ចូលចិត្តទំនើប

វិធីសាស្រ្តផ្ទេរទិន្នន័យ ទៅកាន់ទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 4 PM, Thursday, 25 Apr, 2019

តើអ្នកបានដឹងពីវិធីក្នុងការផ្ទេរទិន្នន័យពីទូរសព្ទចាស់ ទៅទូរសព្ទថ្មីឬទេ? បើសិនជាអ្នកមិនទាន់មានចម្លើយទេ អ្នកអាចអានអត្ថបទខាងក្រោម ដែល ទំនើប នឹងធ្វើការបង្ហាញពីវិធីសាស្រ្ត 4 បែប សម្រាប់ការផ្ទេរទិន្នន័យពីទូរសព្ទមួយទៅមួយទៀត ពីទូរសព្ទ Android ទៅ Android ពី Android ទៅ iPhone ពី iPhone ទៅ Android និងពី iPhone ទៅ iPhone។

មុននឹងចាប់ផ្តើម យើងសូមឱ្យអ្នកកត់សម្គាល់នូវការព្រមានមួយចំនួន។ នៅគ្រប់ករណីទាំងអស់ អ្នកត្រូវភ្ជាប់ទៅកាន់ប្រព័ន្ធ Wi-Fi អនុវត្ត Back Up ថ្មីៗសម្រាប់ទិន្នន័យនៅលើទូរសព្ទចាស់ ដឹងច្បាស់ពីគណនេយ្យ Google ឬ iCloud ID និងលេខសម្ងាត់ និងប្រាកដថាអ្នកបានធ្វើការ Update ប្រព័ន្ធប្រតិបត្តិការនៅលើទូរសព្ទចាស់ មុនពេលអ្នកចាប់ផ្តើមផ្ទេរទិន្នន័យ។

ពី Android ទៅ Android

-នៅពេលអ្នកបើកទូរសព្ទថ្មី ជំហានដំបូងគឺការដំណើរការ Term and Conditions ជាធម្មតា។ ស្របពេលអ្នកឆ្លងកាត់ដំណាក់កាលដំបូងនេះ អ្នកនឹងត្រូវបានសួរថាតើអ្នកចង់នាំយកទិន្នន័យរបស់អ្នកមកកាន់ទូរសព្ទថ្មីឬទេ ហើយអ្នកនឹងត្រូវបានសួរអំពីទីកន្លែងដែលទិន្នន័យត្រូវយកចេញមក។
-ចុចលើ A Backup from an Android Phone ហើយអ្នកនឹងត្រូវបានណែនាំឱ្យបើកកម្មវិធី Google នៅលើទូរសព្ទមួយទៀត។ អនុវត្តតាម ហើយចុចពាក្យ Next
-អ្នកនឹងត្រូវណែនាំឱ្យចូលទៅក្នុងទូរសព្ទចាស់ ដើម្បីដំណើរការកម្មវិធី Google (មិនមែនកម្មវិធី Chrome ទេ) ហើយប្រាប់វាឱ្យតំឡើងឧបករណ៍របស់អ្នក
-ទូរសព្ទចាស់នឹងបង្ហាញអេក្រង់ Getting Started ដោយមិនមានព័ត៌មានច្រើនទេ។ ចុចលើ Next ដើម្បីចាប់ផ្តើម។
-ទាំងទូរសព្ទចាស់ និងថ្មី ចង់បង្កើតទីតាំងដែលអ្នកផ្ទេរគណនេយ្យ ក្នុងករណីមានបណ្តាញ Bluetooth ច្រើន។ ដូច្នេះសូមចុចលើរូបសញ្ញាឱ្យបានត្រឹមត្រូវលើទូរសព្ទនីមួយៗ។
-ដើម្បីឱ្យប្រាកដ ទូរសព្ទទាំងពីរនឹងបង្ហាញផ្ទាំងមួយជាមួយលេខ និងរូបភាពមានពណ៌ ដើម្បីបញ្ជាក់ថាទិន្នន័យរបស់អ្នកបានទៅកាន់ទីកន្លែងត្រឹមត្រូវ។ ផ្ទាំងទាំងអស់ត្រូវតែស៊ីនឹងគ្នា។ ចុចលើ Next នៅលើទូរសព្ទចាស់ ប៉ុន្តែមិនមានអ្វីត្រូវចុចនៅលើទូរសព្ទថ្មីទេ។
-បញ្ចូលលេខសម្ងាត់សម្រាប់ដោះសោរនៅលើទូរសព្ទចាស់ ហើយឯកភាពនឹងការចម្លងទៅកាន់ទូរសព្ទថ្មី។ គណនេយ្យរបស់អ្នកនឹងបង្ហាញនៅលើទូរសព្ទថ្មី។
-Log in ទៅក្នុងគណនេយ្យ Google របស់អ្នកនៅក្នុងទូរសព្ទថ្មី។ វាអាចនឹងចំណាយពេលប៉ុន្មាននាទីក្នុងការទាញយកគ្រប់យ៉ាង ប៉ុន្តែនៅទីបញ្ចប់គ្រប់ទិន្នន័យ Gmail, Contacts, Calendars, Photos និង Back Up ទាំងអស់នឹងលេចឡើង។ អ្វីដែលមិនមានបង្ហាញគឺ App របស់អ្នក ដូច្នេះអ្នកត្រូវអនុវត្តមួយជំហានទៀត។
-ដំណើរការ Google Play Store ហើយចុចលើរូបសញ្ញា Menu បន្ទាប់មកចុចលើ My Apps and Games។ អ្នកនឹងបានឃើញតារាង App ទាំងអស់ដែលមាននៅលើទូរសព្ទចាស់។ ជ្រើសយក App ណាមួយដែលអ្នកចង់រួមបញ្ចូលលើទូរសព្ទថ្មី ហើយទាញវាយក។

