ចូលចិត្តទំនើប

តោះមកដឹង! តិចនិចកែប្រែរូបភាព Desktop ឱ្យសមស្របទៅនឹង Mac

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

រូបភាព Desktop អាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែល្អប្រសើរឡើង ជាពិសេសនៅពេលរូបភាពនេះ បានធ្វើការជាមួយនឹង Mac របស់អ្នកអស់ជាច្រើនម៉ោងថែមទៀត។ ម្យ៉ាងទៀតការកែប្រែរូបភាពនៅលើ Mac គឺមានភាពសាមញ្ញខ្លាំង ណាស់។ ដូច្នេះ ប្រសិនបើប្រិយមិន្តអ្នកអានឆ្ងល់ថា តើគួរតែកែប្រែវាដោយរបៀបណា? ប្រិយមិត្តអាចអានអត្ថបទខាងក្រោមនេះហើយ នឹងអនុវត្តទៅតាមជំហានមួយចំនួនដែលយើងបានណែនាំ អ្នកនឹងចំណាយពេលកាន់តែខ្លីក្នុងកែប្រែរូបភាពនេះ។

ដំបូងអ្នកត្រូវផ្លាស់ប្តូរផ្ទៃខាងក្រោយ តាមរយៈ System Preference នេះជាតិចនិចដ៏ងាយស្រួលអនុវត្តន៍បំផុត ដែលអ្នករាល់គ្នាអាចធ្វើបាន ដោយគ្មានការរំខានណាមួយឡើយ។ ខាងក្រោមនេះគឺជាជំហាននៃការផ្លាស់ប្តូរ៖
1. បើកចូល System Preferences ពីអេក្រង់ Home របស់ Mac ឬចុច Apple ម៉ីនុយ នៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃអេក្រង់។

2. នៅពេលបើកចូល System Preferences សូមស្វែងរក «Desktop & Screen Saver» បន្ទាប់មកចុចលើវា។

3. ក្រោយមកអ្នកអាចឃើញ Folder ចំនួនបី នៅផ្នែកខាងឆ្វេងនៃ «Desktop & Screen Saver» ពោលគឺ Apple, Photos, និង Folders បន្ទាប់ជ្រើសរើស Apple នឹងចុចលើ Desktop Pictures អ្នកនឹងឃើញរូបភាពដែលមកភ្ជាប់ជាមួយនឹង Mac របស់អ្នក។ ក្រោយមកជ្រើសរើសរូបភាពមួយ ហើយបិទ Panel ។ ធ្វើទៅតាមជំហាននេះហើយ បានន័យថាការផ្លាស់ប្តូររូបភាព (Wallpaper) នៅលើ Mac បានជោគជ័យហើយ។

4. ប្រសិនបើអ្នកកំពុងប្រើប្រាស់ macOS Mojave អ្នកអាចសាកល្បងតិចនិចមួយក្នុងចំណោម Dynamic Desktops themes (Mojave និង Solar Gradients)។ ពន្លឺនៃរូបភាព បានផ្លាស់ប្តូរថាមវន្ត ទៅតាមពេលវេលានៅក្នុង Desktop របស់អ្នក។ សម្រាប់ឧទាហរណ៍ នាពេលល្ងាច រូបភាពនឹងប្រែទៅជាពណ៌ខៀវងងឹត…ជាដើម។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Zero Motorcycle ស៊េរី 2019 ថាមពលកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 27 Oct, 2018

Zero Motorcycle បានបង្ហាញកិត្តិនាមនៅក្នុងទីផ្សា ដោយធ្វើការណែនាំផលិតផលម៉ូតូអគ្គិសនី ដែលទាក់ទាញអ្នកដែលចូលចិត្តជិះម៉ូតូ ក៏ដូចជាអ្នកដែលចង់បានជម្រើសផ្សេ...

Apple បញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 ប៉ុន្តែទំនងជាគ្មាននរណាម្នាក់ ដឹងពីរឿងនេះទេ!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 របស់ខ្លួន ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា មកពីមូលហេតុអ្វីឡើយ ។ ម្យ៉ាងទៀត Version 12.1.2 គឺត្រូវប...

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

រដូវកាលបុណ្យ Christmas គឺជាពេលវេលាកម្សាន្តរបស់ជនបរទេសណាដែលកាន់សាសនាគ្រីស្ទ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើងក៏មានប្រារព្ធពិធីបុណ្យនេះតិចតួចដែរ នៅតាមសាលា...

តោះ! មកស្គាល់ ឧបករណ៍ Gadgets ច្នៃប្រឌិតទាំង 10 ដែលនាំអ្នក ទៅដល់ឆ្នាំ 3019

ដោយ: ភារុន 8 AM, Monday, 29 Jul, 2019

កាលពី 10 ឆ្នាំមុន យើងបានប្រើប្រាស់ទូរសព្ទដ៏សាមញ្ញទាំងស្រុង ហើយយើងអាចសរសេសំបុត្រ ផ្ញើឱ្យគ្នា ត្រឹមតែនៅលើក្រដាសសៀវភៅប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ យើងម...

Tomnerb.Com - YouTube Channel