ចូលចិត្តទំនើប

កាមេរ៉ាថតវីដេអូ 4K ដ៏តូច ពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 Jan, 2019

ផលិតផលថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន DJI គឺកាមេរ៉ា Osmo Pocket។ នេះជាកាមេរ៉ាប្រភេទទប់លំនឹងកាន់ជាប់នឹងដៃ មានទំហំតូចបំផុត ដែលក្រុមហ៊ុនផលិតកាមេរ៉ា/ Drone មិនធ្លាប់បានផលិតពីមុនមក។

ក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះ បានប្រមូលផ្តុំសមាសភាពជាច្រើនរួមបញ្ចូលគ្នា និងបានអនុវត្តការងារយ៉ាងប្រសើរ ក្នុងការបង្កើតកាមេរ៉ាមួយនេះឡើង នៅក្នុងទម្រង់ដ៏តូចមួយ យ៉ាងអស្ចារ្យ។ កាមេរ៉ានេះផលិតឡើងក្នុងគោលបំណងផ្តល់ឱ្យអ្នកប្រើប្រាស់នូវវីដេអូ ដែលមានលក្ខណៈដូចជាវីដេអូដែលថតដោយ Drone នៅក្នុងទំហំដែលអាចធ្វើការប្រៀបធៀបជាមួយកាមេរ៉ា GoPro។
កាមេរ៉ាម៉ូដែល Osmo Pocket មានតម្លៃ $349 និងត្រូវបានដាក់លក់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ 2018 កន្លងទៅនេះ។
Osmo Pocket មានកម្ពស់ត្រឹមតែ 4 inch ប៉ុណ្ណោះ ហើយវាមានទម្ងន់ស្ទើរមិនដល់ 116 ក្រាម ផង។ នៅពេលដែលអ្នកបិទវាមិនដំណើរការ ឧបករណ៍ Gimbal នឹងបង្វិលមុខកាមេរ៉ាបិទ ដូច្នេះតួកាមេរ៉ាទាំងមូលអាចសមល្មមសម្រាប់ការរក្សាទុកនៅក្នុងប្រអប់ដ៏តូចមួយ ហើយក៏ងាយស្រួលក្នុងការទុកដាក់ក្នុងហោប៉ៅផងដែរ។

ជំនួសឱ្យការប្រើប្រាស់កាមេរ៉ា Zenmuse ដែលត្រូវបានប្រើប្រាស់នៅលើកាមេរ៉ា Osmo ដើម ឬការប្រើប្រាស់ Smartphone ក្នុងនាមជាកាមេរ៉ា ដូចជានៅលើទូរសព្ទ Osmo Mobile ក្តី ប៉ុន្តែម៉ូដែល Pocket ថ្មីនេះ បានខ្ចីបច្ចេកវិទ្យាកាន់តែច្រើនពីកាមេរ៉ា និង Gimbal ដែលត្រូវបានរកឃើញនៅលើ ឧបករណ៍ Drone ទំហំតូចៗ របស់ក្រុមហ៊ុនផ្ទាល់ ដូចជាឧបករណ៍ Mavic Air ជាដើម។

