ចូលចិត្តទំនើប

តោះ! មកស្គាល់ វិធីដោនឡូត watchOS 5.2 នៅក្នុង Apple Watch

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

នាឡិកា Apple Watch 4 ឥឡូវនេះគឺអាចតំឡើងជាមួយនឹង Version watchOS 5 ប៉ុន្តែអ្នកមិនត្រូវការ Wearable ចុងក្រោយរបស់ Apple ឡើយ ដើម្បីទទួលបាន Software ថ្មីនេះ។ ជាការពិត គ្រប់ម៉ូដែល Apple Watch ទាំងអស់ក្រៅពីជំនាន់ដំបូង គឺអាចទាញយកបច្ចុប្បន្នភាពបាន។

នោះមានន័យថាប្រសិនបើនាឡិកា Apple Watch ស៊េរីទីមួយ ឬខ្ពស់ជាងនេះ អ្នកនឹងអាចទទួលបាន watchOS 5 ប៉ុន្តែនាឡិកា Apple Watch Original នឹងមិនអាចដោនឡូតបានទេ ដោយសារតែគេបានកត់សម្គាល់ឃើញថាម៉ូដែល Apple Watch ជំនាន់ដំបូងនេះ ត្រូវបាន Lock out នៅលើការធ្វើបច្ចុប្បន្នភាព រួចហើយ។ ម្យ៉ាងទៀត ម៉ូដែលដទៃផ្សេងៗទៀត នឹងមានលក្ខណៈពិសេសថ្មីៗមួយចំនួន ខណៈពេលធ្វើបច្ចុប្បន្នភាព រួមមាន៖ Walkie-Talkie Mode ថ្មី និងការធ្វើឱ្យប្រសើរឡើងនៅលើលក្ខណៈពិសេស Siri Watch Face ដែលមាន សមត្ថភាពពិសេសៗជាច្រើន ព្រមទាំងផ្តល់ភាពងាយស្រួល ដល់អ្នកពាក់នាឡិកា Apple Watch ផងដែរ។

ចាប់តាំងពីនាឡិកា Apple Watch 4 ចេញលក់ជាលើកដំបូង អ្នកក៏បានឃើញ Version watchOS 5.1 និង watchOS 5.2 សម្រាប់ Apple Watch របស់ក្រុមហ៊ុនផ្ទាល់ ដូច្នេះឥឡូវនេះ អ្នកក៏អាចដោនឡូត Version ទាំងពីរនេះនៅលើ Apple Watch ផ្សេងៗទៀតផងដែរ។

បច្ចុប្បន្នភាពនេះក៏នាំមកនូវលក្ខណៈពិសេស ECG សម្រាប់ Apple Watch របស់អ្នកដែលរស់នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិចផងដែរ។
ខាងក្រោមនេះ គឺជំហាននៃការដោនឡូត និងតំឡើង Version watchOS 5.2 ៖
• ដើម្បីទទួលបាន Apple Watch Software ថ្មីចុងក្រោយបង្អស់ នោះទូរស័ព្ទ iPhone របស់អ្នកត្រូវមានកម្មវិធី iOS Software ដែលមានន័យថាមុនពេលអ្នកដោនឡូត watchOS 5.2 ដំបូងអ្នកត្រូវដោនឡូត iOS 12.2 នៅក្នុងទូរស័ព្ទ iPhone ជាមុនសិន។

• ដើម្បីធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS 12.2 នៅក្នុងទូរស័ព្ទ iPhone របស់អ្នក ដំបូងអ្នកត្រូវចូលទៅក្នុង Settings > General > Software Update បន្ទាប់មកធ្វើទៅតាមការណែនាំរបស់ iOS Device នៅលើទូរស័ព្ទរបស់អ្នក។

• ឥឡូវនេះអ្នកអាចត្រៀមរួចរាល់ក្នុងការធ្វើបច្ចុប្បន្នភាព Software នៅលើ Apple Watch របស់អ្នកបានហើយ។ ការធ្វើបច្ចុប្បន្នភាពនេះ គឺត្រូវការថាមពលថ្មខ្លាំង ដូច្នេះអ្នកត្រូវប្រាកដថា Apple Watch របស់អ្នកមានថ្មពេញ ឬក៏យ៉ាងហោចណាស់ក៏ត្រូវមាន 50% ដែរ។ ម្យ៉ាងទៀត ក្រុមហ៊ុន Apple ក៏បានសរសេរបញ្ជាក់ពីកម្រិតថ្ម ខណៈពេលធ្វើបច្ចុប្បន្នភាព នៅលើឆ្នាំងសាកថ្មរបស់នាឡិកា Apple Watch ផងដែរ។

