ចូលចិត្តទំនើប

Galaxy Note 10 មិនមានរន្ធដោតកាស និងប៊ូតុងសម្លេងទេ?

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ពេលវេលាពាក់កណ្តាលឆ្នាំ 2019 ជិតចូលមកដល់ហើយ មានន័យថានេះជាពេលវេលាដែលព័ត៌មានចចាមអារ៉ាមនានាចាប់ផ្តើមលេចឡើងសម្រាប់ទូរសព្ទ Galaxy Note ថ្មីរបស់ Samsung ដែលជាទូទៅនឹងធ្វើការប្រកាសក្នុងអំឡុងខែសីហា។ យ៉ាងណាមិញ ព័ត៌មានថ្មីនេះប្រហែលជាអ្វីដែលអ្នកមិនចង់ដឹងឡើយ។ ខួបគម្រប់ 10 ឆ្នាំរបស់ Galaxy Note ប្រហែលជាពេលវេលាមួយដែលក្រុមហ៊ុន Samsung នឹងបញ្ចប់ជីវិតរបស់រន្ធដោតកាស សម្រាប់ផលិតផល Phablet ហើយ។
យោងតាមគេហទំព័រ Android Police បានឱ្យដឹងថា ក្រុមហ៊ុន Samsung ប្រហែលជាកំពុងត្រៀមបញ្ចេញជម្រើស 2 ទំហំ សម្រាប់ Galaxy Note 10 គឺម៉ូដែលធម្មតា និងម៉ូដែលមានទំហំតូចជាងទំហំ Note ទូទៅ។ ទាំងពីរជម្រើសនេះនឹងមិនមានរួមបញ្ចូលនូវរន្ធដោតកាស 3.5mm ឬប៊ូតុងសម្រាប់ Power កម្រិតសម្លេង និង Bixby ទេ។

ជំនួសវិញ ទូរសព្ទថ្មីទាំងពីរនេះត្រូវបានព័ត៌មានចចាមអារ៉ាមលើកឡើងថានឹងមានទីតាំង Capacitive ឬ Touch-Sensitive ដែលមានផ្ទៃ ដែលប្រហែលជាមានលក្ខណៈស្រដៀងនឹងប៊ូតុង Power ឬ Fingerprint Sensor ដែលមានបំពាក់នៅក្នុងម៉ូដែល Galaxy S10E។ សេចក្តីរាយការណ៍ថ្មីនេះ គាំទ្រដល់ព័ត៌មានចចាមអារ៉ាមចេញកាលពីគ្រាមុន ដែលលើកឡើងថា Samsung កំពុងសម្លឹងរកឱកាសបំបាត់ប៊ូតុងចុចទាំងអស់នៅលើម៉ូដែល Note 10។

ការបំបាត់ប៊ូតុងចុចទាំងអស់ គឺជារឿងមួយដែលក្រុមហ៊ុន Samsung កំពុងព្យាយាម ដើម្បីបង្កើតគ្រប់យ៉ាងនៅក្នុងផ្ទៃអេក្រង់ ឬ Unibody។ ប៉ុន្តែការបំបាត់រន្ធដោតកាសស្តាប់អាចនឹងក្លាយជារឿងរ៉ាវដ៏ចម្រូងចម្រាស់មួយសម្រាប់ក្រុមហ៊ុនមួយដែលមានបំណងរក្សាទុកមុខងារនេះ ដើម្បីទប់ទល់ជាមួយនឹងគូប្រជែង។ បើសិនជា Note មានគម្រោងចង់រក្សាទុក Stylus វានៅតែទាមទារ Slot សម្រាប់រក្សាទុក S Pen ដែលជាប្រធានបទមួយនៃការបំបាត់ចោល ដើម្បីបន្ថែមទំហំថ្មឱ្យបានកាន់តែធំ។

នៅក្នុងខណៈពេលនេះ ហាក់ដូចជាលឿនបន្តិចក្នុងការពិចារណាដិតដល់លើព័ត៌មានចចាមអារ៉ាមទាំងនេះ ប៉ុន្តែយើងគួរតែបានដឹងកាន់តែច្រើនអំពីព័ត៌មានទាំងឡាយទាក់ទងនឹងផលិតផលទូរសព្ទម៉ូដែលថ្មីនេះ ដោយសារពេលវេលាបង្ហាញវត្តមានពិតប្រាកដនៅវែងឆ្ងាយនៅឡើយ។

យ៉ាងណាមិញ ព័ត៌មានចចាមអារ៉ាម និងព័ត៌មានបែកធ្លាយជាច្រើនអំពីក្រុមហ៊ុន Samsung ដែលតែលេចឡើងគ្រប់ពេល ដូច្នេះនេះប្រហែលជាពេលវេលាសម្រាប់អ្នកចាប់ផ្តើមត្រៀមខ្លួនសម្រាប់អ្វីដែលមិនអាចជៀសផុតបាន៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Samsung The Wall ទំហំយក្ស 146 inch

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

នេះជាការប្រកាសជាផ្លូវការ។ ទូរទស្សន៍របស់អ្នកពិតជា មិនអាចប្រៀបធៀបទំហំជាមួយម៉ូដែលទូរទស្សន៍ថ្មីរបស់ Samsung បានឡើយ។ នេះគឺជាទូរទស្សន៍ទំហំយក្សមានឈ្មោះថា ...

អ្នកណាក៏អាចមានទូរសព្ទប្រើបានដែរ គ្រាន់តែមកហាងទូរសព្ទពិសិដ្ឋ16 ថ្ងៃនេះ

ដោយ: ស៊ីវងីម 3 PM, Sunday, 27 Jan, 2019

សម័យនេះ ជាសម័យបចេ្ចកវិទ្យាដែលមានកិច្ចការខ្លះ អ្នកអាចពឹងតែលើទូរសព្ទឆ្លាតវៃមួយប៉ុណ្ណោះ ក៏អាចសម្រេចបានដោយមិនបាច់ធ្វើដំណើរទៅណាឆ្ងាយ។ មិនថាទាក់ទងសាច់ញាត...

សូមណែនាំកាសស្តាប់ MW65 របស់ Master & Dynamic

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 May, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Master & Dynamic បានបំពេញចន្លោះប្រហោងនៅក្នុងផលិតផលកាសស្តាប់របស់ខ្លួន ជាមួយផលិតផលកាសស្តាប់ Earbuds ម៉ូដែល MW07 True Wire...

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខ...

Tomnerb.Com - YouTube Channel