ចូលចិត្តទំនើប

រីករាយនឹងភាពស្រស់នៃអាហារ ជាមួយទូរទឹកកក LG

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

តើអ្នកកំពុងស្វែងរកទិញទូរទឹកកកសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនទេ? អញ្ចឹង ទំនើប សូមផ្តល់ចម្លើយជូនអ្នក ដោយណែនាំជម្រើសទូរទឹកកកដ៏ល្អពី LG ដូចមានក្នុងអត្ថបទខាងក្រោម។
ស្រស់ដូចធម្មជាតិ
ការរួមបញ្ចូលគ្នានៃម៉ាស៊ីន Inverter Linear Compressor របស់ LG និងការរចនាលំហូរខ្យល់ ចេញពីរន្ធខ្យល់ខាងក្រោយ និងខាងមុខ ជួយរក្សាឱ្យម្ហូបអាហារនៅស្រស់បានយូរ និងជំរុញភាពត្រជាក់សម្រាប់ម្ហូបអាហារ ដែលត្រូវរក្សាទុក។

រក្សាគុណភាពអាហារ
ម៉ាស៊ីន Inverter Linear Compressor ជួយរក្សារូបរាង និងរសជាតិរបស់អាហារឱ្យបានកាន់តែយូរ ដោយធ្វើការកាត់បន្ថយបម្រែបម្រួលសីតុណ្ហភាព។

ផ្តល់ភាពត្រជាក់បានលឿន
រន្ធខ្យល់ដែលមានទីតាំងនៅខាងក្នុង និងនៅចំហៀងទ្វារ អាចតម្រង់ទិសលំហូរខ្យល់នៅក្នុងផ្នែកខាងក្នុងទូរទឹកកក ជួយឱ្យមានភាពត្រជាក់នៅផ្នែកខាងមុខនៃទូរ និងផ្នែកកន្រ្តកទ្វារផងដែរ។ ម្ហូបអាហារដែលរក្សាទុកនៅក្នុងផ្នែកទ្វារអាចទទួលបានភាពត្រជាក់បានលឿនជាង 35% ធៀបនឹងទូរទឹកកក LG ធម្មតា ដែលគ្មាន Door Cooling+។

កាត់បន្ថយពេលរំលាយ
ផ្នែក Chilled ដែលត្រូវបានបិទជិតអាចរក្សាភាពត្រជាក់បានខ្លាំងជាងផ្នែកដទៃទៀតនៅក្នុងទូរទឹកកកទាំងមូល។ វាជួយកាត់បន្ថយតម្រូវការក្នុងការបង្កក និងរំលាយម្ហូបអាហារ នៅពេលអ្នករក្សាវានៅទីនេះ។

លំហូរខ្យល់
ខ្យល់ចូលទៅក្នុងផ្ទៃទូរទឹកកក តាមរយៈរន្ធខ្យល់ជាច្រើនដែលត្រូវបានតំឡើងនៅផ្នែកខាងក្រោយទូរទឹកកក ដូច្នេះខ្យល់ត្រជាក់អាចចូលទៅកាន់ធ្នើនីមួយៗ ដែលធ្វើឱ្យម្ហូបអាហារដែលរក្សាទុកក្នុងទូរទទួលបានភាពត្រជាក់។

ការធានារយៈពេល 10 ឆ្នាំ
ជាមួយនឹងកម្រិតរំញ័រកាន់តែតិច ផ្នែករំកិលបានកាន់តែតិច និងសម្លេងរំខានកាន់តែតិចជាងម៉ាស៊ីនប្រើប្រាស់ប្រព័ន្ធ Conventional Compressor ធ្វើឱ្យទូរទឹកកក LG Inverter Linear Compressor មានសម្លេងកាន់តែស្ងប់ស្ងាត់ និងធន់បានយូរ។ ដោយ Inverter Linear Compressor ជាបេះដូងនៃទូរទឹកកកនេះ LG ផ្តល់ការធានារយៈពេល 10 ឆ្នាំសម្រាប់ការជួសជុល Compressor។

