ចូលចិត្តទំនើប

Crayon សម្រាប់ iPad ចេញលក់ឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 10 Sep, 2018

Crayon របស់ក្រុមហ៊ុន Logitech គឺជាសុបិន្តរបស់ម្ចាស់ iPad ស៊េរីឆ្នាំ 2018 ដែលមានបំណងចង់ប្រើប្រាស់ប៊ិច Stylus ដោយមិនចាំបាច់ចំណាយថវិកាដ៏ច្រើនសម្រាប់ Pencil របស់ Apple ឡើយ។

មកដល់ពេលនេះអ្នកនឹងមិនចាំបាច់ទន្ទឹងរងចាំទៀតទេ ព្រោះក្រុមហ៊ុន Logitech បាននឹងកំពុងធ្វើឱ្យ Crayon មានវត្តមាននៅក្នុងទីផ្សារនៅថ្ងៃទី 12 ខែកញ្ញានេះហើយ។ វានឹងចេញលក់ក្នុងតម្លៃ $70។ ថ្វីត្បិតនេះជាតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែវាជាជម្រើសដ៏ប្រសើរមួយ ជាជាងការចំណាយលើសនេះរហូតដល់ 30$ បន្ថែមទៀត សម្រាប់ Pencil ដែលជាការចំណាយមិនចាំបាច់សោះ។
ម្យ៉ាងវិញទៀត វាប្រហែលជាជម្រើសដ៏ប្រសើរមួយ សម្រាប់អ្នកចំពោះហេតុផលមួយផ្សេងទៀត។ Crayon ប្រើប្រាស់បច្ចេកវិទ្យា Palm-Aware និង Tilt-Aware ដូចគ្នានឹង Pencil ប៉ុន្តែវាមានកម្រិតរំញោចសម្ពាធទាបជាង។ វាអាចផ្តល់នូវការប្រើប្រាស់កាន់តែងាយស្រួលជាមួយការសរសេរដោយដៃសម្រាប់កត់ចំណាំ និងការគូររូបកម្រិតមូលដ្ឋាន ប៉ុន្តែសម្រាប់ការងារសិល្បៈស៊ីជម្រៅដទៃទៀតមិនទាន់អាចធ្វើបានននៅឡើយទេ។ កម្លាំងថាមពលដ៏ខ្លីត្រឹមតែ 7 ម៉ោង ក៏ធ្វើឱ្យវាជាកត្តារាំងស្ទះដល់ការគូសវាសដែលទាមទាររយៈពេលវែងផងដែរ។

ការរចនាម៉ូដជាមួយអាលុយមីញ៉ូម និងកៅស៊ូ មានភាពរឹងមាំគ្រប់គ្រាន់ ទប់ទល់បានជាមួយការធ្លាក់ក្នុងកម្ពស់ 1.2 ម៉ែត្រ ប៉ុន្តែអ្នកប្រហែលជាត្រូវប្រើប្រាស់រន្ធដោត Lightning ដើម្បីបញ្ចូលថាមពលដល់ប៊ិចឆ្លាតវៃមួយនេះ ជំនួសឱ្យការប្រើប្រាស់ Pencil ដែលគ្រាន់តែដោតភ្ជាប់ជាមួយ iPad ប៉ុណ្ណោះសម្រាប់ការបញ្ចូលថាមពល។

អត្ថបទអ្នកចង់អាន

Gadget ឡូយៗតម្លៃក្រោម $25

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

តើអ្នកចូលចិត្តលេងស្ទាយបែបទាន់សម័យ ដោយប្រើប្រាស់សម្ភារៈទំនើបៗ ប៉ុន្តែបញ្ហាថវិកាជាឧបសគ្គសម្រាប់អ្នកមែនទេ? ទំនើប អាចជួយបាន ព្រោះក្នុងអត្ថបទខាងក្រោម អ្...

iPhone 9 នឹងមានអេក្រង់ធំជាង Galaxy Note 8

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

ក្រុមហ៊ុន Apple ទើបនឹងប្រកាសពីទូរសព្ទម៉ូដែលថ្មី iPhone 8 ប៉ុន្តែមានព័ត៌មានលេចលឺជាច្រើន បានផ្តោតលើផលិតផលថ្មី ដែលនឹងត្រូវចេញនាឆ្នាំក្រោយ។ យោងតាមសារព័...

LG ឈ្នះពានរង្វាន់ការរចនា BEST OF THE BEST ពី Red Dot Design Awards

ដោយ: ទំនើប 9 PM, Saturday, 22 Apr, 2017

Red Dot Design Awards ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាសកល និងមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងការវាយតម្លៃការរចនារបស់ផលិតផលអេឡិចត្រូនិច។ ហើយថ្ងៃនេះដ...

ហ្គេមមួយដ៏ល្បីក្នុងឆ្នាំ 2016 នឹងមកដល់ Nintendo Switch ក្នុងខែនេះ

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 10 May, 2017

ជាមួយនឹងហ្គេមល្បីៗមួយចំនួនដូចជា Mario Kart 8, Puyo Puyo Tetris និង TumbleSeed ដែលពេលនេះមានវត្តមាន នៅលើឧបករណ៍ហ្គេម Nintendo Switch អ្នកផលិតដំបូងមានក...

Tomnerb.Com - YouTube Channel