ឡូយអត់! បង់បិទរបួសអេឡិចត្រូនិច ប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីពន្លឿនការព្យាបាលមុខរបួសនៅលើស្បែក
អ្នកវិទ្យាសាស្រ្ត នាពេលឥឡូវនេះកំពុងបង្កើត រន្ធដោតអេឡិចត្រូនិច ថ្មីមួយ ដែលប្រើចរន្តអគ្គិសនី ដើម្បីបង្កើនល្បឿននៃការព្យាបាលមុខរបួសនៅលើស្បែក។ យោងតាមការរៀបរាប់យ៉ាងលម្អិតនៅក្នុងទស្សនាវដ្តី ACS Nano បច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ដោយជោគជ័យ ដើម្បីបង្កើនល្បឿននៃការជាសះស្បើយនៃកោសិកា ដែលមានរបួស ដោយគេសាកល្បងព្យាបាលមុខរបួសលើសត្វកណ្តុរ ហើយវាជាការព្យាបាលដ៏មានសក្តានុពលភាពខ្ពស់ សម្រាប់ដំបៅរលាក ដំបៅរបួស និងមុខរបួសដទៃទៀតដែលត្រូវការរយៈពេលយូរដើម្បីព្យាបាល។
ទោះបីស្បែកមានលក្ខណៈពិសេស ក្នុងការព្យាបាលដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែនៅមានល័ក្ខខណ្ឌមួយចំនួន និងប្រភេទនៃមុខរបួសខ្លះ អាចបន្តកើតមានក្នុងរយៈពេលយូរ ក៏បង្កើនហានីភ័យនៃការឆ្លងមេរោគ និងមានបញ្ហាផ្សេងៗទៀត។ ការបង្កើនល្បឿននៃការជាសះស្បើយអាចជាគន្លឹះ ដើម្បីជៀសវាងផលវិបាកមួយចំនួន ប៉ុន្តែវិធីសាស្រ្ត ដែលទុកឱ្យរបួសជាសះសើ្បយដោយខ្លួនឯង គឺអាចសម្រេចបានតិចបំផុត។ ការបង្កើតបង់បិទរបួសថ្មីនេះ អាចជាដំណោះស្រាយថ្មីមួយ ដែលត្រូវបាន អនុវត្តន៍ដោយផ្ទាល់នៅលើមុខរបួស។ ដំណើរការអគ្គិសនីនៅក្នុងបង់បិទរបួស គឺចរន្តអគ្គិសនី ដែលបានមកពីការបញ្ជូនចរន្តអគ្គិសនី រវាងអេឡិចត្រូដ ពីរ ដែលស្ថិតនៅផ្នែកម្ខាងៗនៃបង់បិទរបួស។
នៅពេលសាកល្បងលើសត្វកណ្តុរ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើបង់បិទរបួសអេឡិចត្រូនិច បានធ្វើឱ្យមុខរបួសត្រូវបានបិទជិត បន្ទាប់ពីបិទបានរយៈពេល 3 ថ្ងៃ បើធៀបទៅនឹងរយៈពេល 12 ថ្ងៃ ដោយប្រើបង់បិទរបួសធម្មតានៅលើសត្វ កណ្តុរដូចគ្នា។
តើវាមានដំណើរការយ៉ាងដូចម្តេច? អ្នកស្រាវជ្រាវបានចង្អុលបង្ហាញពីភាពខុសៗគ្នា នៃអត្ថប្រយោជន៍ជាច្រើន ដែលបានមកពីចរន្តអគ្គិសនី រួមបញ្ចូលទាំងដំណើរការដកចេញនៃកោសិកា Fibroblast, ការកើនឡើងយ៉ាងឆាប់រហ័សនៃកោសិកា, និងភាពប្រសើរឡើងនៃការព្យាបាលខុសៗគ្នា។
ឥឡូវនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើអ្នកស្រាវជ្រាវគ្រោងនឹងចាប់ផ្តើមការសាកល្បងទៅលើមនុស្សជាមួយនឹងបង់បិទរបួសអេឡិចត្រូនិចនេះ? ដូច្នេះសូមប្រិយមិត្តអ្នកអាន រងចាំតាមដានព័ត៌មានបន្ថែម ជាមួយនឹង ទំនើប ទាំងអស់គ្នាថា តើការវិវត្តន៍នៃការសិក្សាស្រាវជ្រាវទៅលើការព្យាបាលមុខរបួសដោយប្រើបង់បិទរបួសអេឡិចត្រូនិច នឹងដំណើរការយ៉ាងដូចម្តេច?