ចូលចិត្តទំនើប

ស្វែងយល់ពី eSIM របស់ក្រុមហ៊ុន Smart

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Mar, 2019

តើអ្នកមានដឹងទេថា បច្ចេកវិទ្យា eSIM អាចដំណើរការបានហើយនៅក្នុងប្រទេសកម្ពុជាយើង? ក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត Smart ជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានប្រកាសដាក់ដំណើរការកាលពីចុងឆ្នាំ 2018។ ពេលនេះសេវាកម្ម Smart eSIM មានសម្រាប់គ្រប់អ្នកប្រើប្រាស់ និងភ្ជាប់បណ្តាញ Smart ទាំងអស់។ អ្នកអាចទៅកាន់គ្រប់ហាង Smart Shop ដើម្បីចាប់ផ្តើមដំណើរការ eSIM របស់អ្នកចាប់ពីថ្ងៃនេះតទៅ។

នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមបង្ហាញពីចំណុចសំខាន់ៗទាក់ទងនឹងសេវាកម្ម eSIM របស់ក្រុមហ៊ុន Smart ដើម្បីមិត្តអ្នកអាចស្វែងយល់ មុននឹងសម្រេចចិត្តប្រើប្រាស់សេវាកម្មថ្មីនេះ។

តើ eSIM ជាអ្វី?
eSIM គឺជាស្តង់ដា SIM ថ្មី ដែលត្រូវបានបំពាក់ផ្ទាល់ទៅក្នុងទូរសព្ទ។ Smart eSIM នាពេលបច្ចុប្បន្ន នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំណើរការទិន្នន័យ SIM របស់ពួកគេ ដោយពុំចាំបាច់ដាក់កាត SIM ទៅក្នុងទូរសព្ទរបស់ពួកគេដែលអាចដំណើរការជាមួយប្រព័ន្ធ eSIM។

តើទូរសព្ទណាខ្លះដែលអាចប្រើ eSIM?
បច្ចុប្បន្ននេះ Smart eSIM អាចប្រើប្រាស់បាននៅលើទូរសព្ទ iPhone XS, XS Max និង iPhone XR ដែលដំណើរការដោយប្រព័ន្ធ iOS 12.1 ឡើងទៅ លើកលែងតែ Version របស់ចិន ដែលមានលេខកូដ ZA/A ដោយសារតែម៉ូដែលទូរសព្ទទាំងនោះអាចដំណើរការតែជាមួយកាត SIM ភ្លោះតែប៉ុណ្ណោះ។

តើនឹងមានអ្វីកើតឡើងនៅពេលអ្នកចង់ប្តូរទូរសព្ទ?
នៅក្នុងករណីនេះទាមទារឱ្យអ្នកដំណើរការទិន្នន័យ eSIM មួយផ្សេងទៀត ហើយទិន្នន័យ eSIM ដំបូងនឹងត្រូវបិទដំណើរការដោយស្វ័យប្រវត្តិ។ នៅក្នុងករណីនេះ ការផ្លាស់ប្តូរកាត SIM ដែលកំពុងប្រើនឹងត្រូវគិតថ្លៃសេវា។

តើអ្នកណាខ្លះអាចប្រើប្រាស់ Smart eSIM បាន?
ទាំងអ្នកភ្ជាប់បណ្តាញ Smart ថ្មី និងចាស់ អាចធ្វើការស្នើសុំប្រើប្រាស់សេវាកម្ម Smart eSIM បើសិនជាពួកគាត់មានទូរសព្ទដែលអាចប្រើប្រាស់ជាមួយប្រព័ន្ធ eSIM បាន។
តើនៅទីណាដែលអ្នកអាចភ្ជាប់សេវាកម្មនេះបាន?
អ្នកអាចចុះឈ្មោះប្រើប្រាស់សេវាកម្ម Smart eSIM ជាមួយគ្រប់ម៉ូដែលទូរសព្ទដែលបានរៀបរាប់ខាងលើ នៅគ្រប់បណ្តាហាង Smart Shop ទាំងអស់។ ក្រុមហ៊ុន Smart នឹងជូនដំណឹងទៅកាន់អ្នកនៅពេល eSIM មានវត្តមាននៅតាមបណ្តាតំណាងចែកចាយរបស់ Smart ដទៃទៀតនៅទូទាំងប្រទេស។

ចុះតម្លៃយ៉ាងណាដែរ?
សេវាកម្ម Smart eSIM មានបែងចែកចេញជា 2 ប្រភេទ។ ប្រភេទទីមួយគឺ គម្រោងបង់ប្រាក់ជាមុន ដែលគ្រប់អ្នកភ្ជាប់សេវាកម្ម Smart ទាំងអស់អាចដំណើរការ Smart eSIM ដោយឥតគិតថ្លៃ តែអ្នកនឹងត្រូវបញ្ចូលលុយចំនួន $2 សម្រាប់អតិថិជនចាស់ រីឯអតិថិជនថ្មីនឹងត្រូវចំណាយតែនៅលើថ្លៃលេខ SIM ថ្មីប៉ុណ្ណោះ។ ចំណែកប្រភេទទីពីរ គឺសម្រាប់អ្នកប្រើប្រាស់គម្រោងបង់ប្រាក់បន្ទាប់ពីប្រើប្រាស់សេវាកម្ម ដោយអតិថិជនអាច upgrade ទៅប្រើប្រាស់ eSIM ដោយឥតគិតថ្លៃ។

