ចូលចិត្តទំនើប

គំរូផ្ទៃមុខ ស្នាមម្រាមដៃ ឬស្កេនកែវភ្នែក ដើម្បីដោះសោរសុវត្ថិភាព នៅលើអេក្រង់ស្មាតហ្វូន តើមួយណាមានសុវត្ថិភាពជាងគេ?

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

ធម្មតា វិធីសាស្រ្តដោះសោរ លើអេក្រង់នៃស្មាតហ្វូន ដែលប្រើប្រាស់ប្រតិបត្តិការ Android រួមមាន៖ Pattern, PIN កូដ, លេខសម្ងាត់, ការស្កេនកែវភ្នែក ស្នាមម្រាមដៃ និងគំរូផ្ទៃមុខ ទាំងនេះគ្រាន់តែមួយចំនួនប៉ុណ្ណោះ។ ខាងក្រោមនេះ យើងនឹងពន្យល់ខ្លះៗ អំពីការប្រើវិធីនិមួយៗ ក្រោយមកអ្នកអាចធ្វើការជ្រើសរើស ថាតើវិធីសាស្រ្ត ដោះសោរមួយណា ដែលល្អបំផុត និងសុវត្ថិភាពបំផុតសម្រាប់អ្នក៖
1. ការទទួលស្គាល់ គំរូផ្ទៃមុខ
ការទទួលស្គាល់ គំរូផ្ទៃមុខ មិនមែនជារឿងថ្មីស្រឡាងនោះទេ។ វាបានមកដល់លើ ស្មាតហ្វូនប្រើប្រាស់ប្រតិបត្តិការ Android ជាលើកដំបូង ជាមួយនឹង Ice Cream Sandwich version ដែលត្រូវបានគេស្គាល់ផងដែរថាជា Android 4.0។ លក្ខណៈពិសេសនេះ ប្រើកាមេរ៉ាខាងមុខនៃស្មាតហ្វូន ដើម្បីថតរូប មុខរបស់អ្នក បន្ទាប់មកវាប្រើរូបថតនោះ ជាគំរូ ដើម្បីដោះសោរនៅលើអេក្រង់ស្មាតហ្វូនរបស់អ្នក។ ប៉ុន្តែការប្រើគំរូមុខ ជាវិធីដោះសោរ ទំនងជាវាមានគុណវិបត្តិច្រើនជាង គុណសម្បត្តិ ដោយសារតែបញ្ហាធំ គឺស្ថិតនៅលើអំពូលភ្លើង ព្រោះថាអំពូលភ្លើងត្រូវតែមានភាពល្អឥតខ្ចោះ សម្រាប់កាមេរ៉ាមុខ ដើម្បីអាចថតរូប បានកាន់តែប្រសើរផងដែរ។

2. ស្នាមម្រាមដៃ
ជម្រើសនេះ គឺតែងជាទីពេញចិត្ត នៃអ្នកប្រើប្រាស់ស្មាតហ្វូនទាំងឡាយ។ ជាការពិតដែលការប្រើស្នាមម្រាមដៃ ដើម្បីដោះសោរអេក្រង់ ដែលដំណើរការល្អគឺអាស្រ័យលើកត្តាមួយចំនួនដូចជា គុណភាពនៃ Sensor របស់ស្មាតហ្វូន និងទីតាំងដែលត្រូវស្កេនម្រាមដៃ គឺមានន័យសំដៅទៅលើល្បឿននៃ Sensor របស់ស្មាតហ្វូន ដែលស្កេនម្រាមដៃ និងផ្ទៃដែលធន់នឹងការស្កេនស្នាមម្រាមដៃជាច្រើនដងរបស់ស្មាតហ្វូន។ ចំពោះសុវត្ថិភាព នៃការប្រើប្រាស់វិធីសាស្រ្តនេះ ទំនងជាល្អបំផុត ប៉ុន្តែវាមានបញ្ហាបន្តិច ត្រង់ថាស្មាតហ្វូនរបស់អ្នកមានភាពងាយស្រួល ក្នុងការស្កេនស្នាមម្រាមដៃដែរឬទេ? លើសពីនេះ នាពេលបច្ចុប្បន្ននេះស្មាតហ្វូន ត្រូវបានគេច្នៃប្រឌិតដ៏អស្ចារ្យ នោះគឺ Sensor ដែលដឹងពីកម្តៅរាងកាយ និងចលនាឈាមរត់របស់មនុស្ស ដែលមានន័យថា អ្នកមិនអាចស្កេនស្នាមម្រាមដៃរបស់ «មនុស្សស្លាប់» បានទេ។

