ចូលចិត្តទំនើប

E-Tron រថយន្តអគ្គិសនីដំបូងពី Audi

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Sep, 2018

Audi ទើបនឹងប្រកាសអំពីផលិតផលយានយន្តប្រើប្រាស់អគ្គិសនីទាំងស្រុងដំបូងបង្អស់មានឈ្មោះថា E-Tron។ វាជារថយន្ត SUV ខ្នាតកណ្តាល ដែលមានប្រភពថាមពលពីម៉ាស៊ីនអគ្គិសនី ចំនួន 2 ប៉ុន្តែក្រុមហ៊ុន Audi មិនទាន់ផ្តល់នូវព័ត៌មានទាក់ទងនឹងកម្លាំងថាមពលជាក់លាក់នៅឡើយទេ។

ក្រុមហ៊ុនបានរៀបរាប់ថា រថយន្ត E-Tron នឹងមានសមត្ថភាពបង្កើនល្បឿនរហូតដល់ 96.5 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 5.5 វិនាទីប៉ុណ្ណោះ ដែលនេះជាកម្លាំងថាមពលមានល្បឿនដ៏លឿន សម្រាប់រថយន្ត SUV ខ្នាតកណ្តាល ហើយវាអាចបើកបរក្នុងល្បឿនលឿនបំផុតគឺ 199.5 គីឡូម៉ែត្រក្នុងមួយម៉ោង។
អាគុយទំហំ 95 kilowatt-hour ជាប្រភពថាមពលរបស់រថយន្តនេះ ប៉ុន្តែក្រុមហ៊ុន Audi មិនបានបង្ហាញពីលំដាប់ល្បឿនទាំងស្រុងទេ។ ពិចារណាលើដៃគូប្រកួតប្រជែងដទៃ ក្រុមហ៊ុនទាំងនោះមានរថយន្តដែលមានសមត្ថភាពរត់ពីចន្លោះ 386 ទៅ 474 គីឡូម៉ែត្រប៉ុណ្ណោះសម្រាប់ការបញ្ចូលថាមពលម្តង។ ដូច្នេះក្រុមហ៊ុន Audi អាចនឹងផ្តោតជាសំខាន់លើការពង្រឹងគុណភាព និងសមត្ថភាពនៅត្រង់ចំណុចនេះ។

ថេរវេលាសម្រាប់ការបញ្ចូលថាមពលជាក់លាក់ក៏មិនត្រូវបានលាតត្រដាងដែរ ដោយក្រុមហ៊ុនគ្រាន់តែផ្តល់នូវព័ត៌មានផ្លូវការថា រថយន្ត E-Tron មានបំពាក់នូវសមត្ថភាពបញ្ចូលថាមពលល្បឿនលឿន រហូតដល់ 150 kW ដែលមាននៅតាមបណ្តាស្ថានីយសាធារណៈនៅលើផ្លូវល្បឿនលឿន ហើយនេះជាលក្ខណៈសម្បត្តិនៃការបញ្ចូលថាមពលបានរហូតដល់ 80% ក្នុងរយៈពេល 30 នាទី។ រថយន្ត E-Tron មានបំពាក់ឧបករណ៍បញ្ចូលថាមពលប្រភេទ 9.6 kW AC Level 2 ខណៈដែលវាអាចផ្តល់នូវការបញ្ចូលថាមពលថ្មីនៅពេលយប់ផងដែរ។
និយាយអំពីការបញ្ចូលថាមពល អ្នកបើកបរអាចរំពឹងទទួលបានថាមពលខ្លាំងពីការជាន់ហ្វ្រាំង។ Audi ប៉ាន់ប្រមាណថាទំហំ 90% នៃកម្លាំងថាមពលពីហ្វ្រាំង នឹងផ្តល់ថាមពលកកើតឡើងវិញ ដែលអាចឱ្យអ្នកបើកបរបន្តដំណើរលើដងផ្លូវបានកាន់តែវែងឆ្ងាយ។

អ្នកនឹងទទួលបានការបើកបរកាន់តែងាយស្រួល ជាមួយប្រព័ន្ធបង្ហាញទិសដៅស្តង់ដា នៅក្នុងប្រព័ន្ធ MMI Infotaiment របស់ Audi ដែលនឹងបង្ហាញពីការណែនាំទិសដៅ ជាមួយនឹងសញ្ញា បង្ហាញពីទីតាំងបញ្ចូលថាមពល ដែលយកចិត្តទុកដាក់ក្នុងតំហែទាំអាគុយ និងស្ថានភាពចរា ចរណ៍។ ប្រព័ន្ធព័ត៌មានរបស់រថយន្តម៉ូដែលថ្មីមួយនេះ មានអេក្រង់មាន Resolution ខ្ពស់ និងមានសមត្ថភាពនាំយកផែនទីនាំផ្លូវមកចំកណ្តាល និងខិតឡើងមកខាងមុខ។ វាក៏មានអេក្រង់ចំនួន 2 ទៀត នៅចំកណ្តាលតួម៉ាស៊ីផងដែរ។ អេក្រង់ខាងលើមានទំហំ 10 inch និងត្រូវបានប្រើប្រាស់សម្រាប់មុខងារភាគច្រើន ដូចជាទូរសព្ទ កម្មវិធីកំសាន្ត ការបង្ហាញទិសដៅ និងការកំណត់ E-Tron។ អេក្រង់ខាងក្រោមមានទំហំ 8.6 inch ប្រើប្រាស់សម្រាប់ការកំណត់ HVAC និងការវាយអត្ថបទ។

