ចូលចិត្តទំនើប

តើអ្នកធ្លាប់ស្គាល់កម្មវិធី SmartEdu ទេ?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Mar, 2019

ប្រហែលជាមិនមានមនុស្សច្រើនទេ ដែលស្គាល់អំពីកម្មវិធី SmartEdu។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងពន្យល់លម្អិតអំពីកម្មវិធី SmartEdu ដើម្បីអនុញ្ញាតឱ្យមិត្តអ្នកអានបានស្វែងយល់កាន់តែច្បាស់ថាតើកម្មវិធីនេះជាអ្វី? និងមានសារៈសំខាន់ដូចម្តេចខ្លះ?
កម្មវិធី SmartEdu ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2016 ដែលបង្កើតឡើងក្នុងគោលបំណងទាក់ទាញយកការផ្លាស់ប្តូរជាវិជ្ជមាន និងផ្តល់អំណាចដល់ប្រជាជនកម្ពុជា តាមរយៈវិស័យអប់រំ។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Smart Axiata មានបំណងផ្តល់ការគាំទ្រការបណ្តុះបណ្តាលអ្នកដឹកនាំសម្រាប់កម្ពុជានៅក្នុងយុគឌីជីថល តាមរយៈកម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធី SmartEdu University Student Development Program។

ទស្សនវិស័យ
កម្មវិធី SmartEdu មានបំណងផ្តល់ការគាំទ្រការបណ្តុះបណ្តាលអ្នកដឹកនាំសម្រាប់កម្ពុជា។ កម្មវិធីនេះមានផែនការផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការទទួលបានអ្នកមានទេពកោសល្យខ្ពស់ និងយុវវ័យដែលពោរពេញដោយមហិច្ឆតាចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសនៅក្នុងយុគឌីជីថលថ្មី។

បេសកកម្ម
នៅក្រុមហ៊ុន Smart Axiata ពួកគេធ្វើការចែករំលែកទស្សនវិស័យនៃការកសាងប្រភពទេពកោសល្យតាមរយៈកម្មវិធី SmartEdu។ ពួកគេចូលរួមចំណែកនៅក្នុងកម្មវិធីតាមរយៈការសាយភាយទស្សនវិស័យ «ជំរុញប្រទេសកម្ពុជាតាមរយៈវិស័យអប់រំ» ដែលជាមូលដ្ឋាននៅគ្រប់ការអប់រំ ការអភិវឌ្ឍន៍ និងកម្មវិធីដឹកនាំនានា ស្ថិតែនៅក្រោមមែកធាងកម្មវិធី SmartEdu។ ពួកគេលើកទឹកចិត្តសិស្សវិទ្យាល័យឱ្យបន្តការសិក្សានៅឧត្តមសិក្សា ស្របពេលធ្វើការឧបត្ថម្ភសិស្សដែលមានទេពកោសល្យខ្ពស់ជាងគេ ដែលមានជំនាញ និងសមត្ថភាព ដែលពួកគេជឿជាក់ថាជាអ្វីដែលអ្នកដឹកនាំនាពេលអនាគតត្រូវការ ដើម្បីប្រកួតប្រជែងនៅក្នុងប្រទេស និងអន្តរជាតិ។

កម្មវិធីអាហារូបករណ៍
ចាប់តាំងពីការដាក់ដំណើរការក្នុងឆ្នាំ 2016 កម្មវិធីអាហារូបករណ៍ SmartEdu បានពង្រីកការឧបត្ថម្ភទៅកាន់សិស្សចំនួន 10 រូប ដែលមានបំណងបន្តការសិក្សានៅសាកលវិទ្យា នៅវិទ្យាសា្ថនជាតិប្រៃសីណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា។ ចាប់តាំងពីឆ្នាំ 2017 មក សិស្សចំនួន 20 រូបនឹងត្រូវបានជ្រើសរើសនៅក្នុងកម្មវិធីនេះ។ សិស្សនីមួយៗទទួលបានថវិកា $15,000 សម្រាប់បង់ថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់ការចំណាយប្រចាំថ្ងៃ ក្នុងអំឡុងពេលសិក្សា។ សិស្សទាំងនោះក៏នឹងទទួលបានឱកាសនានា ដូចជាការចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍ និងជាផ្នែកមួយនៃការផ្សព្វផ្សាយ CSR ក៏ដូចជាឱកាសបម្រើការងារនៅក្រុមហ៊ុន Smart នៅពេលពួកគេបញ្ចប់ការសិក្សា។

តើអ្នកណាមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះ?
សិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី 12 ជាមួយនឹងលំដាប់និទ្ទេសទាបបំផុតត្រឹមនិទ្ទេស B និងសិស្សបញ្ចប់ការសិក្សាថ្នាក់ទី 12 ដែលមានបំណងបន្តការសិក្សានៅតាមសាកលវិទ្យាល័យរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសិស្សបញ្ចប់ការសិក្សាថ្នាក់ទី 12 ដែលមានបំណងជ្រើសរើសវគ្គសិក្សាមានរយៈពេលមិនលើសពី 5 ឆ្នាំ។

អត្ថបទអ្នកចង់អាន

ហេតុអ្វីបានជា iPhone ដើរយឺត?

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានបង្ខំឱ្យសារភាព នៅចំពោះមុខភស្តុតាងជាក់ស្តែង ដែលក្រុមហ៊ុនមានចេតនាធ្វើឱ្យទូរសព្ទ iPhone ជំនាន់ចាស់ប្រែជាដើរយឺ...

ស្មាតហ្វូន ប្រព័ន្ធប្រតិបត្តិការ Tizen OS តំបូងគេបំផុត!

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

បង្ហាញខ្លួនជាផ្លូវការហើយ សម្រាប់ស្មាតហ្វូនប្រព័ន្ធប្រតិបត្តិការ Tizen OS តំបូងគេបំផុតលើពិភពលោក មានឈ្មោះថា “Samsung Z” ដោយមានកំណត់ដាក់លក...

9 គន្លឹះនៅក្នុងរថយន្ត ជួយអ្នកសន្សំពេលវេលា

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

តាមការសិក្សាបានបង្ហាញថា អ្នកបើកបររថយន្តចំណាយពេលជាមធ្យម 1,100 ម៉ោងក្នុងមួយឆ្នាំនៅក្នុងរថយន្ត ដែលតួលេខនេះស្ទើរនឹងស្មើ 3 ម៉ោងក្នុងមួយថ្ងៃ។ វាពិតជាប្រស...

សម្ភារៈប្រើប្រាស់ ជួយសន្សំថវិកា

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 26 Dec, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំពីសម្ភារៈប្រើប្រាស់ ដែលជួយអ្នកក្នុងការសន្សំសំចៃថវិកាចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងថាមានសម្ភារៈអ្វីខ្លះ សូមអានអត្ថ...

Tomnerb.Com - YouTube Channel