តើអ្នកនឹងត្រូវធ្វើអ្វីបើសិនជាអ្នកចង់ផ្លាស់ប្តូរមកប្រើ SIM ធម្មតាវិញ?
អ្នកអាចមកកាន់ហាង Smart Shop ណាមួយនៅទូទាំងប្រទេសដើម្បីធ្វើការផ្លាស់ប្តូរ ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវគិតកំរៃសេវា។

តើអ្នកអាចជំនួស Smart eSIM ជាមួយ eSIM ដទៃទៀតឬទេ?
អ្នកអាចធ្វើការផ្លាស់ប្តូរ Smart eSIM នៅលើទូរសព្ទដៃរបស់អ្នកជាមួយ eSIM ដទៃទៀត ដែលអ្នកបានចុះឈ្មោះជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត។ ទិន្នន័យទាំងនេះអាចធ្វើការផ្លាស់ប្តូរទៅមកបាននៅលើទូរសព្ទដៃ។

តើអ្នកអាចប្រើប្រាស់ទិន្នន័យ Smart នៅលើឧបករណ៍ eSIM ដទៃទេ?
បច្ចុប្បន្នក្រុមហ៊ុន Smart មិនទាន់គាំទ្រដំណើរការទិន្នន័យ eSIM មួយនៅលើឧបករណ៍ច្រើនគ្រឿងនៅឡើយទេ។ បើសិនជាអ្នកចង់ផ្លាស់ប្តូរទៅប្រើប្រាស់ឧបករណ៍ដទៃនាពេលអនាគត ដោយប្រើប្រាស់លេខទូរសព្ទតែមួយ អ្នកត្រូវដំណើរការទិន្នន័យ eSIM មួយផ្សេងទៀត ហើយទិន្នន័យ eSIM ទីមួយនឹងត្រូវបិទដោយស្វ័យប្រវត្តិ។

ជាមួយសេវាកម្ម Smart eSIM តើលេខទូរសព្ទ Smart ប៉ុន្មានខ្សែដែលអាចចុះឈ្មោះក្រោមទូរសព្ទដៃតែមួយ?
ជាមួយសេវាកម្ម Smart eSIM អ្នកអាចចុះឈ្មោះប្រើប្រាស់លេខទូរសព្ទ 8 ខ្សែខុសៗគ្នា ជាមួយលេខទូរសព្ទរបស់ Smart នៅលើទូរសព្ទតែមួយ។ តួលេខនេះអាចខុសគ្នា បើសិនជាអ្នកប្រើប្រាស់សេវាកម្ម eSIM របស់ក្រុមហ៊ុនដទៃ។

បើសិនជាអ្នកចង់ដឹងព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទងនឹងសេវាកម្ម Smart eSIM សូមទៅកាន់ Smart Shop ណាមួយដែលនៅជិតអ្នក។ យើងគួរសាកល្បងប្រើប្រាស់សេវាកម្មថ្មីនេះចាប់ពីពេលនេះទៅ ព្រោះអនាគតបច្ចេកវិទ្យា eSIM នឹងត្រូវប្រើប្រាស់កាន់តែទូលំទូលាយ ជាមួយនឹងជម្រើសម៉ូដែលទូរសព្ទកាន់តែច្រើន៕

អត្ថបទអ្នកចង់អាន

EA ចាប់ហ្គេម Plants vs Zombies បញ្ចូលរូបរាងជាមួយហ្គេ ម Mass Effect, Dead Space និង Medal of Honor

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

បង្ហាញខ្លួនឡើងប្រកបដោយជោគជយ័ដ៏ធំធេងសម្រាប់ Plants vs zombies ហ្គេមរុក្ខជាតិប្រយុទ្ធជាមួយខ្មោចឆៅ Zombies ដែលបាននាំយកមកបន្តធ្វើជាវើហ្សឹនសូសៀលនៅក្នុងហ...

គំរូផ្ទៃមុខ ស្នាមម្រាមដៃ ឬស្កេនកែវភ្នែក ដើម្បីដោះសោរសុវត្ថិភាព នៅលើអេក្រង់ស្មាតហ្វូន តើមួយណាមានសុវត្ថិភាពជាងគេ?

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

ធម្មតា វិធីសាស្រ្តដោះសោរ លើអេក្រង់នៃស្មាតហ្វូន ដែលប្រើប្រាស់ប្រតិបត្តិការ Android រួមមាន៖ Pattern, PIN កូដ, លេខសម្ងាត់, ការស្កេនកែវភ្នែក ស្នាមម្រាម...

កម្មវិធី ក្តារវាយអត្ថបទល្អបំផុត សម្រាប់ iPhone

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកមិនចាំបាច់កំណត់លំនាំដើម នៃក្តារវាយអត្ថបទនៅលើ iPhone ទេ។ ដើម្បីឱ្យអ្នកកាន់តែរីករាយនឹងការផ្ញើសារ គេហទំព័រទំនើប សូមនាំមកជូននូវជម្រើសកម្មវិធីល្អបំផ...

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

Tomnerb.Com - YouTube Channel