ចូលចិត្តទំនើប

បាសដ៏តូចពី LG តែសម្លេងលឺខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 06 Mar, 2019

តើអ្នកចូលចិត្តស្តាប់តន្រ្តីមែនទេ? ថ្ងៃនេះ ទំនើប សូមណែនាំឧបករណ៍បំពងសម្លេងម៉ូដែល PH1R ពីក្រុមហ៊ុន LG ដែលជាឧបករណ៍បំពងសម្លេងដ៏តូចមួយ តែមានសមត្ថភាពដ៏អសា្ចរ្យ ហួសពីការរំពឹងទុករបស់អ្នក។ ចង់ដឹងថា បាសដ៏តូចមួយនេះ អស្ចារ្យប៉ុណ្ណា? តោះទៅស្វែងយល់ទាំងអស់គ្នា។
សម្លេងលឺពេញ 360 ដឺក្រេ
អ្នកមិនចាំបាច់បារម្ភថាត្រូវអង្គុយពីមុខបាស ដើម្បីស្តាប់លឺសម្លេងតន្រ្តីនោះទេ ព្រោះផលិតផល LG PH1 មួយនេះ រចនាឡើងសម្រាប់ឱ្យអ្នកអាចធ្វើចលនាបានមួយជុំវិញឧបករណ៍ ហើយសម្លេងដែលបញ្ចេញពីឧបករណ៍បំពងសម្លេងនេះនឹងមិនត្រូវបានរារាំងឡើយ។ អ្នកអាចស្ថិតនៅពីមុខ ឬពីក្រោយឧបករណ៍នេះ ហើយសម្លេងដែលបញ្ចេញមកនៅតែតាមជាប់អ្នកជានិច្ច។

អំពូលភ្លើង LED ចម្រុះពណ៌
ឧបករណ៍បំពងសម្លេងដ៏តូចមួយនេះ អាចបញ្ចេញពន្លឺចេញពីអំពូល LED អមជាមួយនឹងការប្រគុំតន្រ្តី បន្ថែមនូវភាពរីករាយសម្រាប់អ្នក។ វាអាចបញ្ចេញពន្លឺភ្លឺខ្លាំង ជាមួយភ្លើងពណ៌លាត ឬអាចផ្តល់នូវអារម្មណ៍ស្ងប់សុខ ជាមួយពន្លឺដ៏ស្រទន់ ឬបញ្ចេញពន្លឺភ្លឹបភ្លែត អមតាមចង្វាក់ភ្លេង។

ការភ្ជាប់ Bluetooth
អ្នកនឹងកាន់តែរីករាយជាមួយការស្តាប់តន្រ្តី ដោយភ្ជាប់ការចាក់តន្រ្តីរបស់អ្នក ដោយគ្មានខ្សែ ជាមួយបច្ចេកវិទ្យា Bluetooth ចេញពីទូរសព្ទដៃ ដើម្បីទទួលបានបទពិសោធន៍នៃការស្តាប់តន្រ្តីកាន់តែទូលំទូលាយ។

មានបំពាក់ក្បាលមេក្រូ
ទទួលយកបទពិសោធន៍នៃការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍បំពងសម្លេងព្រមពេលជាមួយគ្នា។ នៅពេលអ្នកទទួលការហៅទូរសព្ទចូល សម្លេងតន្រ្តីនឹងត្រូវបានផ្អាក ហើយអ្នកអាចធ្វើការសន្ទនាលើទូរសព្ទ ដោយពុំចាំបាច់កាន់ទូរសព្ទ និងនិយាយឆ្លើយឆ្លងគ្នា តាមរយៈឧបករណ៍បំពងសម្លេង ដែលមានក្បាលមេក្បាលបំពាក់រួចជាស្រេច។ នៅពេលដែលការសន្ទនាបានបញ្ចប់ សម្លេងតន្រ្តីនឹងបន្តប្រគុំជូនអ្នកឡើងវិញ។

ថាមពលថ្ម
ឧបករណ៍បំពងសម្លេងមួយនេះ ត្រូវបានផលិតឡើងដោយមានបំពាក់ថ្ម ដែលអាចបញ្ចូលថាមពលបាន ជាប្រភេទថ្ម Li-Polymer។ ថាមពលថ្មរបស់វាអាចគាំទ្រដល់ដំណើរការប្រគុំតន្រ្តី បានរយៈពេលជាច្រើនម៉ោង។

ឧបករណ៍ភ្ជាប់ Aux Input
បន្ថែមភាពរីករាយពីលើការប្រគុំតន្រ្តីចេញពីឧបករណ៍ដែលភ្ជាប់ជាមួយប្រព័ន្ធ Bluetooth ព្រោះមិនមែនគ្រប់តន្រ្តីសំណព្វចិត្តរបស់អ្នកមានរក្សាទុកនៅក្នុងឧបករណ៍តែមួយឡើយ។ ដូច្នេះអ្នកអាចប្រើប្រាស់ឧបករណ៍ភ្ជាប់ Aux Input សម្រាប់ការប្រគុំតន្រ្តីកាន់តែងាយស្រួល ជាមួយគ្រប់ឧបករណ៍ចាក់តន្រ្តីគ្រប់ប្រភេទ៕

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

គ្រប់យ៉ាងដែលអ្នកគួរដឹងពី Sony Xperia XZ4

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ទូរសព្ទ Sony Xperia XZ2 បានក្លាយជាចំណុចផ្លាស់ប្តូរថ្មីសម្រាប់ក្រុមហ៊ុន Sony ដែលទូរសព្ទនេះត្រូវបានបញ្ចេញលក់ក្នុងទម្រង់ជារូបរាងទូរសព្ទចាស់ មិនទាន់សម័...

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ល្អបំផុតលើគុណភាពសម្លេង

ដោយ: ដួងច័ន្ទ 8 PM, Monday, 08 May, 2017

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ជាការពេញនិយមថ្មីនាពេលបច្ចុប្បន្ន នៅក្នុងពិភពតន្រ្តី ដែលត្រូវបានណែនាំដំបូងនៅក្នុងឆ្នាំ 2014។ បន្ទាប់មក ប្រភេទឧបករណ៍បំ...

បច្ចេកវិទ្យា Inverter របស់ LG មានតួនាទីដ៏សំខាន់ ក្នុងការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដ៏ល្អបំផុតរបស់ពិភពលោក

ដោយ: ទំនើប 1 PM, Saturday, 07 Jul, 2018

ទូរទឹកកកដ៏ទំនើប ដែលមានគ្រឿងបន្លាស់ជាង 1400 ផ្នែក។ ផ្នែកដ៏សំខាន់បំផុតគឺម៉ូទ័រ និងកុំប្រេសស័រ ដែលជាហេតុធ្វើអោយក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ...

LG SMART ECOSYSTEM អាចដំណើរការ កាន់តែអស្ចារ្យជាមួយ AMAZON ALEXA និង GOOGLE PLATFORMS ASSISTANT

ដោយ: ទំនើប 9 AM, Thursday, 14 Sep, 2017

ក្រុមហ៊ុន LG អេឡិចត្រូនិចនៅតែបន្តធ្វើការយ៉ាងសកម្ម ដើម្បីពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ Smart Home Appliance ក្នុងការធ្វើការជាមួយ smart platforms និងសេ...

Tomnerb.Com - YouTube Channel