ពី iPhone ទៅ Android

-ឆ្លងកាត់ដំណាក់កាល Term and Condition អ្នកនឹងត្រូវសួរពីការផ្ទេរទិន្នន័យ បន្ទាប់មកអ្នកនឹងបានឃើញផ្ទាំងមួយដែលអនុញ្ញាតឱ្យអ្នកជ្រើសទីតាំងដែលទិន្នន័យរបស់អ្នកដកស្រង់ចេញមក។ ចុចលើ An iPhone Device។
-ទូរសព្ទរបស់អ្នកនឹងប្រាប់អ្នកឱ្យបើក Safari និងនាំអ្នកទៅកាន់ android.com/switch។
-បើសិនជាអ្នកមិនមាន Google Drive នៅលើ iPhone ទេ អ្នកត្រូវចូលទៅ App Store ហើយទាញវាយក បន្ទាប់មក Sign In ចូលក្នុងគណនេយ្យ Google របស់អ្នក។ បើសិនជាអ្នកមិនមានគណនេយ្យ Google ទេ Google Drive នឹងណែនាំឱ្យអ្នកបង្កើតគណនេយ្យមួយ។
-នៅក្នុង Google Drive ចុចលើរូបសញ្ញា Menu នៅផ្នែកខាងលើជ្រុងខាងឆ្វេង បន្ទាប់មកចុចលើ Setting ហើយចុច Backup។ បន្ទាប់មកចុចលើ Contacts, Calendar Events និង Photos & Videos ហើយចុច Toggle លើគ្រប់យ៉ាងដែលអ្នកចង់ Back Up នៅក្នុង Google Drive។ ចុច Start Backup ហើយរងចាំ។ អាស្រ័យលើទំហំទិន្នន័យដែលអ្នកចង់ Back up ដូច្នេះវាអាចចំណាយពេលយូរ។
-បើសិនជាទូរសព្ទ Android របស់អ្នកប្រើប្រាស់លេខតែមួយដូចគ្នានឹង iPhone អ្នកត្រូវបិទកម្មវិធី iMessage និង FaceTime។
-នៅក្នុងទូរសព្ទ Android អ្នកត្រូវ Log In ក្នុង Google ជាមួយ ID ដូចគ្នាដែលអ្នកប្រើនៅលើ iPhone ដើម្បី Back Up ទូរសព្ទនេះនៅក្នុង Google Drive។ នៅទីបញ្ចប់ រាល់ទិន្នន័យរបស់អ្នកនឹងលេចឡើងដោយសុវត្ថិភាព។ កត់ចំណាំថា App របស់អ្នកនឹងមិនមានទេ ដោយសារ iOS Apps មិនដំណើរការនៅលើ Android។

