ចូលចិត្តទំនើប

តោះ! មកស្វែងយល់ អំពីម៉ាស៊ីនសម្ងួតស៊េរីថ្មី 2019 ពី LG ដែលផ្តល់ទាំងការសន្សំសំចៃភ្លើង និងពេលវេលា

ដោយ: ភារុន 8 AM, Wednesday, 17 Jul, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវ ម៉ាស៊ីនសម្ងួតស៊េរីថ្មី 2019 ពីក្រុមហ៊ុន LG នោះគឺ DUAL Inverter Heat Pump ™ ម៉ូដែល RC09VHP2W ដែលផ្តល់ទាំងការសន្សំសំចៃភ្លើង និងពេលវេលា ហើយជាជម្រើសដ៏ល្អ សម្រាប់មេផ្ទះសម័យថ្មី។ ចង់ដឹងថាម៉ាស៊ីនសម្ងួតស៊េរីថ្មីនេះ មានចំណុចពិសេសៗអ្វីខ្លះ? តោះ! មកតាមដានជាមួយនឹងយើង នៅក្នុងអត្ថបទខាងក្រោមនេះ៖
• សម្ងួតបានល្អ សន្សំសំចៃភ្លើង និងពេលវេលា
បច្ចេកវិទ្យា Inverter កម្រិតខ្ពស់ រួមជាមួយនឹង DUAL Heat Pump ™ Inverter គឺត្រូវបានតំឡើងនៅក្នុងម៉ាស៊ីនសម្ងួត ស៊េរីថ្មីនេះ ដើម្បីផ្តល់នូវប្រសិទ្ធភាពថាមពលកាន់តែខ្ពស់ និងអាចត្រូវប្រើពេលវេលាតិចជាងមុន ក្នុងសម្ងួតសម្លៀកបំពាក់។

– DUAL Heat Pump ™ Inverter៖ ពង្រីកល្បឿនបង្វិលកាន់តែខ្លាំងចាប់ពីដំបូង និងល្បឿនយឺតទៅៗកាន់តែលឿននៅចុងបញ្ចប់ ដោយមិនចាំបាច់បើក និងបិទម៉ាស៊ីន។
– ប្រសិទ្ធភាពថាមពល A +++ – 10% *៖ ម៉ាស៊ីនសម្ងួត DUAL Inverter Heat Pump ™ ធ្វើការជាមួយនឹងគ្នា ក្នុងកម្រិតប្រសិទ្ធភាពថាមពលបានដ៏ល្អបំផុត។
• ធានារយៈពេល 10ឆ្នាំ
DUAL Inverter Compressor ត្រូវបានធានារយៈពេល 10ឆ្នាំ។
• ជម្រើសមុខងារសន្សំសំចៃភ្លើង និងពេលវេលា
បច្ចេកវិទ្យា Eco Hybrid ™ គឺជាបច្ចេកវិទ្យាដែលផ្តល់នូវជម្រើសសន្សំសំចៃភ្លើង និងពេលវេលា ក្នុងពេលសម្ងួត (អាស្រ័យលើរបៀបរបបនៃការរស់នៅរបស់អ្នក)។

• ជម្រើសមុខងារ ថែរក្សាសាច់ក្រណាត់
កាត់បន្ថយភាពជ្រីវជ្រួញនៅលើសម្លៀកបំពាក់ និងការពារ ការរសាត់របស់សរសៃអំបោះពីសម្លៀកបំពាក់ ដោយការប្រើ សីតុណ្ហភាពទាប និងបច្ចេកវិទ្យា Heat Pump របស់ម៉ាស៊ីនសម្ងួត។

• កម្មវិធី កម្ចាត់អាឡែរហ្ស៊ី (Allergy Care)
ម៉ាស៊ីនសម្ងួតថ្មីនេះ មានកម្មវិធី Allergy Care ដែលកម្ចាត់សារធាតុអាឡែរហ្ស៊ី 99.9% ចេញពីសាច់ក្រណាត់។ សារធាតុអាឡែរហ្ស៊ីទាំងនេះ អាចបង្កឱ្យមានអាឡែរហ្ស៊ីលើស្បែក ឬ បញ្ហាផ្លូវដង្ហើម។ ម្យ៉ាងទៀត កម្មវិធីនេះ ក៏ជួយកែលម្អគុណភាពនៃជីវិត ដោយរក្សាបរិស្ថាន មិនមានសារធាតុអាឡែរហ្ស៊ី។

