ចូលចិត្តទំនើប

តើម៉ាស៊ីនបូមធូលី LG ពិសេសយ៉ាងណា?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 02 Feb, 2019

មេផ្ទះឆ្លាតវៃ តែងជ្រើសរើសយកសម្ភារៈប្រើប្រាស់ឆ្លាតវៃ ទៅប្រើប្រាស់។ LG តែងជាក្រុមហ៊ុនឈានមុខងារមួយក្នុងការនាំមកជូនស្រ្តីមេផ្ទះទាំងអស់នូវសម្ភារៈប្រើប្រាស់ទំនើប ទាន់សម័យ និងឆ្លាតវៃ។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំមកជូននូវផលិតផលថ្មីមួយ គឺម៉ាស៊ីនបូមធូលី CordZero Handstick 2-in-1 មកជូនមិត្តស្វែងយល់ ថាតើវាពិសេសយ៉ាងណាដែរ។
សេរីភាពសម្អាតគ្រប់ទីកន្លែង
នេះជាម៉ាស៊ីនបូមធូលីដ៏ឆ្លាតវៃ ព្រោះវាផលិតឡើងដោយគ្មានខ្សែ អនុញ្ញាតឱ្យអ្នកធ្វើការបោសសម្អាតបានគ្រប់ទីកន្លែង យ៉ាងងាយស្រួល។ លើសពីនេះ ម៉ាស៊ីនបូមធូលីមួយនេះជាម៉ាស៊ីនប្រភេទពហុបំណង ដែលអ្នកអាចធ្វើការសម្អាតទាំងនៅលើឥដ្ឋ កម្រាលព្រំ កៅអីសាឡុង ក្នុងរថយន្ត និងសម្ភារៈអេឡិចត្រូនិច បានទៀតផង។

បច្ចេកវិទ្យាអំបោស Anti-Tangle Brush
បន្ទាប់ពីការសម្អាតបានបញ្ចប់ អ្នកមិនចាំបាច់ធ្វើការលាងសម្អាតអំបោសជក់នៅក្នុងម៉ាស៊ីននេះទេ។ អំបោសជក់ធ្វើពីសរសៃសក់ និងរោមសត្វរបស់ក្រុមហ៊ុន LG ដែលទទួលបានប័ណ្ណប៉ាតង់ទទួលស្គាល់ គឺធានាបានថាពុំមានបញ្ហាជំពាក់ ឬជាប់ស្អិតទេ។

បច្ចេកវិទ្យា Smart Inverter Motor
ម៉ាស៊ីនបូមធូលី CordZero 2 in 1 Handstick របស់ LG មានបំពាក់នូវបច្ចេកវិទ្យាម៉ាស៊ីន Smart Inverter Motor ច្នៃប្រឌិតផ្ទាល់ដោយក្រុមហ៊ុន LG ដែលនាំមកជូននូវសមត្ថភាពបោសសម្អាតកាន់តែប្រសើរ និងផ្តល់ឱ្យនូវម៉ាស៊ីនបូមធូលីមានអាយុកាលប្រើប្រាស់បានកាន់តែយូរអង្វែង ជាងម៉ាស៊ីនបូមធូលីផងដែលផលិតពីម៉ាស៊ីនច្នៃប្រឌិតទូទៅ។ ម៉ាស៊ីននេះផ្តល់នូវការធានាអាយុកាលប្រើប្រាស់ 1,200 ម៉ោង និងធានាបានជាមួយនឹងប័ណ្ណធានារ៉ាប់រងពីក្រុមហ៊ុន LG រយៈពេល 10 ឆ្នាំ។

ជាប្រភេទម៉ាស៊ីនបូមធូលី 2-in-1
ម៉ាស៊ីនបូមធូលីនេះបំពេញមុខងារជាម៉ាស៊ីន 2-in-1 ដែលអ្នកអាចប្រើប្រាស់ក្នុងទម្រង់ឈរបូម និងដោះបំបែកចេញជាម៉ាស៊ីនបូមតូច សម្រាប់បូមធូលីលើកៅអីសាឡុង និងការសម្អាតក្នុងរថយន្ត។

