ចូលចិត្តទំនើប

Dell បង្ហាញម៉ូដែល G-Series និង Alienware ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន Dell បានទាញយកអត្ថប្រយោជន៍នៃការបញ្ចេញ CPUs ជំនាន់ទី 9 ថ្មីរបស់ក្រុមហ៊ុន Intel និង GPUs ម៉ូដែល GTX 16-Series ចុងក្រោយបង្អស់របស់ក្រុមហ៊ុន NVIDIA ដើម្បីផ្តល់នូវការវិវត្តថ្មីដល់ Gaming Laptop មួយចំនួនរបស់ក្រុមហ៊ុន។
ដំបូងបង្អស់ ក្រុមហ៊ុន Dell បានធ្វើការណែនាំ Laptop ម៉ូដែល G5 និង G7 ថ្មីកាលពីពេលថ្មីៗនេះ ជាមួយ GPUs ប្រភេទ GeForce GTX 1660 Ti និង 1650 Max-Q ហើយនឹងណែនាំម៉ូដែល RTX ជាមួយ CPUs ជំនាន់ទី 9 របស់ Intel ចាប់ផ្តើមពីខែមិថុនាតទៅ។ ម៉ូដែលថ្មីៗទាំងនេះអាចនឹងមានល្បឿនលឿនជាងម៉ូដែល GTX 1050 Ti និង 1060 នាពេលបច្ចុប្បន្ន និងមានតម្លៃទាបជាង Laptop ដែលផ្តល់ថាមពលដោយ RTX។

ម៉ូដែលទាំងពីរនេះ ឆាប់ៗនេះនឹងមានដាក់លក់ភ្ជាប់ជាមួយ Keyboard ប្រភេទ Four-Zone RGB និងមានជម្រើសអេក្រង់ 1080p ក្នុងកម្រិត 240 Hz ឬអេក្រង់ 4K OLED។ ក្រុមហ៊ុន Dell មិនទាន់បានបកស្រាយអំពីតម្លៃនៃម៉ូដែល Laptop ថ្នាក់កណ្តាលទាំងនេះនៅឡើយទេ ប៉ុន្តែម៉ូដែល G5 ទំហំ 15 inch ដែលជា Gaming Laptop ដែលមានបំពាក់ GTX 1050 Ti Graphic នាពេលនេះមានតម្លៃចាប់ពី $900 ឡើងទៅ។
ក្រុមហ៊ុន Dell កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដូចគ្នានេះដែលជាមួយ Laptop ម៉ូដែល Alienware m15 និង m17 ដោយធ្វើការណែនាំម៉ុដែល GTX 1660 Ti និង 1650 របស់ NVIDIA កាលពីពេលថ្មីៗនេះ និងម៉ូដែលជំនាន់ទី 9 របស់ Intel ជាមួយ RTX Graphic ចាប់ពីខែមិថុនា តទៅ។
ព័ត៌មានល្អបំផុតគឺក្រុមហ៊ុន Dell ឆាប់ៗខាងមុខនេះនឹងបញ្ចេញ Laptop ម៉ូដែល Dell XPS 15 ស៊េរីឆ្នាំ 2019 ដែលអាចដំណើរការលេងហ្គេមបានប្រសើរជាង Laptop អាជីវកម្មទូទៅ។ នេះជាគុណសម្បត្តិដែលទទួលបានពីការបន្ថែម GPU ប្រភេទ GeForce GTX 1650 ដែលដំណើរការប្រមាណ 2.5 ដងលឿនជាង GTX 1050 Graphic។

ជាថ្មីម្តងទៀត ម៉ូដែល Laptop ថ្មីនេះក៏ពុំទាន់មានតម្លៃបញ្ជាក់នៅឡើយដែរ ប៉ុន្តែដោយសារផលិតផល Laptop មួយចំនួនបានចាប់ផ្តើមដាក់លក់ហើយ ដូច្នេះក្រុមហ៊ុន Dell គួរតែនឹងបង្ហាញព័ត៌មានតម្លៃក្នុងពេលឆាប់ៗនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

កាមេរ៉ា ការពារជម្រាបទឹក កំពូលទាំង 5

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

បើសិនជាអ្នកធ្វើដំណើរកំសាន្ត អ្នកអាចនឹងចូលកៀកនឹងប្រភពទឹក អាចជាអាងហែលទឹកនៅសណ្ឋាគារ ឬទឹកសមុទ្រ។ អ្នកអាចនឹងចង់ផ្តិតយករូបភាព នៅពេលអ្នកកំសាន្តនៅក្នុងទឹក ...

កាសត្រចៀក Freebud 2 pro អាចបញ្ចូលថ្មដោយគ្មានខ្សែនៅលើ Rear Mate 20

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ក្រុមហ៊ុន Huawei បាននឹងកំពុងរៀបចំវេទិកាសម្រាប់ការប្រកាស Huawei Mate 20 របស់ក្រុមហ៊ុននៅខែក្រោយនេះ ហើយក្រុមហ៊ុនក៏នឹងប្រកាសកាសត្រចៀកគ្មានខ្សែថ្មីរបស់ខ...

Spectre កម្មវិធីកាមេរ៉ាថ្មីសម្រាប់ iOS

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុនផលិតកម្មវិធី Halide ដែលជាកម្មវិធីកាមេរ៉ា iOS ភាគីទីបីដ៏មានប្រជាប្រិយភាព ដែល ផ្តល់នូការថតរូប RAW ដ៏ទំនើប និងឧបករណ៍មានឥទ្ធិពលដទៃទៀត បច្ចុប្ប...

Tomnerb.Com - YouTube Channel