ចូលចិត្តទំនើប

Osmo Action គូប្រជែងថ្មីរបស់ GoPro

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 22 May, 2019

នៅក្នុងទីផ្សារផលិតផលកាមេរ៉ា Action នាពេលនេះកំពុងមានបេក្ខភាពថ្មី នោះគឺក្រុមហ៊ុន DJI។ នៅថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញពីកាមេរ៉ាថ្មីម៉ូដែល Osmo Action ជាប្រភេទកាមេរ៉ាដ៏រឹងមាំ និងមានទំហំតូចដំបូងបង្អស់របស់ DJI។
កាមេរ៉ា Osmo Action ត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងជាមួយផលិតផលម៉ូដែល Hero របស់ក្រុមហ៊ុន GoPro។ Osmo Action មានបំពាក់ Sensor ទំហំ 1/2.3 inch មានសមត្ថភាពចាប់យករូបភាពទំហំ 12 megapixel រូបភាពវីដេអូ 4K និង 4K HDR។ វាក៏មានបំពាក់ Electronic Image Stabilizer (EIS) ដែលនឹងផ្តល់នូវគុណប្រយោជន៍ខ្ពស់នៅពេលអ្នកកំពុងធ្វើដំណើរ។

ប៉ុន្តែអ្វីដែលធ្វើឱ្យ កាមេរ៉ា Osmo Action មានភាពលេចធ្លោខ្លាំង គឺអេក្រង់ភ្លោះរបស់វា។ នៅក្នុងកាមេរ៉ាម៉ូដែលថ្មីនេះមានអេក្រង់ Touchscreen ទំហំ 2.25 inch នៅខាងក្រោយ និងមានអេក្រង់ទំហំ 1.4 inch នៅខាងមុខ ដែលមានកម្រិតពន្លឺរហូតដល់ 800 nits ដែលនឹងជួយឱ្យអេក្រង់នេះកាន់តែមានអត្ថប្រយោជន៍នៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់។
ដោយសារនេះជាកាមេរ៉ារឹងមាំមួយ ដូច្នេះ DJI ផ្តល់ឱ្យវានូវសមត្ថភាពធន់នឹងកំទេចធូលី និងធន់នឹងរំញ័រ រហូតដល់កម្ពស់ 5ft និងធន់នឹងជម្រាបទឹក ក្នុងជម្រៅ 36ft។ ហើយបើសិនជាអ្នកចង់យកកាមេរ៉ានេះចុះកាន់តែជ្រៅទៅក្នុងទឹក នោះក៏មានសម្បកការពារខាងក្រៅ ដែលជួយឱ្យកាមេរ៉ានេះកាន់តែខ្លាំងផងដែរ។

ចំណុចពិសេសដ៏ទាក់ទាញមួយទៀតរបស់កាមេរ៉ា Osmo Action នោះគឺប៊ូតុង Quick Switch ដែលអនុញ្ញាតឱ្យអ្នកមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរកម្មវិធីរវាងកម្មវិធីថតរូបសន្លឹក វីដេអូ Time-Lapse និង Slow-Motion។ បន្ថែមលើនេះ អ្នកអាចប្រើប្រាស់វាដើម្បីជ្រើសយកអេក្រង់ណាមួយ ក្នុងចំណោមអេក្រង់ទាំងពីរ សម្រាប់ការទស្សនាផងដែរ។
នៅក្នុងមុខងារវីដេអូ ភាគច្រើនអ្នកតែងចង់ធ្វើការថតនៅក្នុងកម្រិត 4K។ ហេតុនេះហើយបានជាក្រុមហ៊ុន DJI លើកឡើងថា វាគឺជាគន្លឹះក្នុងការដាក់ EIS នៅក្នុងកាមេរ៉ា Osmo Action។ អ្នកអាចថតវីដេអូ 4K ក្នុងល្បឿន 60 Frames ក្នុងមួយវិនាទី ជាមួយ EIS ខណៈដែលវីដេអូ 4K HDR នឹងត្រូវកំណត់ត្រឹម 30 Frames ក្នុងមួយវិនាទី។

យើងនឹងបានឃើញថាតើកាមេរ៉ា Osmo Action នឹងប្រកួតប្រជែងយ៉ាងដូចម្តេចជាមួយផលិតផលកាមេរ៉ាដ៏ល្បីល្បាញរបស់ GoPro ប៉ុន្តែដូចដែលយើងបានឃើញនៅទីនេះស្រាប់ លក្ខណៈពិសេសដូចជា អេក្រង់ភ្លោះ និងជម្រើសវីដេអូ 4K ពិតជាកំពុងទាក់ទាញខ្លាំង។
កាមេរ៉ា Osmo Action មានដាក់លក់ក្នុងទីផ្សាចាប់ពីថ្ងៃនេះតទៅហើយ ក្នុងតម្លៃ $349៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Oppo Find X ផលិតជាប្រភេទ Lamborghini

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Oppo បានបង្អួតទូរសព្ទម៉ូដែលថ្មីបង្អស់គឺ Oppo Find X ដែលជាទូរសព្ទ Smartphone ជំនាន់ថ្មី ជាមួយនឹង ប្រព័ន្ធកាមេរ៉ាលេចត្រឡែត...

តើ Face ID ដំណើរការយ៉ាងដូចម្តេច?

ដោយ: ដួងច័ន្ទ 3 PM, Saturday, 07 Oct, 2017

បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Apple គឺ Face ID មានតែនៅលើទូរសព្ទ iPhone X មួយគត់។ វាជំនួសមុខងារ Touch ID នៅលើទូរសព្ទ ជំនួសដោយការដោះសោរទូរសព្ទដៃ ដោយធ...

កាមេរ៉ា Hasselblad H6D អស្ចារ្យប៉ុណ្ណាទៅ?

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

បើសិនជាអ្នកកាត់ក្តី ផលិតផលកាមេរ៉ាអាស្រ័យលើចំនួន Megapixel និងតម្លៃជាសាច់ប្រាក់ នោះក្រុមហ៊ុន Hasselblad ទើបនឹងណែនាំពីផលិតផលកាមេរ៉ា ម៉ូដែលថ្មីដ៏អស្ចា...

ឱកាសលក់បញ្ចុះតម្លៃ ពិសេសពី LG BrandShop

ដោយ: សហការី 1 PM, Tuesday, 24 Jan, 2017

ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុននេះ LG BrandShop រៀបចំកម្មវិធីដ៏ពិសេសមួយ គឺលក់បញ្ចុះតម្លៃរហូតដល់ 30% និងបន្ថែមរង្វាន់ជូនជាច្រើនសន្ធឹកសន្ធាប់ ជាពិសេ...

Tomnerb.Com - YouTube Channel