ចូលចិត្តទំនើប

រំពឹងថានឹងបានឃើញ Mac ជំនាន់ថ្មីនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ផលិតផល Mac របស់ក្រុមហ៊ុន Apple ដែលនឹងត្រូវផ្លាស់ប្តូរពីបន្ទះឈីប Intel ទៅប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន នឹងមិនទាន់បង្ហាញខ្លួនក្នុងពេលឆាប់ៗនេះទេ ហើយយើងអាចនឹងបានឃើញក្រុមហ៊ុន Cupertino ផ្លាស់ប្តូរផលិតផល Silicon ពីមួយទៅមួយ។
នេះជាការប៉ាន់ប្រមាណរបស់អ្នកវិភាគក្រុមហ៊ុន Apple ដោយចេញពីព័ត៌មានចចាមអារ៉ាមរយៈពេលជាយូរមកហើយ លើកឡើងថាក្រុមហ៊ុនមានបំណងផ្លាស់ប្តូរបន្ទះឈីប Intel ចេញពីផលិតផល Laptop និង Desktop ហើយប្រើប្រាស់បន្ទះឈីបដែលក្រុមហ៊ុនផលិតដោយខ្លួនឯងវិញ។

ក្រុមហ៊ុន Apple បានចំណាយពេលជាច្រើនឆ្នាំ លើការវិនិយោគដ៏ធំនៅក្នុងការផលិតបន្ទះ ឈីប។ បន្ទះឈីប A-Series SoC បានក្លាយជាចំណុចគន្លឹះដ៏សំខាន់នៅក្នុងទូរសព្ទ iPhone និង iPad ជាមួយនឹងបន្ទះឈីបផលិតដោយផ្ទាល់របស់ Apple ឱ្យសមទៅនឹងតម្រូវការរបស់ប្រព័ន្ធ iOS។

យ៉ាងណាមិញ ក៏នៅតែមានការរំពឹងថានៅទីបញ្ចប់ក្រុមហ៊ុន Apple អាចនឹងសម្លឹងរកឱកាសក្នុងការប្រើប្រាស់បន្ទះឈីប Arm-Based នៅក្នុងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន។

បច្ចុប្បន្នផលិតផល Mac របស់ Apple នៅពឹងផ្អែកលើបន្ទះឈីបរបស់ Intel នៅឡើយទេ ប៉ុន្តែព័ត៌មានខ្សឹបខ្សៀវជាច្រើនអំពីការផ្លាស់ប្តូរនៅពេលណាមួយក៏កំពុងរីកសុះសាយដែរ។ បើធ្វើការបូកសរុបជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យាផ្ទាល់របស់ Apple ជាមួយនឹងគោលបំណងគ្រប់គ្រងកាន់តែទូលំទូលាយលើប្រព័ន្ធ Hardware របស់ក្រុមហ៊ុន បានធ្វើឱ្យឈានដល់ការប៉ាន់ប្រមាណថានឹងមានផលិតផល A-Series MacBook នាពេលខាងមុខ។ ការណែនាំកម្មវិធី iOS ដំណើរការនៅលើ macOS Mojave ដែលនឹងមិនបើកចំហរសម្រាប់ Developer ភាគីទីបីរហូតដល់ឆ្នាំក្រោយ គឺជាតំរុយមួយនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនាពេលអនាគត។
នាពេលនេះ អ្នកវិភាគ Ming-Chi Kuo បានប្រឡូកចូលក្នុងការវិភាគនេះដែរហើយ។ នៅក្នុងសារមួយទៅកាន់តែអ្នកវិនិយោគ គាត់បានប៉ាន់ស្មានថា យើងទាំងអស់គ្នានឹងបានឃើញផលិតផល A-Series Mac ដំបូងបង្អស់នៅក្នុងឆ្នាំ 2020 ឬក្នុងឆ្នាំ 2021។
យោងតាមលោក Kuo អត្ថប្រយោជន៍នៅក្នុងការគ្រប់គ្រងបន្ទះឈីបដោយផ្ទាល់ពីក្រុមហ៊ុន Apple និងសក្តានុពលនៃការបង្កើនផលចំនេញ ដោយការកាត់បន្ថយការផ្គត់ផ្គង់ផលិតផលពី Intel អាចនាំមកនូវផលចំនេញដ៏ធំសម្បើមសម្រាប់ក្រុមហ៊ុន។
យ៉ាងណាមិញ នៅក្នុងដំណើរការ ក្រុមហ៊ុនអាចនឹងផ្លាស់ប្តូរការពឹងផ្អែករបស់ផលិតផលនៅលើបន្ទះឈីបមួយ ទៅប្រើប្រាស់បន្ទះឈីបផ្សេងទៀត។ ក្រុមហ៊ុន Apple អាចនឹងមិនផលិតផលបន្ទះឈីបដោយផ្ទាល់ទេ ជំនួសវិញដោយក្រុមហ៊ុនអាចនឹងពឹងផ្អែកលើក្រុមហ៊ុនជំនាញ។ លោក Kuo រំពឹងថាក្រុមហ៊ុនជំនាញនោះនឹងនៅតែជាក្រុមហ៊ុន TSMC បន្តទៀត ដែលនេះជាក្រុមហ៊ុនដែលកំពុងផលិតបន្ទះឈីប A-Series សម្រាប់ដំណើរការលើឧបករណ៍ប្រើប្រាស់ប្រព័ន្ធ iOS របស់ Apple។