កាមេរ៉ា ដែលស្ថិតនៅលើ Three-Axis Gimbal ប្រើប្រាស់ Sensor ទំហំ 1/2.3 inch និងអាចថតយកវីដេអូកម្រិត 4K នៅក្នុងល្បឿនរហូតដល់ 60 fps នៅក្នុងទំហំ 100Mbps។ ក្រុមហ៊ុន DJI បាននិយាយថា កាមេរ៉ា Osmo Pocket នឹងអាចដំណើរការបានរហូតដល់ 2 ម៉ោង សម្រាប់ការថតវីដេអូ 4K នៅក្នុង Frame Rate ទាបបន្តិចត្រឹម 30 fps។ កាមេរ៉ានេះក៏អាចថតរូបភាពក្នុងទំហំ 12 megapixel ហើយវាមានមេក្រូភ្លោះមួយគូ សម្រាប់ការថតសម្លេងផងដែរ។
នៅក្នុងនោះមានអេក្រង់ Touchscreen ទំហំ 1 inch ដ៏តូចមាន បំពាក់នៅលើ Osmo Pocket ដែលអ្នកប្រើប្រាស់អាចកំណត់ស៊ុមសម្រាប់ថតរូប ឬធ្វើការបញ្ជារលើការកំណត់នានា។ វាមានភាពពិបាកក្នុងការប្រើប្រាស់បន្តិច នៅក្នុងចម្ងាយមួយឈោងដៃ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចដោតភ្ជាប់ទូរសព្ទ iPhone ឬ Android ដោយសារកាមេរ៉ានេះមានភ្ជាប់មកជាមួយនូវ USB-C និង Apple Lightning Adapter សម្រាប់ការភ្ជាប់ទៅនឹងរន្ធនៅចំហៀងតួកាមេរ៉ា សម្រាប់ការទស្សនានៅលើអេក្រង់មានទំហំកាន់តែធំ និងងាយស្រួលសម្រាប់ការបញ្ជារ តាមរយៈការប្រើប្រាស់ App ថ្មីរបស់ក្រុមហ៊ុនផ្ទាល់។ ខណៈដែលវាអាចមានទំហំតូចជាង Stabilizer ដទៃទៀតរបស់ DJI ប៉ុន្តែកាមេរ៉ា Osmo Pocket នៅតែផ្តល់នូវមុខងារថតរូប និងវីដេអូដ៏ទំនើបរបស់ក្រុមហ៊ុនដដែល មានដូចជាមុខងារ Tracking, Face Tracking, Time-Lapse និង Auto Panorama ជា ដើម។

ក្រុមហ៊ុន DJI ក៏មានផែនការដាក់លក់សម្ភារៈមួយចំនួនទៀត សម្រាប់ប្រើប្រាស់ជាមួយ Osmo Pocket។ ក្នុងនោះមាន Mount ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់វាទៅកាន់ឧបករណ៍ផ្សេងទៀត ដូចជា GoPro-Style ឧបករណ៍បញ្ជារ Wi-Fi ឈុត ND Filter ស្រោមការពារជម្រាបទឹក ខ្សែពង្រីកបន្ថែម និង 3.5mm Adapter សម្រាប់ការភ្ជាប់ក្បាលមេក្រូក្រៅមួយបន្ថែមទៀត។ ព្រមជាមួយគ្នានេះ នាពេលឆាប់ៗនេះក៏នឹងមានបញ្ចេញលក់ស្រោម ដែលមានភ្ជាប់ថ្ម ដែលអាចបញ្ចូលថាមពលទៅឱ្យកាមេរ៉ា Osmo Pocket នៅពេលអ្នកទុកកាមេរ៉ានៅក្នុងស្រោមនេះផង ដែរ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

អាកាសធាតុក្តៅអញ្ចឹង! គួរជ្រើសយកម៉ាស៊ីនត្រជាក់ម៉ាកណាល្អ?

ដោយ: WangSang 2 AM, Thursday, 28 Apr, 2016

នៅពេល​បច្ចុប្បន្ន អាកាសធាតុមាន​ការ​ឡើង​កម្តៅខ្ពស់​ជាក់​ស្តែង នៅ​ប្រទេស​កម្ពុជាក៏​ទទួល​ឥទ្ធិពល​នៃកាស​ធាតុក្តៅនៅ​ខែចែត្រ នេះផងដែរ។ ដើម្បី​កាត់បន្ថយ​អ...

App ល្អៗសម្រាប់ iPhone

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 02 Jan, 2019

នេះជារដូវកាលឈប់សម្រាក ហើយបើសិនជាអ្នកមានសំណាងល្អ អ្នកអាចនឹងទទួលបានកាដូទូរសព្ទ iPhone ថ្មីមួយគ្រឿង។ ប៉ុន្តែមិនថាវាជាទូរសព្ទ iPhone XS Max ថ្មី ឬ iPho...

ល្បីថា Honda N Box ២០១៧ របស់ជប៉ុនលក់ដាច់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនផលិតរថយន្ត ប្រកួតប្រជែងគ្នាចេញម៉ូដទំនើបៗ ច្រើនណាស់។ ថ្មីៗនេះ ឮល្បីថាក្រុមហ៊ុនហុងដាបានចេញ Honda N Box ប្រចាំឆ្នាំ ២០១៧ ហើយលក...

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ សម្ភារៈកីឡា អ្នកដឹងច...

Tomnerb.Com - YouTube Channel