• ថែរក្សាប្រសិទ្ធភាព ទៅលើការសម្ងួត
មុខងារ Auto Cleaning Condenser ជួយធានាបាននូវលំហូរខ្យល់ដ៏ត្រឹមត្រូវ ដើម្បីរក្សាប្រសិទ្ធភាពនៃការសម្ងួត ហើយក៏ ផ្តល់ភាពងាយស្រួលក្នុងការសម្អាត លើសពីនេះ វាក៏ធ្វើឱ្យអ្នកមានពេលទំនេរច្រើនជាងមុនផងដែរ។

– ផ្តល់ភាពស្អាតជានិច្ច៖ តម្រងពីរស្រទាប់ ជួយឱ្យម៉ាស៊ីនសម្ងួត សាច់ក្រណាត់សម្លៀកបំពាក់ ឱ្យរក្សាភាពស្អាត ជានិច្ច និងស្ងួតជានិច្ច តាមរយៈតម្រងជាតិសរសៃអំបោះពីសម្លៀកបំពាក់។

– បង្កើតប្រសិទ្ធភាពនៃការបោកគក់៖ ការរក្សាជាតិសំណើមនៃសម្លៀកបំពាក់ និងកំណត់ពេលវេលាសម្ងួតដោយស្វ័យប្រវត្តិ។

• បច្ចេកវិទ្យា SmartThniQ
កាន់តែមានភាពងាយស្រួលជាងមុន ជាមួយនឹង Smart ThinQ ™ ដែលគ្រប់គ្រងប្រតិបត្តិការរបស់ម៉ាស៊ីនពីចម្ងាយ។ ការតភ្ជាប់នេះ នឹងអាចទាញយកកម្មវិធីធ្វើការបន្ថែម ដែលអនុញ្ញាតឱ្យម៉ាស៊ីនសម្ងួតរបស់អ្នក ដំណើរការកាន់តែឆ្លាតវៃ។ អ្នកអាចបញ្ជាម៉ាស៊ីនសម្ងួតពីគ្រប់ទីកន្លែង ដោយងាយស្រួលជាមួយនឹងការភ្ជាប់ប្រព័ន្ធ Wi-Fi៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Samsung ត្រៀមបញ្ចេញធេប្លេតស៊េរីថ្មី អេក្រង់ធំ 18.4អីុញ!

ដោយ: ដាលីស 7 AM, Sunday, 06 Sep, 2015

ជឿថា បើសាកល្បងនឹកទៅដល់ “ធេប្លេតអេក្រង់ធំ” មនុស្សជាច្រើនអាចស៊ាំធ្លាប់ជាមួយនឹងទំហំអេក្រង់ 7អីុញ 8អីុិញ និង 10អីុញ ឬធំបំផុតក៏ប្រមាណជា 12អីុញ តែតាមរយៈស...

ស្វែងយល់អំពី សេវាកម្ម Grab

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

Grab គឺជាសេវាមធ្យោបាយធ្វើដំណើរ ផ្តល់នូវសេវាកម្មហៅរថយន្តតាក់ស៊ី ឬរឺម៉ក សេវាកម្មជួលយានជំនិះនានា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗមួ...

ឧបករណ៍ វាស់សីតុណ្ហភាព សម្រាប់ក្មេងរពឹស

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

Earmo ជាឧបករណ៍វាស់សីតុណ្ហភាពក្នុងខ្លួន ជំនាន់ថ្មី ដែលអាចវាស់ពីកម្រិតកម្តៅបានយ៉ាងលឿន ដោយអ្នកគ្រាន់តែដាក់ Earmo ក្នុងត្រចៀក និងចុចប៊ូតុង ជាការស្រេច។ ...

បែកធ្លាយរូបរាង Galaxy S9

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018

ក្រុមហ៊ុន Samsung ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus កាលពីឆ្នាំមុន។ ដូចដែលបានរំពឹងទុក ក្រុមហ៊ុននឹងមិនមានការផ្លាស...

Tomnerb.Com - YouTube Channel