ងាយស្រួលកាន់ និងបង្វិលបាន 180o
ការបំពាក់នូវដងកាន់ដ៏ងាយស្រួល ជួយអ្នកក្នុងការសម្អាតគេហដ្ឋានបានកាន់តែមានផាសុកភាព ជាមួយនឹងការកាត់បន្ថយកម្លាំងទាញ ឬរុញ នៅលើ កដៃ របស់អ្នក។ ចំណែកឯមុខងារក្បាលម៉ាស៊ីនបង្វិលបាន 180 ដឺក្រេវិញ អនុញ្ញាតឱ្យអ្នកលូកចូលទៅសម្អាតនៅក្រោមគ្រឿងសង្ហារឹម និងសម្អាតនៅជុំវិញជ្រុងជញ្ជាំងបានយ៉ាងងាយស្រួល។

បំពាក់ជាមួយអំបោសរួចជាស្រេច
បច្ចេកវិទ្យានេះអាចឱ្យអ្នកធ្វើការសម្អាតទីតាំងណាមួយបានយ៉ាងឆាប់រហ័ស សម្រាប់បរិស្ថាន ខុសៗគ្នា ដោយពុំចាំបាច់ភ្ជាប់ជាមួយសម្ភារៈដាច់ដោយឡែកដទៃទៀតទេ។

ការបង្ហាញកម្រិតថ្ម
នៅលើម៉ាស៊ីនបូមធូលីដ៏ឆ្លាតវៃមួយនេះ មានបង្ហាញនូវកម្រិតថាមពលថ្ម ដែលនៅសេសសល់នៅក្នុងម៉ាស៊ីន តាមរយៈអេក្រង់ LED ផ្តល់នូវភាពងាយស្រួល ក្នុងការដឹងពីកម្រិតថាមពលថ្ម និងធ្វើការផ្លាស់ប្តូរថ្មី៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តបង្រៀនក្មេងៗ ពីសុវត្ថិភាពអីិុនធឺណេត

ដោយ: ដួងច័ន្ទ 10 PM, Saturday, 18 Feb, 2017

ការបង្ហាត់បង្រៀនកូនៗរបស់អ្នក អំពីសុវត្ថិភាពអ៊ីនធឺណេត គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីការពារពួកគេនៅពេលប្រើប្រាស់អ៊ីនធឺណេត។ ទោះបីជាអ្នកបានបិទកម្មវិធី ឬកំណ...

Soundsight កាស់ស្តាប់អច្ឆរិយៈ ស្តាប់ចម្រៀង និងថតឃ្លីបវីឌីអូ

ដោយ: ដាលីស 1 PM, Monday, 13 Apr, 2015

សោនដ៍សៃត៍(Sounddight)ស្មាតហេដហ្វូននាពេលអនាគត អាចប្រើស្តាប់បទភ្លេង និងថតឃ្លិបវីឌីអូតំណាល​គ្នា​បាន ថែមទាំងអាច Share ឃ្លិបចូល Social Network បានភ្លាមៗ...

ចង់ Screenshot នៅលើ iPad Pro ថ្មី ត្រូវធ្វើម៉េច?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

តើអ្នកកំពុងឆ្ងល់ទេថា iPad Pro ថ្មី ត្រូវបានដកប៊ូតុង Home ចេញហើយ ដូច្នេះតើអ្នកអាច Screenshot បានយ៉ាងដូចម្តេច? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ ចាប...

ជំហាននៃការបង្កើត Mobile App

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ហេតុអ្វីបានជាអ្នកចង់ បង្កើតកម្មវិធីលើទូរសព្ទដៃ? តើអ្នកចង់បង្កើតមុខជំនួញ ឬអ្នកជួបប្រទះនឹងបញ្ហាអ្វីមួយដែលអ្នកគិតថា អ្នកអាចដោះស្រាយបាន? ចម្លើយសម្រាប់ស...

Tomnerb.Com - YouTube Channel