3. ការស្កេនកែវភ្នែក
វិធីសាស្រ្តនេះ ទំនងជាដូចគ្នាផងដែរ នឹងការទទួលស្គាល់គំរូផ្ទៃមុខ។ ជាទូទៅ ការស្កេនកែវភ្នែក ដូចគ្នានឹងការស្កេនស្នាមម្រាមដៃដែរ ដែលតម្រូវឱ្យស្មាតហ្វូនមានលេខសម្ងាត់ បម្រុងទុកមួយទៀត ដើម្បីដោះសោរអេក្រង់ស្មាតហ្វូន ក្នុងករណីវិធីស្កេនកែវភ្នែក មិនអាចដោះសោរបាន។ សម្រាប់ទូរស័ព្ទ Galaxy S9 និង Note9 ការប្រើស្នាមម្រាមដៃ និងស្កេនកែវភ្នែក មិនអាចប្រើក្នុងពេលតែមួយបានទេ។ ម្យ៉ាងទៀត លក្ខខ័ណ្ឌនៃការប្រើវិធីសាស្រ្តស្កេនកែវភ្នែក នោះគឺភ្លើងបំភ្លឺ និងទីតាំងដាក់ស្កេនកែវភ្នែក ដូច្នេះការស្កេនដ៏ល្អបំផុត គឺ ការទទួលស្គាល់កែវភ្នែកទោះបីជាស្ថិតនៅក្រោមស្ថានភាព ដែលមានពន្លឺតិចក៏ដោយ។ ដូចនេះស្មាតហ្វូនរបស់អ្នក ត្រូវតែមានប្រព័ន្ធស្កេនកែវភ្នែកដ៏ល្អបំផុត ម្យ៉ាងទៀតអ្នកត្រូវស្កេនកែវភ្នែករបស់អ្នក ឱ្យបានពេញលេញ នេះនឹងធ្វើឱ្យប្រតិកម្មឆ្លើយតបបានយ៉ាងឆាប់រហ័ស លើសពីនេះ វាមិនអាចត្រូវបានគេលួចប្រើបានយ៉ាងងាយស្រួលផងដែរ។ បច្ចេកទេសស្កេនកែវភ្នែកនេះ គឺដូចគ្នានឹងការស្កេនស្នាមម្រាមដៃដែរ។ ចំពោះលក្ខខ័ណ្ឌនៃការដោះសោរ អាចបាត់បង់ទៅវិញ នៅពេលដែលវាមកដល់លទ្ធភាពប្រើប្រាស់របស់វា។

ប្រភព: androidpit ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

iPad Pro អាចចេញមក ព្រមជាមួយប៊ិច Stylus

ដោយ: ដាលីស 2 PM, Saturday, 11 Apr, 2015

iPad Pro គឺជាផលិតផលថ្មីរបស់ Apple ដែលសារព័ត៌មាននៅបរទេសធ្វើការប៉ាន់ស្មានថា នឹងធ្វើការ​បង្ហាញខ្លួន​ឡើង​ក្នុងឆ្នាំ2015នេះ ដោយព័ត៌មានថ្មីចុងក្រោយបំផុតប...

ថតរូប Selfie មិនសូវស្អាត? សាកកម្មវិធី ៤ នេះលមើល៍

ដោយ: ស. លីង 9 PM, Tuesday, 27 Jun, 2017

ជឿថាបច្ចុប្បន្ននេះ មនុស្សសឹងគ្រប់គ្នាចូលចិត្តថតរូប បង្ហោះលើបណ្តាញសង្គម។ ក្នុងដៃតែងមានទូរស័ព្ទចល័ត ដែលមានដាក់កម្មវិធីសម្រាប់ edit រូប ឲ្យមើលទៅស្អាត ...

Samsung Galaxy On5 និង On7 ស៊េរីថ្មី តម្លៃសន្សំសំចៃបំផុត

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

Samsung Galaxy On7 អេក្រង់ TFT ទំហំ5.5អី​ុ​ញ ភាពច្បាស់​លម្អិត HD 720p CPU Quad-Core 1.2 GHz RAM 1.5GB Android 5.1.1 Lollipop Memory 8GB Support mi...

HP Laptop មានបញ្ហាឡើងកម្តៅថ្ម

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 10 Jan, 2018

បើសិនជាអ្នកមាន HP Notebook ឬកុំព្យូទ័រចល័ត Mobile Workstation Computer អ្នកពិតជា ចង់ដឹងពីព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ អំពីការកោះហៅផលិតផលថ្មពីក្រុម...

Tomnerb.Com - YouTube Channel