ចូលចិត្តទំនើប

ចំណេះដឹងអំពីការថែរក្សាយានយន្ត

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ការថែរក្សាយានយន្ត គឺជាកត្តាចាំបាច់មួយ ដែលអ្នកមិនគួរមើលរំលង និងទាមទារការយកចិត្តទុកដាក់ ដើម្បីយានយន្តរបស់អ្នកអាចប្រើប្រាស់បានយូរអង្វែង។ មានចំណុចជាច្រើន ដែលត្រូវបានចាត់ទុកទៅក្នុងការថែរក្សាយានយន្ត ហើយអ្នកត្រូវការស្វែងយល់កាន់តែច្រើនអំពីចំណុចសំខាន់ៗ រួមទាំងសញ្ញាតាស់តឿនជាច្រើន ដែលអាចជួយអ្នកក្នុងការបញ្ជៀសបញ្ហាបាន។ នៅក្នុងអត្ថបទខាងក្រោម អ្នកនឹងបានស្វែងយល់ពីចំណុចសំខាន់ៗ ចាំបាច់សម្រាប់ការថែរក្សាយានយន្តរបស់អ្នក។
ភ្លើងសញ្ញាព្រមាន
មនុស្សជាច្រើន មិនរីករាយទេនៅពេលរថយន្តរបស់ពួកគេបញ្ចេញភ្លើងសញ្ញាព្រមាន ដែលអាចជាសញ្ញាបង្ហាញពីដើមចមនៃបញ្ហា។ នៅពេលភ្លើងសញ្ញាព្រមានលេចឡើង វាគឺជាប្រព័ន្ធវិនិច្ឆ័យនៃរថយន្ត ដែលស្វែងរកឃើញបញ្ហា និងប្រាប់ទៅអ្នក ដើម្បីធ្វើការជួសជុលឱ្យបានឆាប់។ ភ្លាមៗ បន្ទាប់ពីភ្លើងសញ្ញាទាំងនោះលេចឡើង អ្នកគួរស្វែងយល់អំពីន័យរបស់វា ហើយធ្វើការជួសជុលឱ្យបានឆាប់ ដើម្បីបញ្ជៀសការខូចខាតកាន់តែធ្ងន់ធ្ងរ។ ដូច្នេះអ្នកត្រូវចាប់អារម្មណ៍គ្រប់សញ្ញាព្រមានខុសៗគ្នា និងធ្វើការជួសជុលឱ្យបានកាន់តែលឿន កាន់តែប្រសើរ។

រំញ័រកង់
អ្នកអាចដឹងពីរំញ័របាន នៅពេលបើកបរ បើសិនជាសម្បកកង់របស់អ្នកមិនបានតំឡើងឱ្យត្រឹមត្រូវ។ បើសិនជាករណីនេះកើតឡើង បញ្ហាដំបូងអាចកើតចេញពីការតំរៀបជួរកង់ ដែលករណីភាគច្រើន គឺកង់មិនមានតុល្យភាព ដែលទាមទារឱ្យមានការផ្លាស់ប្តូរ។ អ្នកត្រូវធ្វើការត្រួតពិនិត្យលើបញ្ហារំញ័រនេះ និងមិនគួរបន្តប្រើប្រាស់រថយន្តទៀតទេ ព្រោះវាអាចបង្កជាបញ្ហាដទៃ។

ហ្វ្រាំង
ប្រព័ន្ធហ្វ្រាំងរបស់យានយន្ត ត្រូវតែមានភាពរលូន និងដំណើរការដោយស្ងប់ស្ងាត់។ ក្នុងករណីដែលអ្នកយល់ថាមានភាពញ័រ ឬនៅពេលចាប់ហ្វ្រាំងមានលេចលឺសម្លេងកកិត អ្នកគួរធ្វើការពិនិត្យលើប្រព័ន្ធហ្វ្រាំងឱ្យបានឆាប់ ដែលបញ្ហានេះអាចបណ្តាលមកពីការអស់ស្បែកហ្វ្រាំង ឬបញ្ហាហ្វ្រាំងដទៃទៀត។