ពី Android ទៅ iPhone

-បន្ទាប់ពីអ្នកជ្រើសរើសទីតាំង និងភាសារួចរាល់នៅលើ iPhone អ្នកនឹងទទួលបានផ្ទាង Quick Start ដើម្បីផ្ទេរទិន្នន័យពីឧបករណ៍ iOS ដទៃ។ នេះមិនមែនជាអ្វីដែលអ្នកត្រូវធ្វើទេ ដូច្នេះអ្នកត្រូវចុចលើ Set Up Manually
-ភ្ជាប់ទៅកាន់ Wi-Fi បន្ទាប់មកកំណត់ Touch ID/ Face ID ឬកំណត់ PIN។ អ្នកអាចត្រឡប់មកកំណត់មុខងារនេះនៅពេលក្រោយក៏បាន។
-បន្ទាប់មកអ្នកនឹងត្រូវសួរពីការចង់ផ្ទេរទិន្នន័យមកកាន់ iPhone និងចេញពីប្រភពណា។ អ្នកត្រូវចុចលើ Move Data from Android ហើយចុច Continue។ លេខកូដ 6 ឬ 10 ខ្ទង់នឹងលេចឡើង
-នៅលើទូរសព្ទ Android អ្នកត្រូវចូលទៅកាន់ Play Store ហើយទាញយក App មានឈ្មោះថា Move to iOS។ បន្ទាប់មកបើក App នោះ ចុច Continue ហើយឯកភាពលើ Term and Conditions។ ផ្ទាំង Find Your Code នឹងលេចឡើង។ អ្នកត្រូវចុចលើ Next នៅផ្នែកខាងលើជ្រុងខាងស្តាំ
-បញ្ចូលលេខកូចពី iPhone ទៅក្នុង Android នោះទូរសព្ទទាំងពីរនឹងផ្គូផ្គងគ្នា។
-Android App នឹងសួរថា App ណាមួយដែលអ្នកចង់ផ្ទេរ។ អ្នកត្រូវជ្រើសយក App ណាមួយ ហើយចុច Next។ ទិន្នន័យនឹងផ្ទេរទៅកាន់ទូរសព្ទថ្មី ហើយអ្នកអាចបន្តតំឡើងទូរសព្ទ iPhone បន្តទៀត។
– នៅពេលអ្នកបញ្ចូល ឬតំឡើង Apple ID អ្នកនឹងទទួលបានឱកាសក្នុងការទាញយក Version របស់ iOS សម្រាប់ Android App។

ពី iPhone ទៅ iPhone

ដាក់ទូរសព្ទថ្មីជិតទូរសព្ទចាស់ នោះផ្ទាំងមួយនឹងលេចឡើងនៅលើទូរសព្ទចាស់ ផ្តល់នូវការតំឡើងថ្មី
-ទូរសព្ទថ្មីនឹងបង្ហាញ Pattern នៅលើអេក្រង់។ អ្នកត្រូវថតរូប Pattern នោះជាមួយទូរសព្ទចាស់ ហើយវានឹងនាំអ្នកទៅកាន់ការបញ្ចប់ការតំឡើងទូរសព្ទថ្មី។
-បញ្ចូលលេខសម្ងាត់នៃទូរសព្ទចាស់ បន្ទាប់មកអ្នកនឹងទទួលបានជម្រើសកំណត់ Biometric ID ហើយ iCloud ID របស់អ្នកនឹងត្រូវបានចម្លង។
-បន្ទាប់មកអ្នកអាច Restore ចេញពី iCloud ឬ iTunes Backup ឬបន្តការតំឡើងទូរសព្ទដូចថ្មី។ សូមចំណាំថាអ្នកបាន Sign In ទៅក្នុង iCloud និង iTunes រួចរាល់ហើយ ដែលនោះជាអ្វីដែលផ្ទេរចេញពីទូរសព្ទចាស់របស់អ្នក។ ជ្រើសយកជម្រើសណាដែលសមស្របសម្រាប់អ្នក នោះអ្នកនឹងអាចបញ្ចប់ការផ្ទេរទិន្នន័យយ៉ាងងាយស្រួល៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

EA Sports ជ្រើសយកជើងឯក World Cup រួចហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ការទស្សន៍ទាយ ពឹងផ្អែកតិចតួចលើវិទ្យាសាស្រ្ត និងភាគច្រើនលើសិល្ប៍វិធីនានា ជាពិសេសនៅពេលវាសម្តៅលើព្រឹត្តិការណ៍កីឡាដែលមានសម្ពាធខ្ពស់ ហើយជាព្រឹត្តិការណ៍កី...

Dell ប្រកាសពី XPS 13 ជួសជុលថ្មី ដែលអ្នកគួរតែដឹង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ គឺ Dell បានប្រកាសពី Version ថ្មីនៃម៉ូដែល Laptop XPS 13 ដែលក្រុមហ៊ុនបានអះអាងថា បានធ្វើការពង្រឹងគ្រប់...

ណែនាំឈុត Speaker ថ្មីពី Bowers & Wilkins

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ឈុតផលិតផលឧបករណ៍បំពងសម្លេង Formation Suite ថ្មីពីក្រុមហ៊ុន Bowers & Wilkins ដែលជាប្រព័ន្ធឧបករណ៍បំពងសម្លេងប្រណិតលំដាប់ខ្ពស់ សម្រាប់ប្រើប្រាស់ក្នុ...

Samsung គ្រោងប្រែក្លាយ The Wall ជាទូរទស្សន៍ក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

នៅក្នុងវេទិកាកម្មវិធី CES ប្រចាំឆ្នាំ 2018 ក្រុមហ៊ុន Samsung បានបង្ហាញម៉ូដែលផលិតផល The Wall ទំហំ 146 inch ដែលជាទូរទស្សន៍ ប្រភេទ 4K TV បំពាក់ជាមួយប...

Tomnerb.Com - YouTube Channel