ចូលចិត្តទំនើប

DisplayPort 2.0 ត្រៀមរួចរាល់សម្រាប់អេក្រង់ 8K

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Jul, 2019

ក្រុមហ៊ុន VESA បានបង្ហាញអំពីការ update ដ៏ធំបំផុតមួយសម្រាប់ស្តង់ដា DisplayPort PC Display របស់ក្រុមហ៊ុន ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងកាលពីឆ្នាំ 2007។

បច្ចេកវិទ្យា DisplayPort 2.0 ថ្មី ដែលត្រូវបានគេរំពឹងថានឹងមកដល់លើផលិតផល Monitor នៅចុងឆ្នាំ 2020 រួមមាន Bandwidth ដែលគាំទ្រដំណើរការជាមួយអេក្រង់ 8K ឬខ្ពស់ជាងនេះ។ Bandwidth ថ្មីនេះ នៅក្នុងកម្រិតខ្ពស់បំផុត 80Gps គឺជាទំហំធំជាងមុន 3 ដង ធៀបនឹង DisplayPort 1.4 ហើយវាមានន័យថា អ្នកនឹងមានលទ្ធភាពដំណើរការ Gaming Monitor ក្នុងកម្រិត 4K/144Hz ជាមួយនឹងការគាំទ្របច្ចេកវិទ្យា HDR ឬអេក្រង់ 8K ចំនួន 2 គ្រឿង ក្នុងកម្រិត 120Hz ជាមួយបច្ចេកវិទ្យា HDR។

ខាងក្រោមនេះគឺជាតារាងបង្ហាញពីទស្សនវិស័យរបស់ក្រុមហ៊ុន VESA នាពេលអនាគត៖
អេក្រង់តែមួយ៖
– អេក្រង់ 16K កម្រិត 60Hz និង 30 bpp 4:4:4 HDR ជាមួយ DSC
– អេក្រង់ 10K កម្រិត 60Hz និង 24 bpp 4:4:4 ដោយគ្មាន Compression
អេក្រង់ភ្លោះ៖
– អេក្រង់ 8K កម្រិត 120Hz និង 30 bpp 4:4:4 HDR ជាមួយ DSC
– អេក្រង់ 4K កម្រិត 144Hz និង 24 bpp 4:4:4 ដោយគ្មាន Compression
អេក្រង់ 3 គ្រឿង៖
– អេក្រង់ 10K កម្រិត 60Hz និង 30 bpp 4:4:4 HDR ជាមួយ DSC
– អេក្រង់ 4K កម្រិត 90Hz និង 30 bpp 4:4:4 HDR ដោយគ្មាន Compression

ស្តង់ដាថ្មីនេះនឹងមកដល់ ស្របពេលដែលយើងចាប់ផ្តើមផ្លាស់ប្តូរទៅកាន់អេក្រង់ខ្ពស់ជាង 4K។ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះបានប្រកាសអំពីអេក្រង់ 6K របស់ខ្លួន ហើយក្រុមហ៊ុន Dell ក៏បានបញ្ចេញលក់អេក្រង់ 8K Monitor ផងដែរ។ បច្ចេកវិទ្យា DisplayPort 2.0 នាពេលនេះនឹងដំណើរការតទល់ជាមួយនឹង HDMI 2.1 ដែលត្រូវបានរៀបចំឡើងសម្រាប់ប្រើប្រាស់ជាមួយ Monitor មានកម្រិត Resolution ខ្ពស់ដូចគ្នា នាពេលអនាគត ព្រមជាមួយ Gamut ពណ៌មានវិសាលភាពកាន់តែទូលំទូលាយ និងការពង្រឹង Refresh Rate។ ក្រុមហ៊ុន VESA នឹងនាំយកស្តង់ដាផ្ទាល់របស់ក្រុមហ៊ុនទៅកាន់ឧបករណ៍ភ្ជាប់ DisplayPort ឬតាមរយៈ USB-C។ ក្រុមហ៊ុននេះក៏កំពុងធ្វើការសហការជាមួយបច្ចេកវិទ្យា Thunderbolt 3 របស់ Intel ផងដែរ។ ខណៈដែល Bandwidth ត្រូវបានបង្កើន ក្រុមហ៊ុននេះក៏បានបង្ហាញពីបញ្ហា ខ្សែមួយចំនួន ដែលយើងធ្លាប់បានឃើញជាមួយនឹង Thunderbolt 3 ពីមុនមកដែរ។