ក្រុមហ៊ុន TSMC នឹងនៅតែជាជម្រើសក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប ព្រោះជម្រើសក្រុមហ៊ុនដទៃទៀតកំពុងជួបប្រទះនឹងបញ្ហាខ្វែងគំនិតគ្នា។ ឧទាហរណ៍ក្រុមហ៊ុន Samsung ផលិតបន្ទះឈីបផ្ទាល់ខ្លួនប្រើប្រាស់លើផលិតផលរបស់ក្រុមហ៊ុនផ្ទាល់ ប៉ុន្តែ Apple ទំនងដូចជាមិនចង់បង្កើនអាស្រ័យភាពជាមួយដៃគូប្រជែងឡើយ។

មួយវិញទៀត ក្រុមហ៊ុន TSMC ក៏ជាក្រុមហ៊ុនមួយដែលផ្គត់ផ្គង់បន្ទះឈីបសម្រាប់ប្រព័ន្ធ Advanced Driver Assistance System (ADAS) របស់ Apple ប្រើប្រាស់សម្រាប់ការគ្រប់គ្រងដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុន Apple ក៏នៅតែមិនទាន់រំពឹងថានឹងផលិតរថយន្តផ្ទាល់ខ្លួនដែរ តែក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់បច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ទៅកាន់ក្រុមហ៊ុនផលិតរថយន្តជំនួសវិញ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាស Bose Sleepbuds មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ ដូចជាសម្លេងចរាចរណ៍ជ...

Razer Blade ថ្មី មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

ក្រុមហ៊ុន Razer បានបង្ហាញជំនាន់ថ្មីនៃម៉ូដែល Laptop ដ៏ពេញនិយមរបស់ក្រុមហ៊ុន ដែលត្រូវបានពង្រឹងសមត្ថភាព ជាគុណសម្បត្តិរបស់ CPU ជំនាន់ទី 9 ថ្មីរបស់ក្រុមហ...

ឧបករណ៍សាកថ្មគ្មានខ្សែ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃ

ដោយ: ដួងច័ន្ទ 4 PM, Sunday, 28 Jan, 2018

Bourge Design គឺជាក្រុមហ៊ុនដែលនៅពីក្រោយឧបករណ៍ Arc Hub ជារន្ធដោត USB-C ដ៏ល្អ បំផុត ដែលមានលក់នៅលើទីផ្សា។ នៅពេលនេះក្រុមហ៊ុន បានត្រឡប់មកកាន់ទីផ្សាប្រកួ...

ឡានហោះដំបូង នឹងបង្ហាញវត្តមានឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018

រថយន្តហោះដំបូងគេបង្អស់នៅក្នុងពិភពលោក ត្រូវបានកំណត់ថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារ ក្នុងយុទ្ធនាការ Pre-Sale ដើម្បីជាកិច្ចចាប់ផ្តើមនាខែក្រោយនេះ។ រថយ...

Tomnerb.Com - YouTube Channel