ចូលចិត្តទំនើប

Diablo III នឹងមកដល់នៅចុងឆ្នាំនេះ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

បន្ទាប់ពីការបរាជ័យដ៏ធ្ងន់មួយនៅក្នុងការបង្ហាញតម្រុយរបស់ហ្គេម Diablo នៅលើបណ្តាញ Twitter កាលពីខែឧសភា ប្រធានគ្រប់គ្រងបណ្តាញ
សង្គមរបស់យីហោហ្គេមមួយនេះ បានបង្ហាញវីដេអូមួយកាលពីសប្តាហ៍កន្លងទៅ ដែលបង្ហាញពីគម្រោងជាច្រើនដែលបាននឹងកំពុងដំណើរការផលិត។

ការបង្ហាញមួយ ក្នុងចំណោមការបង្ហាញទាំងអស់ ត្រូវបានគេជឿជាក់ថានឹងត្រូវបានចេញជាផ្លូវការក្នុងដ៏ខ្លីខាងមុខនេះ ប៉ុន្តែព័ត៌មានបែកធ្លាយមួយ
បានធ្លាក់មកដល់ដៃសារព័ត៌មានលឿនជាងការគ្រោងទុក នោះគឺហ្គេម Diablo III ដែលនឹងត្រូវចេញដំណើរការនៅលើម៉ាស៊ីន Switch ហើយនឹង
រួមបញ្ចូលនូវគ្រប់មាតិកាថ្មីៗ ព្រមជាមួយការបន្ថែម Nintendo-Themes មួយចំនួនផងដែរ។ អ្វីដែលពិសេសបំផុតនោះគឺ វាមានភ្ជាប់ជាមួយនូវ
មុខងារ Local Offline Co-Op។

អ្នកលេងហ្គេមប្រភេទ Local Multiplayer មានលក្ខណៈបត់បែនខ្ពស់។ អ្នកលេងហ្គេម 4 រូបអាចលេងនៅលើម៉ាស៊ីនហ្គេមម៉ូដែល Switch
តែមួយគ្រឿង ឬរហូតដល់ 4 គ្រឿងក្នុងប្រព័ន្ធ ដែលអាចភ្ជាប់សម្រាប់ការលេង Local Co-Op Session ដោយមិនចាំបាច់ប្រើប្រាស់ WiFi។
ហ្គេមនេះអាចលេងតាមសេវា Nintendo Switch Online ដែលនឹងត្រូវបានបញ្ចេញជាផ្លូវការនៅខែក្រោយ ហើយក៏នឹងមានការរក្សាទុកទិន្នន័យ
នៅក្នុង Cloud ផងដែរ។

សម្រាប់តម្លៃ $60 នៃ Version ថ្មីនេះ រួមបញ្ចូលនូវហ្គេម Reaper of Souls និង Rise of the Necromancer សម្រាប់ជាមាតិកាពង្រីកបន្ថែម
និងមានបន្ថែមវគ្គ Bonus Class របស់ហ្គេមទាំងពីរនេះផងដែរ។

ក្នុងនាមជាហ្គេមផ្តាច់មុខរបស់ Nintendo ហ្គេមថ្មីនេះក៏មានបំពាក់ Ganondorf-Themed Armor, Tri-Force Portrait Frame និងការបន្ថែមជាច្រើនទៀត
ពីហ្គេម The Legend of Zelda។ ហ្គេម Diablo III Eternal Collection ត្រូវបានគេរំពឹងថានឹងចេញលក់សម្រាប់ម៉ាស៊ីន Switch នៅចុងឆ្នាំនេះហើយ៕

អត្ថបទអ្នកចង់អាន

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។ នៅពេលមុខងារបិទសម្លេងនេះដំណើរការ...

Fujifilm X-A2 កាមេរ៉ាឌីជីថលស៊េរីថ្មី សម្រាប់អ្នកចូលចិត្តថតស៊ែលហ្វ៊ី

ដោយ: ដាលីស 2 PM, Saturday, 11 Apr, 2015

Fujifilm X-A2 កាមេរ៉ាឌីជីថលស៊េរីថ្មីក្រោយគេបំផុត សង្កត់ធ្ងន់លើការថតរូបភាព Silfie ដោយមានអេក្រង់​បត់បាន និងប្រមូលរូបភាពដោយភាពច្បាស់លម្អិតដល់ទៅ16.3មេហ...

ព្រឹតិ្តការណ៍ថ្មីរបស់ Apple នឹងផ្តោតលើការអប់រំ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានប្រកាសអំពីព្រឹត្តិការណ៍ពិសេសនាថ្ងៃទី 27 ខែមីនាខាងមុខនេះ ដែលនឹងផ្តោតលើប្រធានបទ «គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្ស»​ ...

Google ផ្អាកការគាំទ្រ Android ទៅឱ្យ Huawei

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 May, 2019

ក្រុមហ៊ុន Huawei បាននឹងកំពុងប្រឈមជាមួយនឹងបញ្ហាដ៏ធ្ងន់ធ្ងរមួយ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានប្រកាសពីការហាមប្រាមជាក់លាក់ ប៉ុន្តែវាអាចន...

Tomnerb.Com - YouTube Channel