E-Tron នឹងមិនមានមុខងារ Traffic Jam Pilot ប្រភេទ Level 3 Semi-Automated ទេ ជំនួសវិញដោយប្រព័ន្ធ Cruise Control ដែលជាបច្ចេកវិទ្យាអាចរក្សារថយន្តឱ្យស្ថិតនៅចំកណ្តាលគន្លងផ្លូវ និងកំណត់ចម្ងាយពីក្រោយរថយន្តខាងមុខ ប៉ុន្តែវាទាមទារឱ្យប្រើប្រាស់ដៃនៅលើចង្កូតគ្រប់ពេល។ ប្រព័ន្ធនេះអាចកែតម្រូវល្បឿន ស្របតាមល្បឿនកំណត់ក្នុងតំបន់ និងស្របតាមផ្លូវបត់បែនខាងមុខ។ អ្វីដែលកាន់តែពិសេសគឺ សមត្ថភាពក្នុងការកំណត់ Comfort ឬ Sport Style អាស្រ័យលើការជ្រើសយករបស់អ្នកបើកបរ។
រថយន្តនេះមានប្រវែង 4.8 ម៉ែត្រ ដែលរំលេចរូបរាងយ៉ាងស្រស់សង្ហា ជាមួយការតុបតែងពីផ្លាទីនពណ៌ប្រផេះ ជាតំណាងឱ្យរថយន្ត EV។ អំពូលរថយន្តដើរតួយ៉ាងសំខាន់នៅក្នុងការតុបតែងលើរថយន្តមួយនេះ។ នៅខាងមុខមានអំពូល LED ដែលតំរៀបជាជួរដេកចំនួន 4 ជួរ សម្រាប់ការប្រើភ្លើងសញ្ញា នៅពេលបើកបរនៅពេលថ្ងៃ។ នៅខាងក្នុងរថយន្តមានការតុបតែងជាមួយនឹងសម្ភារៈដ៏ប្រណិត មានដូចជា ដំបូលខាងលើ ប្រភេទ Panoramic ជាមួយនឹងម៉ាស៊ីនត្រជាក់ភាយចេញពី 4 កន្លែង។ ក្នុងនោះក៏មានកៅអីម៉ាស្សា ដែលធ្វើឱ្យអ្នកដំណើរមានផាសុកភាពនៅលើដងផ្លូវផង ដែរ។ នៅកៅអីខាងក្រោយ រថយន្តនេះមានទំហំរហូតដល់ 28.5 Cubic Feet ដែលអ្នកអាចបត់កៅអីចុះ ដើម្បីបន្ថែមទំហំឱ្យបានរហូតដល់ 57 Cube ហើយសម្រាប់ E-Tron ម៉ូដែល X មានទំហំកាន់តែវែងរហូតដល់ 88 Cube Feet។

រថយន្តនេះ នឹងមានតម្លៃដើមដំបូង $74,800 ដែលប្រភេទ Premium Plus Trim បំពាក់ដោយកង់រង្វង់ 20 inch កាមេរ៉ា 360 degree ប្រព័ន្ធសម្លេង 16-Speaker Bang & Olufsen ប្រព័ន្ធត្រជាក់ និងកម្តៅ ដែលផ្លាស់ប្តូរបាន 12 ប្រភេទនៅកៅអីជួរខាងមុខ។ សម្រាប់ប្រភេទ Prestige Trim មានតម្លៃ $81,800 និងមានបន្ថែមអេក្រង់នៅខាងលើ កញ្ចប់ជំនួយអ្នកបើកបរ កៅអីម៉ាស្សានៅខាងមុខ ប្រើប្រាស់ស្បែក Valcona លម្អនៅខាងក្នុង និងមាន Dual-Pane Acoustic នៅខាងមុខ និងចំហៀងកញ្ចក់។
រថយន្ត Audi E-Tron ស៊េរីឆ្នាំ 2019 នឹងចេញលក់នៅអំឡុងពេលត្រីមាសទី 2 នៃឆ្នាំ 2019៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

លក្ខណៈពិសេសទាំង10 នេះ បានណែនាំនៅក្នុងទូរស័ព្ទ iPhone X ដែលអ្នករាល់គ្នាគួរតែដឹង!

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

ឥឡូវនេះមានការណែនាំ iOS មួយចំនួន ដែលយើងគិតថា ប្រិយមិត្តអ្នកអានទាំងអស់គួរតែដឹង និងប្រើប្រាស់ ជាមូលដ្នាន ទៀងទាត់។ ខាងក្រោមនេះគឺជា លក្ខណៈពិសេសទាំង 10 ដ...

Android ធ្វើការផ្លាស់ប្តូរមួយដ៏ធំ សម្រាប់រថយន្តនាពេលអនាគត

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ពេលនេះប្រព័ន្ធប្រតិបត្តិការ Android កំពុងធ្វើដំណើរមកកាន់រថយន្តរបស់អ្នកហើយ ហើយអ្នកក៏ពុំ ចាំបាច់យកទូរសព្ទជាប់ខ្លួនពេលជិះរថយន្តទៀតទេ។ មួយឆ្នាំបន្ទាប់ព...

Apple ចូលរួមជាមួយនឹង Google, Facebook, និង Twitter នៅក្នុងគម្រោងចែករំលែកទិន្នន័យ

ដោយ: ភារុន 9 AM, Thursday, 01 Aug, 2019

ទើបតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពី ការបើកដំណើរការជាផ្លូវការនូវគម្រោងផ្ទេរទិន្នន័យ ឬ «Data Transfer Project» គឺកំពុងប្រកាសអំពី សំណុំដៃគូថ្មី និងលក្ខណៈព...

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF Inter...

Tomnerb.Com - YouTube Channel