ចូលចិត្តទំនើប

តោះ! ស្វែងយល់ពី របៀបបម្លែង វីដេអូ Youtube ទៅជា MP3 Format

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

នៅពេលអ្នកចង់បម្លែងវីដេអូ Youtube ទៅជា MP3 Format នោះគឺមានជម្រើសមួយ គឺការដោនឡូតឃ្លីបវីដេអូនេះទុក ហើយបន្ទាប់មកបម្លែងវាទៅជាសំឡេង ដោយប្រើប្រាស់កម្មវិធីផ្សេងមួយទៀត។ ការធ្វើបែបនេះ វាដំណើរការ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ។ ជម្រើសដ៏ល្អបំផុត ដែលយើងណែនាំនោះគឺកម្មវិធី Any Video Converter Free ដែលអនុញ្ញាតឱ្យអ្នក ដោនឡូតវីដេអូ និងរក្សាទុកវានៅក្នុងទម្រង់ជា Audio (សម្លេង) ឬ មានលក្ខណៈវីដេអូ Format បាន។ សូមបញ្ជាក់ផងដែរ មុនពេលអ្នកប្រើប្រាស់ កម្មវិធីភាគីទី 3 នេះ ដើម្បីដោនឡូតវីដេអូពី Youtube គឺមានល័ក្ខខ័ណ្ឌផ្ទុយស្រឡះពីសេវាកម្មផ្ទាល់របស់ Youtube ។ តោះ! កុំឱ្យរង់ចាំយូរ មកតាមដានជាមួយនឹង ទំនើប ពីរបៀបបម្លែង វីដេអូ Youtube ទៅជា MP3 Format ទាំងអស់គ្នា ដែលមាននៅក្នុងអត្ថបទខាងក្រោមនេះ៖
1. ដោនឡូតកម្មវិធី បម្លែងវីដេអូណាមួយ ដែលឥតគិតថ្លៃ
កម្មវិធី Any Video Converter Free គឺជាកម្មវិធី ដែលអ្នកច្បាស់ជាពេញចិត្ត ដើម្បីរក្សាទុកវីដេអូ Youtube ទៅក្នុង MP3 Format។ ម្យ៉ាងទៀត កម្មវិធីនេះ ក៏ផ្តល់ភាពងាយស្រួលខ្លាំងដល់ការបម្លែងវីដេអូ ដោយគ្រាន់តែចុចពីរដងលើវាប៉ុណ្ណោះ។ ការដោនឡូតកម្មវិធីនេះ ដំបូងចូលទៅគេហទំព័រ ហើយចុចលើប៊ូតុងពណ៌បៃតង ដែលមានពាក្យ «Free download» ដើម្បីចាប់ផ្តើមបើកដំណើរការដោនឡូត (ការដោនឡូតនេះគួរត្រូវបានដំណើរការដោយស្វ័យប្រវត្តិ)។ បន្ទាប់មកចុច Download File ដើម្បីចាប់ផ្តើមដំណើរការ Install និងអានកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ហើយបន្ទាប់មកចុចពាក្យ «Install now»។ លើសពីនេះ ប្រសិនបើកម្មវិធីបម្លែងវីដេអូណាមួយ បានស្នើរឱ្យអ្នកដោនឡូតដោយឥតគិតថ្លៃ បើអ្នកចង់បាន អ្នកអាចដោនឡូតបន្ថែមបាន។ នៅពេលដំណើរការនេះបញ្ចប់ អ្នកអាចពិនិត្យនៅក្នុង «Launch application» បន្ទាប់មកចុចពាក្យ «Done»។

2. កំណត់ Output Options

ជាទូទៅ ទម្រង់នាំចេញលំនាំដើមនៃកម្មវិធី Any Video Converter Free នោះគឺ MP4 ប៉ុន្តែអ្នកអាចប្តូរវាបានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចលើម៉ីនុយ ដែលលេចឡើងភ្លាមៗ «Apple iPhone MPEG-4 Movie (*.mp4)» ហើយចុចលើរូបតំណាង Music Note និងជ្រើសរើស «MP3 Audio (*.mp3)» ជំនួសវិញ។ បន្ទាប់មក ចុចលើរូបតំណាង Settings នៅផ្នែកខាងស្តាំខាងលើ។ តាមធម្មតា លំនាំដើមនៃការបម្លែង File នឹងត្រូវបានរក្សាទុកទៅក្នុង Videos Folder ប៉ុន្តែអ្នកអាច ប្តូរវាបានយ៉ាងងាយស្រួល (ទៅ Music Folder ឬ Folder ផ្សេងៗ) ដោយគ្រាន់តែចុចលើ «Browse»។

