ចូលចិត្តទំនើប

Keyboard shortcuts ដ៏សំខាន់ៗរបស់ Mac ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ជាធម្មតា នៅពេលអ្នកចុចចូលទៅ ប្រើប្រាស់លក្ខណៈណាមួយនៅក្នុង Mac គឺគ្រាន់តែប្រើ Mouse ឬ Trackpad ដែលមានភ្ជាប់ជាមួយនឹង Mac រួចជាស្រេច ប៉ុន្តែការប្រើប្រាស់តាមរបស់ទាំងនេះ គឺមានលក្ខណៈហួសសម័យហើយ។ ភារកិច្ចជាច្រើន អាចត្រូវបានសម្រេចបានលឿនជាងមុន និងមានប្រសិទ្ធភាពខ្ពស់ ដោយគ្រាន់តែប្រើប្រាស់ក្តារចុច (Keyboard) ដែលវាផ្តល់ភាពងាយស្រួលខ្លាំង ដោយគ្រាន់តែអ្នកចងចាំនូវបន្សំនៃគ្រាប់ចុច (Key) មួយចំនួន ដែលអាចប្រើប្រាស់ជំនួស ខណៈពេលអ្នកចង់ប្រើប្រាស់កម្មវិធីសំខាន់ៗណាមួយនៅក្នុង Mac បានកាន់តែលឿនជាងមុន៖

• Cut, Copy និង Paste

អ្នកអាចចុច Key «Command + X, Command + C និង Command + V» ដែល Key ទាំងនេះគឺជា Key Shortcuts ដែលផ្តល់ភាពងាយស្រួលបំផុត នៅក្នុងការប្រើប្រាស់លក្ខណៈពិសេស «Cut, Copy និង Paste» ដោយមិនចាំបាច់ប្រើ Mouse ឬ Trackpad ។ ដើម្បីអាចបង្កើត Key Shortcuts ទាំងនេះ អ្នកអាចអនុវត្តន៍៖ ចូលទៅកាន់ Keyboard pane >>អ្នកនឹងឃើញនៅក្នុង System Preferences មាន Shortcuts Tab ដូច្នេះអ្នកត្រូវចុចលើវា >> នៅក្នុងផ្ទាំងបន្ទាប់មានបញ្ជីនៅផ្នែកខាងឆ្វេង បន្ទាប់មកជ្រើសរើស App Shortcuts >> នៅក្នុងផ្ទាំងបញ្ជីនេះអ្នកគ្រាន់តែកំណត់ Key Shortcuts សម្រាប់ប្រើប្រាស់ទៅតាមលក្ខណៈពិសេស និងរួមបញ្ចូលដោយការចុច (+) នៅខាងក្រោមប្រអប់នៅផ្នែកខាងស្តាំ។ ដើម្បីកាន់តែងាយស្រួល អ្នកអាចមើលនៅក្នុងរូបភាពខាងក្រោមនេះបាន។

• Undo និង Redo

ប្រសិនបើអ្នកចង់ Undo អ្នកគ្រាន់តែចុច Key «Command + Z» ប៉ុន្តែប្រសិនបើអ្នកចង់ Redo អ្នកគ្រាន់តែចុច Key «Shift + Command + Z» ។

• ផ្លាស់ប្តូរ រវាងកម្មវិធី

អ្នកគ្រាន់តែចុច Key «Command + Tab» នោះអ្នកនឹងអាចផ្លាស់ប្តូរ រវាងកម្មវិធីពីរ ថ្មីបំផុតបាន។ ម្យ៉ាងទៀតចុចសញ្ញាព្រួញ ខាងឆ្វេង និងខាងស្តាំ ដើម្បីរុករករូបតំណាងនៃកម្មវិធី។
– ចុច Key ៖ Tab ឬ Shift + Tab ដើម្បីផ្លាស់ទី ទៅឆ្វេង ឬស្តាំ។
– ចុច Key ៖ H ដើម្បីលាក់បាំង Window របស់កម្មវិធីដែលបានជ្រើសរើស
– ចុច Key ៖ Q ដើម្បីបញ្ឈប់ កម្មវិធីដែលបានជ្រើសរើស
– ចុចសញ្ញាព្រួញ នៅខាងលើ ដើម្បីមើល Window របស់កម្មវិធីទាំងអស់ ដែលបានជ្រើសរើស។