សំចៃថាមពល អាយុកាលប្រើប្រាស់កាន់តែវែង
ផ្ទាំង LED Panel Lighting កាន់តែសន្សំសំចៃកម្លាំងថាមពល និងមានអាយុកាលប្រើប្រាស់កាន់តែយូរអង្វែង ជាងអំពូលប្រើប្រាស់នៅក្នុងទូរទឹកកកប្រភេទ Conventional។

ខ្យល់បរិសុទ្ធ
តម្រងខ្យល់ HygienceFresh+ អាចកម្ចាត់បាក់តេរីបានរហូតដល់ 99.999% និងអាចកាត់បន្ថយក្លិនអាក្រក់នៅក្នុងទូរទឹកកកបានរហូតដល់កម្រិតអប្បបរមា។

អេក្រង់ Touch LED
អេក្រង់ Touch LED បន្ថែមប្រណិតភាពដល់ទូរទឹកកកមួយនេះ ខណៈដែលវាថែមទាំងអាចផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងបញ្ជារផងដែរ។

ការបញ្ជារដ៏ងាយស្រួល និងឆាប់រហ័ស
ជាមួយបច្ចេកវិទ្យា Smart ThinQ អ្នកអាចបញ្ជារ និងកំណត់លើទូរទឹកកកនេះដោយប្រើប្រាស់ Smartphone ទោះបីជាអ្នកមិនស្ថិតនៅក្នុងផ្ទះក្តី។ អ្នកនឹងទទួលបានភាពងាយស្រួលក្នុងការកំណត់សីតុណ្ហភាពទូរទឹកកក បញ្ជារលើប្រព័ន្ធ HygieneFresh+ ត្រួតពិនិត្យទូរទឹកកករបស់អ្នក ដោយគ្រាន់តែចុចនៅលើទូរសព្ទដៃរបស់អ្នក។

ដោះស្រាយបញ្ហាជាមួយ Smart Diagnosis
ជាមួយនឹងការប្រើប្រាស់ជាមួយ Smartphone និងមានបច្ចេកវិទ្យា Smart Diagnosis បំពាក់ នៅក្នុងទូរទឹកកកនេះ វាអាចដោះស្រាយបញ្ហាដោយខ្លួនឯង ដោយធ្វើការស្វែងរកនូវដំណោះ ស្រាយ ក្នុងការជួយសន្សំថវិកា និងសំចៃពេលវេលា នៅលើបញ្ហាមិនចាំបាច់នានា៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល់ផ្លូវការ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018

អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រ...

អស្ចារ្យ! សាខា LG ខេត្តសៀមរាប គម្រប់ខួប ៤ឆ្នាំ លក់បញ្ចុះតម្លៃរហូតដល់ ៣០%!

ដោយ: ស៊ីវងីម 7 PM, Wednesday, 18 Jan, 2017

នៅថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2017 ខាងមុខនេះ LG BrandShop សាខាខេត្តសៀមរាប នឹងរៀបចំកម្មវីធីគម្រប់ខួប 4 ឆ្នាំ នៃការបើកលក់ផលិតផល LG នៅខេត្តសៀម...

ទូរទស្សន៍ LG OLED បង្ហាញពីសិល្បៈដេរប៉ាក់ របស់កូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 04 May, 2019

នៅក្នុងកិច្ចសហការជាមួយអង្គការ UNESCO ក្រុមហ៊ុន LG បានជួយពង្រីក ផ្សព្វផ្សាយកេរ្តិ៍ដំណែលនៃប្រពៃណីដ៏យូរលង់មួយរបស់ប្រទេសកូរ៉េ គឺ Chasu។ Chasu គឺជាប្រពៃ...

Vivo iQOO ខ្លាំងសក្តិសមនឹង ការលេងហ្គេម

ដោយ: ដួងច័ន្ទ 11 AM, Friday, 08 Mar, 2019

ក្រុមហ៊ុន Vivo មិនមែនជាជនចំណូលថ្មីនោះទេ នៅពេលនិយាយសម្តៅដល់ទីផ្សារផលិតផលទូរសព្ទ Smartphone ដែលបំពាក់គំនិតច្នៃប្រឌិតដំបូងគេ ដោយក្រុមហ៊ុននេះសម្រេចបានជ...

Tomnerb.Com - YouTube Channel