ចូលចិត្តទំនើប

Dubai បញ្ចេញមនុស្សយន្ត ប៉ូលីសទី1

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

យើងមិនស្ថិត នៅក្នុងភាពយន្តប្រឌិត RoboCop ទេ ប៉ុន្តែមនុស្សយន្តប៉ូលីសទី1 ក្នុងពិភពលោក ពេលនេះបានចេញប្រតិបត្តិការនៅ Dubai ហើយ។

ទោះបីវាមិនមានរូបរាងដូចគ្នា ទៅនឹងមនុស្សយន្តប៉ូលីស នៅក្នុងការស្រមើស្រមៃរបស់លោក Paul Verhoeven មនុស្សយន្តដំបូងរបស់ទីក្រុងឌូបៃ បានចាប់ផ្តើមប្រតិបត្តិការការងារ នៅក្នុងកម្មវិធីថ្មីរបស់ សមត្ថកិច្ចប៉ូលីសហើយ។

មនុស្សប៉ូលីសនេះ គឺជាសេវាកម្មបញ្ជារទិញមនុស្សយន្តរបស់ក្រុមហ៊ុន Pal Robotics ដែលនឹងត្រូវដាក់ប្រចាំការនៅតាមផ្សារ និងទីតាំងទេសចរណ៍ ហើយអ្នកគ្រប់គ្នាអាចប្រើប្រាស់អេក្រង់ Touchscreen ដែលបំពាក់នៅលើដើមទ្រូង ដើម្បីរាយការណ៍ពីបទល្មើសនានា ការបង់ប្រាក់ពិន័យ និងការទទួលបានព័ត៌មាននានា។

អគ្គនាយកនគរបាល ផ្នែកសេវាកម្មអេឡិចត្រូនិច (Smart Service) នៃទីក្រុងឌូបៃ លោក Brig Khalid Al Razooqi បានថ្លែងនៅក្នុងសុន្ទរកថា ថា «បច្ចុប្បន្ននេះ មនុស្សភាគច្រើនបានទៅកាន់បុស្តិ៍ ប៉ូលីស ឬផ្នែកផ្តល់សេវាកម្ម ប៉ុន្តែជាមួយឧបករណ៍ថ្មីនេះ យើងអាចនៅក្បែរសាធារណជនបាន 24 ម៉ោង និងពេញមួយសប្តាហ៍ ហើយវានឹងមិនត្រូវការសុំច្បាប់ ឈប់សម្រាកព្យាបាលជម្ងឺ ឬលំហែមាតុ ភាពឡើយ»។

មនុស្សយន្តនេះមានបំពាក់កាមេរ៉ា ដែលបញ្ចាំងរូបភាពវីដេអូត្រឡប់ទៅកាន់ស្នាក់ការ បញ្ជារការប៉ូលីស វិញ។ មនុស្សយន្តមួយកងពលបន្ទាប់ទៀត នឹងប្រើប្រាស់ ដើម្បីតាមដានបទល្មើស ហើយកម្លាំងប៉ូលីសមានគម្រោងផែន ការដាក់ប្រតិបត្តិការមនុស្សយន្តកម្ពស់ 3 ម៉ែត្រ ដែលមានមន្រ្តីប៉ូលីសម្នាក់នៅខាងក្នុង សម្រាប់ការធ្វើដំណើរក្នុងរយៈចម្ងាយ 80 គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្ទុកសម្ភារៈធ្ងន់ៗ។

លោក Brig Al Razooqi បាននិយាយថា ផែនការរបស់នគរបាលទីក្រុងឌូបៃ គឺបន្ថែមកម្លាំងមនុស្ស យន្ត រហូតឈានដល់កម្រិត 25% នៃកម្លាំងមន្រ្តីប៉ូលីស នៅឆ្នាំ2030។ ផែនការនេះនឹងអនុញ្ញាតឱ្យ សមាជិកមន្រ្តីនគរបាលផ្តោតការយកចិត្តទុកដាក់ ទៅលើផ្នែកដទៃទៀត។

Robot-Police-Tomnerb-01

Robot-Police-Tomnerb-02

អត្ថបទអ្នកចង់អាន

VOLKSWAGEN ប្រើប្រាស់ Quantum ផលិតរថយន្ត EV

ដោយ: ដួងច័ន្ទ 2 PM, Tuesday, 10 Jul, 2018

ការផលិតអាគុយរថយន្តដែលមានសមត្ថភាពខ្ពស់សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី គឺជារឿងដ៏ស្មុគស្មាញមួយ និងត្រូវការចំណាយពេលដំណើរការច្រើន។ ដូច្នេះក្រុមជំនាញវិ...

iPhone X បំពាក់ក្បាលម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 3 PM, Monday, 25 Sep, 2017

ទូរសព្ទរបស់ក្រុមហ៊ុន Apple ថ្មី គឺ iPhone X គឺជាការបើកទំព័រថ្មីមួយ នៃប្រភេទទូរសព្ទ Smartphone សម្រាប់អនាគតកាល (the future of the smartphone) ជាមួយន...

ទូរទស្សន៍ QLED និង OLED មួយណាខ្លាំងជាង?

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 02 Jan, 2018

ទំនើប ជឿថានៅមានមនុស្សមួយចំនួន មិនទាន់ស្គាល់ច្បាស់ពីទូរទស្សន៍ពីរប្រភេទ ដែលមានឈ្មោះ ស្រដៀងគ្នា គឺ QLED និង OLED។ លើសពីនេះទៀត អ្នកប្រហែលជាមិនទាន់ដឹងពី...

ហេតុផល ៤យ៉ាង ដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

ដោយ: ទំនើប 9 PM, Wednesday, 20 Jun, 2018

សន្សំសំចៃអគ្គីសនី ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Invert...

Tomnerb.Com - YouTube Channel