• បន្ទាប់មក អ្នកត្រូវប្រាកដថាទូរស័ព្ទ iPhone របស់អ្នកត្រូវបានភ្ជាប់ប្រព័ន្ធ Wi-Fi រួចហើយ និងប្រាកដថាបានភ្ជាប់ជាមួយនឹងនាឡិកា Apple Watch របស់អ្នកផងដែរ។

• បន្ទាប់មក បើកចូល Apple Watch app នៅក្នុងទូរស័ព្ទ iPhone >> ចុចលើពាក្យ My Watch >> ចូលទៅក្នុង General > Software Update ។

• អ្នកគួរស្វែងរក Build watchOS ចុងក្រោយបំផុតនៅក្នុងបញ្ជី នោះអ្នកនឹងបានឃើញ watchOS 5.2 ហើយ បន្ទាប់មកប៉ះលើវា ដូច្នេះអ្នកត្រូវទទួលល័ក្ខខ័ណ្ឌរបស់វា ព្រមទាំងបញ្ចូល Passcode របស់ទូរស័ព្ទ iPhone ឬ នាឡិកា Apple Watch របស់អ្នក។ ម្យ៉ាងទៀត ប្រសិនបើឧបករណ៍របស់អ្នក ត្រូវបានស្នើរឱ្យធ្វើបច្ចុប្បន្នភាព ដូច្នេះអ្នកគួរចាប់ ផ្តើមធ្វើ។

• នៅពេលធ្វើបច្ចុប្បន្នភាពនាឡិកា Apple Watch របស់អ្នកត្រូវបានបញ្ចប់ នោះនាឡិកាឆ្លាតវៃនេះនឹង Restart ដោយស្វ័យប្រវត្តិ ដូច្នេះឥឡូវនេះអ្នកនឹងរីករាយជាមួយនឹងលក្ខណៈពិសេសថ្មីៗ ដែលក្រុមហ៊ុន Apple ផ្តល់ឱ្យ ខណៈពេល Apple Watch របស់អ្នក ទទួលបានបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ក្រុមហ៊ុន។

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

E-Tron រថយន្តអគ្គិសនីដំបូងពី Audi

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Sep, 2018

Audi ទើបនឹងប្រកាសអំពីផលិតផលយានយន្តប្រើប្រាស់អគ្គិសនីទាំងស្រុងដំបូងបង្អស់មានឈ្មោះថា E-Tron។ វាជារថយន្ត SUV ខ្នាតកណ្តាល ដែលមានប្រភពថាមពលពីម៉ាស៊ីនអគ្គ...

ហេតុផលបង្ហាញថា អ្នកត្រូវការទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017

តើទូរសព្ទអ្នក ប្រើការលែងបានទៀតហើយមែនទេ? តើមនុស្សនៅជុំវិញអ្នក តែងតែចំអកឱ្យអ្នក ដោយសារតែអ្នកមិនទាន់សម័យមែនទេ? ទាំងនេះជាសញ្ញាមួយចំនួនបង្ហាញថា អ្នកគួរប...

ជំរើសម៉ាស៊ីនត្រជាក់ សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំ ខិតជិតមកដល់ហើយខណៈ ពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅ ជូនលោកអ្នកជាមួយនឹង...

បច្ចេកវិទ្យាឆ្លាតវៃ AI ដំណើរការនៅលើទូរទស្សន៍ OLED 2018 និងទូរទស្សន៍ Super UHD របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Saturday, 13 Oct, 2018

ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ស៊េរីថ្មី 2018 បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ AI ដែលក្រុមហ៊ុន LG ខ្លួនឯងផ្ទាល់អោយឈ្មោះថា AI ThinQ។ បច្ចេកវិទ្យាឆ្លាតវ...

Tomnerb.Com - YouTube Channel