ចូលចិត្តទំនើប

គន្លឹះ 3 យ៉ាងក្នុងការកាត់បន្ថយ ចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ អេឡិចត្រូនិចទាំងអស់

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ប្រសិនបើអំពូល LED ដែលបានភ្ជាប់ទៅនឹងឧបរណ៍ប្រើប្រាស់របស់អ្នក មានបញ្ចេញពន្លឺភ្លឺចញ្ចែងចញ្ចាចខ្លាំង នៅពេលយប់ ហើយក៏បានរារាំងដល់ការគេងលក់ស្កប់ស្កល់របស់អ្នក នោះគឺវាដល់ពេលហើយ ដែលអ្នកត្រូវស្វែងរកវិធីក្នុងការកាត់បន្ថយពន្លឺនេះ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំប្រិយមិត្តអ្នកអានទាំងអស់ នូវគន្លឹះ 3 ដើម្បីជួយកាត់បន្ថយពន្លឺអំពូល LED នឹងធ្វើឱ្យការគេងរបស់អុ្នកបានលក់ស្រួល និងគ្រប់គ្រាន់ដោយមិនមានការរំខានអ្វីឡើយ។
1. ប្រើ ស្កុតខ្មៅ ជាមួយ ក្រដាស Wax
ដំបូងអ្នកត្រូវហែកក្រដាស Wax ទំហំតូចល្មម រួចហើយកាត់ស្កុតខ្មៅមកបិទពីលើក្រដាស Wax នេះ បន្ទាប់មកយកប្រដាប់ចោះក្រដាស មកចោះពីលើស្កុតខ្មៅ ដែលបានបិទជាប់ជាមួយនឹងក្រដាស Wax ។ បន្ទាប់មក យកក្រដាសដែលបានចោះរួច បកយកតែស្កុតចេញ រួចហើយយកមកបិទត្រង់ចំណុចពន្លឺអំពូល LED នៅលើឧបករណ៍អេឡិចត្រូនិចរបស់អ្នក ជាការស្រេច។

2. ប្រើ ស្កុតខ្មៅ

ការប្រើស្កុតខ្មៅ គឺមានភាពងាយស្រួលជាងវិធីសាស្រ្តទីមួយបន្តិច ដោយអ្នកគ្រាន់តែកាត់ស្កុតខ្មៅ ទៅបិទត្រង់ចំណុចពន្លឺអំពូល LED តែម្តង។ ប៉ុន្តែមានបញ្ហាមួយ អ្នកត្រូវចេះជ្រើសរើសប្រភេទស្កុតខ្មៅណា ដែលមិនផ្តល់ផលអាក្រក់ដល់ឧបករណ៍អេឡិចត្រូនិចរបស់អ្នក នៅពេលក្រោយ។

3. ប្រើស្កុត ជាមួយនឹងហ្វឺតខ្មៅ ឬ ថ្នាំក្រចកខ្មៅ

វិធីនេះគឺងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែអ្នកកាត់ស្កុតពណ៌មួយណាក៏បាន រួចយកមកបិទត្រង់ចំណុចពន្លឺអំពូល LED នៅលើឧបករណ៍ប្រើប្រាស់របស់អ្នក បន្ទាប់មកយកហ្វឺតខ្មៅ ឬ ថ្នាំក្រចកពណ៌ខ្មៅមកលាបនៅលើស្កុត ដែលបិទនៅត្រង់កន្លែងនោះ ជាការស្រេច។
អ្វីទាំងអស់ដែលបានរៀបរាប់ខាងលើនេះ គឺជាវិធីសាស្រ្តដ៏ល្អបំផុត សម្រាប់កាត់បន្ថយពន្លឺអំពូល LED ដូច្នេះនៅពេលចូលគេងនៅពេលយប់ អ្នកនឹងមិនទទួលការរំខានពីពន្លឺរបស់ អំពូល LED ដែលភ្ជាប់មកជាមួយនឹងឧបករណ៍អេឡិចត្រូនិចទៀតទេ លើសពីនេះវិធីសាស្ត្រនេះក៏អាចប្រើសម្រាប់កាត់បន្ថយពន្លឺអំពូលផ្សេងៗ នៅក្នុងផ្ទះរបស់អ្នកផងដែរ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

កំហុស ៦ ប្រើប្រាស់ចង្ក្រានអគ្គីសនី

ដោយ: ស. លីង 9 PM, Sunday, 12 Feb, 2017

ទំនើប សូមបង្ហាញកំហុស ៦ ដែលមេផ្ទះភាគច្រើនមិនដឹង និងធ្វេសប្រហែស ពេលប្រើប្រាស់ចង្ក្រានអគ្គីសនី។ តើកំហុសទាំងនោះ មានអ្វីខ្លះ? ១. កុំដើរចេញ ធម្មតា មេផ្ទះ...

មានអ្វីកើតឡើងចំពោះក្រុមហ៊ុនប្រឆាំងនឹងបម្រាមលើ Huawei?

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

ក្នុងរយៈពេល 2 សប្តាហ៍កន្លងទៅ ក្រុមហ៊ុន Huawei បានបាត់បង់ស្ទើរតែគ្រប់ដៃគូសហការ ដែលក្រុមហ៊ុនមាន ដោយសារតែបម្រាមពាណិជ្ជកម្មរបស់អាមេរិក ក្នុងនោះរួមមានកា...

ឧបករណ៍បញ្ចូលថាមពល Xiaomi ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Apr, 2019

ក្រុមហ៊ុន Xiaomi បានផលិតឧបករណ៍សាកថ្មល្បឿនលឿនមួយគ្រឿង ដែលមានលទ្ធភាពអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទ Smartphone មួយគ្រឿង ជាមួយនឹងកម្លាំងថាមពល 100W។ នៅក្នុ...

Facebook បន្ថែមហ្គេម AR សម្រាប់ Video Chat

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018

កិច្ចសន្ទនាតាម Video Chat រយៈពេលវែងអាចជាវិធីសាស្រ្តដ៏ល្អមួយក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលស្ថិតនៅទីឆ្ងាយ។ ប៉ុន្តែការផ្សារភ្ជាប់ទំនាក់ទំន...

Tomnerb.Com - YouTube Channel