3. ជ្រើសរើស វីដេអូ

ដំបូងបើកចូលកម្មវិធីរុករកនៅលើ Web និងស្វែងរកវីដេអូ ដែលអ្នកចង់បម្លែងទៅជា MP3 Format នៅលើ Youtube ។ Copy «URL» ពីរបារអាស័យដ្ឋាន បន្ទាប់មកត្រឡប់ទៅកម្មវិធី Any Video Converter Free និងចុចលើ «Add URL(s)»។ បន្ទាប់មក ចុចលើរូបតំណាង (+) បន្ទាប់មក Paste អាស័យដ្ឋាន នៅក្នុងរបារពណ៌-ស ដែលបង្ហាញចេញមក។ ម្យ៉ាងទៀត អ្នកក៏អាចប្រើវិធី ទាញនិងទម្លាក់ URL ពីរបារអាស័យដ្ឋាន ប្រសិនបើអ្នកកំពុងប្រើប្រាស់កម្មវិធីរុករក «Chrome»។ សូមបញ្ជាក់ផងដែរថា ទោះបីជាអ្នកប្រើតាមមធ្យោបាយណាមួយក្តី សូមចុចពាក្យ «Start download»។

4. បម្លែង (Convert) ទៅ MP3
វីដេអូ នឹងលេចឡើងបង្ហាញនៅក្នុងជួរដំណើរការ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការបម្លែង ឬ Convert ។ ដូច្នេះ អ្នកក៏អាចបន្ថែមវីដេអូបានច្រើន តាមវិធីនេះផងដែរ។ ម្យ៉ាងទៀត អ្នកក៏អាច Preview «Audio» ដោយប្រើប្រាស់ Media Player នៅផ្នែកខាងស្តាំនៃកម្មវិធី Any Video Converter Free ។ ប៉ុន្តែប្រសិនបើមាន ឃ្លីប (រួមបញ្ចូលនឹងការណែនាំ) ដែលអ្នកមិនចង់ដាក់បញ្ចូលនៅក្នុង Exported File គឺគ្រាន់តែចុចលើរូបតំណាង កន្រ្តៃ និងជ្រើសរើសទីតាំងដែល File គួរតែចាប់ផ្តើម និងបញ្ចប់។

អត្ថបទអ្នកចង់អាន

កាមេរ៉ា Hasselblad H6D អស្ចារ្យប៉ុណ្ណាទៅ?

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

បើសិនជាអ្នកកាត់ក្តី ផលិតផលកាមេរ៉ាអាស្រ័យលើចំនួន Megapixel និងតម្លៃជាសាច់ប្រាក់ នោះក្រុមហ៊ុន Hasselblad ទើបនឹងណែនាំពីផលិតផលកាមេរ៉ា ម៉ូដែលថ្មីដ៏អស្ចា...

បែកធ្លាយ​ពីលក្ខណៈសម្បត្តិរបស់ Galaxy Note7

ដោយ: WangSang 1 AM, Monday, 27 Jun, 2016

បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការពី ក្រុមហ៊ុន Samsung នៃឈ្មោះរបស់ទូរស័ព្ទជំនាន់ថ្មីរបស់ត្រកូល Galaxy Note ឥលូវនេះក៏មានការបែកធ្លាយពីលក្ខណៈមួយចំនួន...

Nanoleaf Aurora អំពូលភ្លើងឆ្លាតវៃប្តូរពណ៌ តាមតន្រ្តី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

ទំនើប សូមណែនាំអំពូលភ្លើងជំនាន់ថ្មី ពោរពេញដោយភាពឆ្លាតវៃ ជាមួយនឹងរចនាបទបែបអនាគត កាល ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក ហើយក៏មិនធ្លាប់បានដឹងថា អ្នកត្រូវការ...

ចំណុចគ្រោះថ្នាក់ របស់គ្រឿងប្រើប្រាស់អគ្គិសនី ក្នុងផ្ទះ

ដោយ: ចរិយា 10 PM, Sunday, 11 Dec, 2016

យុគសម័យ ដ៏អស្ចារ្យ… មនុស្សមានប្រាជ្ញាធំទូលំទូលាយ កើនចម្រើនទៅមុខជាលំដាប់។ អ្នកវិទ្យាសាស្ត្រ អ្នកច្នៃប្រឌិតបានបង្កើតឧបករណ៍ជាច្រើន ដើមី្បជួយដល់ក...

Tomnerb.Com - YouTube Channel