គេហទំព័រ Anandtech បានរាយការណ៍ថា VESA មិនទាន់ឆ្លើយតបនឹងបញ្ហាខ្សែនៅឡើយទេ។ Thunderbolt 3 ទាមទារឱ្យមានខ្សែសកម្ម សម្រាប់ High-Bandwidth បើពុំនោះទេ វានឹងកាត់កាន់តែខ្លី ដែលនេះមានន័យថា ខ្សែមានតម្លៃកាន់តែថ្លៃ ជាមួយនឹងឧបករណ៍ផ្ទេរទិន្នន័យដទៃទៀត។

យ៉ាងណាក្តី ដោយសារ DisplayPort 2.0 អាស្រ័យលើ Thunderbolt 3 វាគួរតែអាចបង្កើតនូវភាពងាយស្រួលកាន់តែច្រើន សម្រាប់ក្រុមហ៊ុននានា ក្នុងការបង្កើតផលិតផល និងធ្វើតេស្ត។ ក្រុមហ៊ុន VESA រំពឹងថាអេក្រង់ដំបូង ជាមួយបច្ចេកវិទ្យា DisplayPort 2.0 នឹងមកដល់នៅចុងឆ្នាំក្រោយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

Galaxy Fold អាចនឹងបើកផ្លូវដល់ ទូរសព្ទអេក្រង់បត់ 2 ផ្សេងទៀត

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Mar, 2019

បើសិនជាអ្នកគិតថាការបញ្ចេញលក់ឧបករណ៍ដែលមានភាពបត់បែនរបស់ក្រុមហ៊ុន Samsung នឹងត្រូវបញ្ចប់ ជាមួយនឹងទូរសព្ទ Galaxy Fold នោះគឺអ្នកគិតខុសហើយ។ សារព័ត៌មាន Bl...

សម្ភារៈប្រើប្រាស់ ដែលអ្នកត្រូវការ នៅក្នុងបន្ទប់

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

បច្ចុប្បន្ននេះចំនួនសិស្សានុសិស្ស មកពីបណ្តាខេត្ត មកសិក្សានៅទីក្រុងមានអត្រាកើនឡើងខ្ពស់។ ភាគច្រើន ពួកគេប្រមូលគ្នាជាក្រុមរស់នៅតាមបន្ទប់ជួល ដែលមានទំហំតូ...

ជម្រើសម៉ាស៊ីនបោកគក់ All-In-One ពី LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានអំពីម៉ាស៊ីនបោកគក់ប្រភេទ Ventless Washer/Dryer Combo សម្រាប់គេហដ្ឋានដ៏ទំនើប និងទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបោកគក់មួយប...

Ultra-spec 2000 វ៉ែនតាពិសេសការពារភ្នែក ពីពន្លឺអេក្រង់ទូរស័ព្ទ

ដោយ: ស. លីង 8 PM, Tuesday, 15 Aug, 2017

ប្រសិនបើអ្នកសម្លឹងអេក្រង់ច្រើន ភ្នែករបស់អ្នកនឹងអន់ខ្សោយ សុខភាពរបស់អ្នកក៏ធ្លាក់ចុះដែរ។ ពន្លឺចេញពីអេក្រង់ទូរស័ព្ទស្រូបឋាមពលភ្នែក និងពីក្នុងខ្លួនរបស់អ...

Tomnerb.Com - YouTube Channel