សម្ពាធកង់
ហេតុផលមួយដែលធ្វើឱ្យសម្បកកង់យានយន្តតែម្ខាងរបស់អ្នកឆាប់ខូច គឺព្រោះតែកង្វះខាតសមតុល្យសម្ពាធខ្យល់ នៅគ្រប់កង់ទាំងអស់។ សម្បកកង់ធូរខ្លាំងក៏អាចធ្វើឱ្យសម្បកកង់ឆាប់ខូចដែរ ដោយវាបណ្តាលឱ្យមានការកកិតកាន់តែច្រើន។ អ្នកត្រូវពិនិត្យកម្រិតសម្ពាធកង់យានយន្តរបស់អ្នកឱ្យបានទៀងទាត់ និងធ្វើការផ្លាស់ប្តូរ ក្នុងករណីចាំបាច់។

ប្រេងម៉ាស៊ីន
តួនាទីរបស់ប្រេងម៉ាស៊ីន គឺផ្តល់នូវប្រេងរំអិល និងធ្វើឱ្យម៉ាស៊ីនផ្នែកខាងក្នុងមានភាពត្រជាក់។ នៅក្នុងដំណើរការនេះ ប្រេងម៉ាស៊ីននឹងប្រមូលយកភាពកង្វក់ និងកាកសំណល់នានា ដែលនឹងកាត់បន្ថយសមត្ថភាពរបស់វា។ នេះជាហេតុផលដែលអ្នកគួរពិនិត្យមើលប្រេងម៉ាស៊ីនឱ្យបានទៀងទាត់ និងធ្វើការផ្លាស់ប្តូរ ដើម្បីធានាថារថយន្តរបស់អ្នកអាចដំណើរការដោយរលូន។ អ្នកគួរធ្វើការពិនិត្យមើលតម្រង់ប្រេងម៉ាស៊ីន បើសិនជាវាមានកំណក ជាសញ្ញាប្រាប់ថាអ្នកត្រូវផ្លាស់ប្តូរតម្រង់ និងប្រេងម៉ាស៊ីន។ បើសិនជាអ្នកមិនយល់អំពីការពិនិត្យគុណភាពប្រេងម៉ាស៊ីនទេ អ្នកគួរទៅកាន់យានដ្ឋានជួសជុល ដើម្បីធ្វើការត្រួតពិនិត្យ និងផ្លាស់ប្តូរ៕

 

ប្រភព: pouted ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Apple Watch Series 3 បំពាក់បច្ចេកវិទ្យា ទូរសព្ទចល័ត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 27 Sep, 2017

ក្រុមហ៊ុន Apple បានប្រកាសបង្ហាញជំនាន់ទី 3 នៃនាឡិកា Smartwatch របស់ក្រុមហ៊ុន ដែលមានបំពាក់បច្ចេកវិទ្យាសេវាកម្ម Cellular ដូច្នេះវាអាចប្រើប្រាស់បានយ៉ាង...

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងច...

កាមេរ៉ាឌីជីថល Fujifilm X-T3 នឹងបើកដំណើរការក្នុងឆ្នាំនេះ

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

ដូចដែលអ្នកបានរំពឹងទុក ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតផលកាមេរ៉ាល្បីៗនៅលើពិភពលោកដូចជាក្រុមហ៊ុន Nikon ដែលបានឆ្លើយតបដោយធ្វើការឆ្លុះបញ្ចាំងនូវផលិតផលរបស...

Toyota Vios ២០១៧ នឹងបង្ហាញខ្លួន នៅថៃ ក្នុងខែមករានេះ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

ព្រមគ្នានឹងការបង្ហាញខ្លួនរបស់ Suzuki Swift ២០១៧ នៅជប៉ុន ទំនើបក៏បានឮសូរដំណឹងថា រថយន្តតូយ៉ូតា Vios ឆ្នាំ២០១៧ ត្រៀមខ្លួននឹងបង្ហាញមុខ ជាផ្លូវការនៅប្រទេ...

Tomnerb.Com - YouTube Channel