ចូលចិត្តទំនើប

កុំព្យូទ័រមានអេក្រង់ 4K OLED របស់ Dell ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Jul, 2019

ផលិតផលកុំព្យូទ័រយួរដៃ ប្រភេទ 2-in-1ថ្មី ម៉ូដែល XPS 15 របស់ក្រុមហ៊ុន Dell សម្រាប់ឆ្នាំ 2019 មានដាក់លក់នៅក្នុងទីផ្សារហើយ។ ការផ្លាស់ប្តូរដ៏លេចធ្លោបំផុតនៅក្នុងម៉ូដែលឆ្នាំថ្មីនេះ គឺទីតាំងរបស់ Webcam។ នាពេលនេះ Webcam ត្រូវបានប្តូរឡើងទៅនៅពីលើផ្ទៃអេក្រង់ ជាកន្លែងដែលវាគួរតែត្រូវបានតំឡើងជាយូរណាស់មកហើយ ជំនួសឱ្យទីតាំងនៅក្បែរ Hinge។


តម្លៃសម្រាប់ម៉ូដែល XPS 15 ចាប់ផ្តើមពី $1,099 ឡើងទៅ ហើយសម្រាប់គ្រប់ជម្រើសទាំងបួន របស់ Dell រួមបញ្ចូលនូវប្រព័ន្ធប្រតិបត្តិការ Intel ជំនាន់ទី 9 ឃ្លាំងផ្ទុកទិន្នន័យប្រភេទ M.2 SSD NVMe និងមានថ្មមានកម្លាំង 97Wh មួយគ្រាប់។ បើសិនជាអ្នកមានតម្រូវការប្រើប្រាស់ថាមពល កាន់តែខ្លាំង ដូច្នេះអ្នកអាចពិចារណាលើម៉ូដែលតម្លៃ $1,594 ដែលត្រូវបានផលិតឡើងជាមួយនឹង CPU កាន់តែខ្លាំងប្រភេទ Intel Core i7 9750H និងមាន Graphic Card ប្រភេទ GTX 1650 របស់ក្រុមហ៊ុន Nvidia។ ចំណុចពិសេសទាំងនេះធ្វើឱ្យ Laptop មួយនេះស្ថិតនៅស្របខ្សែគ្នាជាមួយនឹង Gaming Laptop កម្រិតបឋម។ នៅក្នុងនោះ ជម្រើសលំដាប់ខ្ពស់មួយរបស់ក្រុមហ៊ុន Dell មានបំពាក់នូវអេក្រង់ 4K OLED មួយផ្ទាំង និងជាជម្រើសមួយនៃជម្រើស Laptop ប្រើប្រាស់ Window 10 ដែលមានបំពាក់អេក្រង់បច្ចេកវិទ្យាខ្ពស់ដូចនេះ។ បើសិនជាអ្នកចូលចិត្តទស្សនា Netflix ឬគ្រាន់តែចង់ឃើញទម្រង់ Deep Black និងអេក្រង់ពណ៌ដទៃទៀតឱ្យកាន់តែច្បាស់ មិនថាអ្នកចង់ធ្វើអ្វី នោះ Laptop តម្លៃ $1,949 មួយនេះគឺមានតម្លៃសក្តិសមសម្រាប់ការបណ្តាក់ទុនរបស់អ្នក។

យ៉ាងណាក្តី បើយើងពិនិត្យលើលក្ខណៈពិសេសរបស់វា ដែលមានទំហំធំបំផុត ត្រឹមលក្ខណៈពិសេសរបស់ម៉ូដែលតម្លៃ $1,549 ដូច្នេះវាមិនអាចពង្រីកវិសាលភាពឱ្យបានធំទូលាយណាស់ណាទេ បើសិនជាអ្នកសម្លឹងមើលទៅកាន់ហ្គេម នៅក្នុងកម្រិត 4K Resolution ដើម។

ថ្មីៗនេះ មានការ Review លើ Laptop ម៉ូដែល Spectre X360 របស់ក្រុមហ៊ុន HP ដែលមានបំពាក់នូវអេក្រង់ 4K OLED ដូចគ្នា។ កុំព្យូទ័រមួយនេះត្រូវបានដាក់លក់ក្នុងអត្រាតម្លៃ ប្រហាក់ប្រហែលនឹងជម្រើសរបស់ Dell ដែរ ទោះបីម៉ូដែល XPS 15 ប្រហែលជាជម្រើសដែលទទួលបានការទាក់ទាញជាងគេ បើសិនជាអ្នកចង់បានប្រព័ន្ធប្រតិបត្តិការ Intel ជំនាន់ទី 9 បច្ចេកវិទ្យាក្រាហ្វិកដ៏សមប្រកប និងមាន Trackpad មួយ ដែលអាចបំពេញការងារដ៏ខ្លាំងសម្រាប់ការប្រើប្រាស់ ដែលនេះជាគុណសម្បត្តិរបស់ Window Precision Drivers របស់ក្រុមហ៊ុន Dell៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

តោះ! មកមើលរូបរាងរបស់ Galaxy Note 10 Pro!

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

ព័ត៌មានចចាមអារ៉ាមជាច្រើនបានឱ្យតំរុយអំពីរូបរាង និងលទ្ធភាពនៃការលុបចោលរន្ធដោតកាសរបស់ទូរសព្ទម៉ូដែល Galaxy Note ជំនាន់ថ្មី ប៉ុន្តែរូបភាពមួយចំនួន ដែលចេញផ...

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

LG ផលិតអេក្រង់ OLED ទំហំ 65 inch ដែលអាចរមូរបាន

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

កាលពី 4 ឆ្នាំមុន ក្រុមហ៊ុន LG បានបង្ហាញពីអេក្រង់ OLED ទំហំ 18 inch ដែលមានសមត្ថភាព រមូរឡើងលើ ដូចជាក្រដាសកាសែត។ ក្រុមហ៊ុនក៏បានធ្វើការសន្យាថា ផលិតផលអេ...

អំណោយល្អបំផុត សម្រាប់អ្នកចូលចិត្តការបើកបរ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

អ្នកបើកបរ គឺជាមនុស្សដ៏ពិសេសមួយរូប ដែលមានភាពខុសប្លែកពីមនុស្សទូទៅ។ អ្នកបើកបរស្រឡាញ់រថយន្តដូចជា អាយុជីវិតរបស់គាត់ ការជ្រើសរើសផ្លូវដ៏ល្អបំផុត សម្រាប់ធ្...

Tomnerb.Com - YouTube Channel