ្នកពិតជាមានឱកាសមើលឃើញរូបភាពនៃការផ្លាស់ប្តូរបែបនេះរបស់តារាល្បីៗទាំងនៅក្នុងស្រុក និងក្រៅស្រុក ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។ ដូច្នេះ សម្រាប់កម្មវិធីនេះ ក៏មានល័ក្ខខណ្ឌដ៏អាថ៌កំបាំងមួយចំនួន ដែលអ្នកគួរដឹង និងយល់ឱ្យច្បាស់ មុនពេលចាប់ផ្តើមទាញកម្មវិធី FaceApp នេះយកមកប្រើប្រាស់។

មូលហេតុមួយ ដែលធ្វើឱ្យ FaceApp កាន់តែមានប្រជាប្រិយភាព នោះគឺការកែសម្រួលរូបរាងខ្លួនឯង ឱ្យមើលទៅជាមនុស្សចាស់ ឬ ក្មេង។ សម្រាប់ឧបករណ៍ ដែលអាចទាញយកម្មវិធី FaceApp មកប្រើប្រាស់បាន នោះគឺឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ ការស្នើរសុំ Filters ដើម្បីធ្វើការផ្លាស់ប្តូរអាយុ ឬ ភេទរបស់អ្នក ឬក៏ បន្ថែមស្នាម ញញឹម នៅលើរូបថត Selfies របស់អ្នក។ ប៉ុន្តែ ដើម្បីចាប់ផ្តើមជាមួយនឹងដំណើរការកែសម្រួលនេះ គឺត្រូវការប្រើប្រាស់កម្មវិធីអាប់ឡូតរូបថតទៅកាន់ Servers របស់វា ហើយត្រង់ចំណុចនេះ គឺជាកន្លែង ដែលធ្វើឱ្យអ្នកអាចកែសម្រួលរូបថត Selfies របស់អ្នក ទៅជាអ្វីដែលអ្នកចង់បាន។


យោងទៅតាម អ្នកប្រើប្រាស់បណ្តាញ Twitter ឈ្មោះ Elizabeth ដែលបានប្រើប្រាស់កម្មវិធី FaceApp បានលើកឡើងថា ប្រសិនបើអ្នកប្រើប្រាស់កម្មវិធីនេះ ទំនងជាអ្នកកំពុងផ្តល់សិទ្ធឱ្យអ្នកអភិវឌ្ឍន៍របស់កម្មវិធី ប្រើប្រាស់ Content របស់អ្នកដូចជា៖ រូបថត Selfies របស់អ្នក, ឈ្មោះ, រូបរាង, សម្លេង, និងចំណង់ចំណូលផ្ទាល់ខ្លួន សម្រាប់គោលបំណងផ្សព្វផ្សាយ។

ម្យ៉ាងទៀត គោលនយោបាយឯកជន (Privacy Policy) ដែលបានស្នើរសុំពីកម្មវិធី FaceApp ក៏បានបង្ហាញផងដែរថា អ្នកអភិវឌ្ឍន៍អាចផ្លាស់ប្តូរទិន្នន័យរបស់អ្នកប្រើប្រាស់ ពីតំបន់មួយទៅតំបន់មួយទៀត ដោយមិនបានសុំការអនុញ្ញាតពីអ្នកប្រើប្រាស់នោះទេ។ ដូច្នេះ លុះត្រាតែអ្នកមានអារម្មណ៍ងាយស្រួល ជាមួយនឹងល័ក្ខខណ្ឌផ្សេងៗរបស់កម្មវិធី FaceApp រួមជាមួយនឹងគោលនិយោបាយឯកជន (Privacy Policy) របស់វាជាមុនសិន មុននឹងអ្នកទាញកម្មវិធីនេះមកប្រើប្រាស់។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុត កម្មវិធី FaceApp មិនមែនជាកម្មវិធីតែមួយគត់ ដែលមានល័ក្ខខណ្ឌដូចនេះទេ ដោយសារតែល័ក្ខខណ្ឌបែបនេះត្រូវបានរកឃើញនៅក្នុងកម្មវិធីផ្សេងៗ នៅតាមបណ្តាញទំនាក់ទំនងសង្គម ឬ វិបសាយផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ វាជាការល្អប្រសើរ ក្នុងការចងចាំថាទិន្នន័យរបស់អ្នកប្រើប្រាស់ គឺជាទ្រព្យសម្បត្តិដ៏សំខាន់នៃសេវាកម្មនៅលើអនឡាញផង ហើយវាក៏អាចត្រូវបានលក់ និងផ្ទេរ ដើម្បីបង្កើតប្រាក់ចំណូលផងដែរ៕

អត្ថបទអ្នកចង់អាន

MeshTalk អាចឱ្យអ្នកហៅទូរសព្ទ និង Chat ដោយពុំចាំបាច់មាន Network

ដោយ: ដួងច័ន្ទ 10 AM, Monday, 01 Jul, 2019

ក្រុមហ៊ុន Oppo បានប្រកាសអំពីបច្ចេកវិទ្យាសម្រាប់ការទំនាក់ទំនងថ្មីមួយ ដែលបង្កើតឡើងសម្រាប់អនុញ្ញាតឱ្យអ្នកប្រើប្រាស់និយាយទូរសព្ទ ឬ Chat នៅក្នុងរយៈចម្ងា...

iPhone 9 នឹងមានអេក្រង់ធំជាង Galaxy Note 8

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

ក្រុមហ៊ុន Apple ទើបនឹងប្រកាសពីទូរសព្ទម៉ូដែលថ្មី iPhone 8 ប៉ុន្តែមានព័ត៌មានលេចលឺជាច្រើន បានផ្តោតលើផលិតផលថ្មី ដែលនឹងត្រូវចេញនាឆ្នាំក្រោយ។ យោងតាមសារព័...

មកស្គាល់ 10 Gadgets ដ៏ល្អបំផុត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ នៅថ្ងៃនេះ!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

នៅពីក្រោយរូបមន្តចម្អិនម្ហូបអាហារ ប្រចាំគ្រួសារនីមួយៗ សុទ្ធតែមានគ្រឿងផ្សំដ៏សម្ងាត់ ដែលធ្វើឱ្យរសជាតិអាហារកាន់តែមានរសជាតិឆ្ងាញ់ ហើយជាទូទៅក៏ត្រូវបានរួម...

Google Maps អាចប្រាប់ពីល្បឿនបើកបររបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

ក្រុមហ៊ុន Google ស្ងាត់ៗបានបន្ថែមមុខងារវាស់ស្ទង់ល្បឿននៃការបើកបរបន្តផ្ទាល់មួយ នៅក្នុងកម្មវិធី Google Maps ដែលអនុញ្ញាតឱ្យអ្នកអាចតាមដានល្បឿននៃការបើកបរ...

Tomnerb.Com - YouTube Channel