• ថត Screenshots

នៅក្នុង macOS Mojave សូមចុច Shift + Command + 5 ដើម្បីឱ្យវាបង្ហាញរបារ Screenshots ។ ម្យ៉ាងទៀតការចុច Options នៅលើរបារ នោះគឺដើម្បី Set កន្លែង Screenshots និងអាច Save បាន។00 ខណៈពេលមានការរួមបញ្ចូលជាមួយនឹង Pointer វានឹងដំណើរការរាប់ថយក្រោយមុនពេលវាថតរូប។ ចំពោះជំនួយបន្ថែមផ្សេងទៀត ជាមួយនឹងរបារ Screenshots ដែលវាទាក់ទងនឹង Shortcuts ហើយវាក៏ធ្វើការនៅក្នុង Version MacOS ចាស់ជាងនេះផងដែរ។ សូម ពិនិត្យមើលការណែនាំយ៉ាងលម្អិតរបស់យើង ដើម្បី Screenshots នៅលើ Mac។

• លាក់ និងបង្រួមអប្បបរមានៅលើ Window

ចុច Key «Command + H» និងចុច Key «Option + Command + H» គឺជាមធ្យោបាយ ដើម្បីកាត់បន្ថយ ការពង្រាយទិសដៅធ្វើការ និងបង្កើនការផ្តោតអារម្មណ៍របស់អ្នកផងដែរ។ សម្រាប់ការចុច Key «Command + M» គឺជាមធ្យោបាយ ដើម្បីបង្រួមអប្បបរមានៅលើ Window នៅក្នុង Dock ។ ភាគច្រើន Key Shortcuts នេះតែងបង្រួមនៅតំបន់ខាងចុងនៃផ្នែកខាងស្តាំ។

• បញ្ឈប់កម្មវិធី មិនឆ្លើយតប ដោយបង្ខំ

ចុច Key «Option + Command + Esc» គឺជា Key Shortcuts ដើម្បីបញ្ឈប់ Window ដោយបង្ខំ ដែលវាជា Key Shortcuts ប្រើសម្រាប់បញ្ចប់កម្មវិធីភ្លាមៗ។ សាកល្បងប្រើវា ប្រសិនបើកម្មវិធីណាមួយ ឬប្រព័ន្ធទាំងមូល មិនឆ្លើយតបនៅក្នុងរយៈពេលយូរ។ ប៉ុន្តែសូមប្រយ័ត្នថាអាចនឹងបាត់បង់ទិន្នន័យខ្លះៗ ដូច្នេះអ្នកគួរបម្រុងវាទុកជាមុនសិន នៅពេលអ្នកចង់ប្រើប្រាស់លក្ខណៈបង្ខំ ដើម្បីបញ្ឈប់កម្មវិធីនេះ។

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

រថយន្តដំបូងបង្អស់របស់ Hyundai ដែលមានដំបូល សូឡា នឹងបង្ហាញខ្លួននៅប្រទេសកូរ៉េខាងត្បូង

ដោយ: ភារុន 8 AM, Thursday, 08 Aug, 2019

នាពេលក្រោយៗមកនេះ ក្រុមហ៊ុន Hyundai បានបង្ហាញផែនការបំពាក់បន្ទះ សូឡា ជាមួយនឹងរថយន្តរបស់ខ្លួន។ ឥឡូវនេះរថយន្តដំបូងបង្អស់ ដែលមានបំពាក់បន្ទះ សូឡា បានត្រៀ...

តោះ! មកស្គាល់ Action Camera ថ្មី ពី Sony

ដោយ: ដួងច័ន្ទ 9 AM, Thursday, 28 Mar, 2019

ក្រុមហ៊ុន Sony បានបញ្ចេញលក់កាមេរ៉ា Action ម៉ូដែល RX0 កាលពី 2 ឆ្នាំមុន ហើយនាពេលនេះ ក្រុមហ៊ុនបានប្រកាសពីម៉ូដែលថ្មីហើយ គឺម៉ូដែល RX0 II។ នេះគឺជាផលិតផលថ...

អ្នកប្រើប្រាស់ប្រព័ន្ធ Android អាច Log ចូលសេវាកម្ម Google មួយចំនួន ដោយប្រើស្នាមម្រាមដៃ

ដោយ: ភារុន 8 AM, Wednesday, 14 Aug, 2019

នៅក្នុងដំណើរស្វែងរកជាបន្ត ដើម្បីកំណត់លេខសម្ងាត់ពិភពលោក ដែលក្រុមហ៊ុន Google កំពុងណែនាំនូវលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រត...

MacBook Pro ថ្មី ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 9 AM, Monday, 16 Jul, 2018

ក្រុមហ៊ុន Apple បានធ្វើការ Update ផលិតផល Touch Bar MacBook Pro ទំហំ 13 inch និង 15 inch កាលពីពេលថ្មីៗនេះ ជាមួយនឹងការបំពាក់នូវបន្ទះឈីបរបស់ Intel ចុ...

Tomnerb.Com - YouTube Channel