ចូលចិត្តទំនើប

វិធីលាងសម្អាតអេក្រង់ និង Keyboard លើ Laptop

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 30 Apr, 2019

មិនថា Laptop របស់អ្នកមានម៉ូដែលអ្វី ឬផលិតពីអ្វីនោះទេ ការប្រើប្រាស់រយៈពេលមិនយូរទេ នោះអ្នកនឹងចាប់ផ្តើមឃើញថាវាមានភាពកង្វក់ និងស្នាមនៅលើអេក្រង់ និងមានធូលីនៅលើក្តារវាយ អក្សរ។ Laptop មួយចំនួន ជាពិសេស MacBook ម៉ូដែលចុងក្រោយបង្អស់ មាន Keyboard ដែលងាយរងផលប៉ះពាល់ពីធូលី និងកំទេចកំទីនានា ដូច្នេះការរក្សាឱ្យ Keyboard មានអនាម័យ គឺជាវិធីមួយក្នុងការកាត់បន្ថយបញ្ហាដែលអាចនឹងកើតឡើងចំពោះ Laptop របស់អ្នក។

ដើម្បីលាងសម្អាត Laptop អ្នកត្រូវមាន៖
-ក្រណាត់ទន់ និងមិនមានថ្នេរ (ក្រណាត់ Microfiber ជាជម្រើសល្អបំផុត)
-សាប៊ូលាងចាន កម្រិតស្រាល
-កំប៉ុងបាញ់ខ្យល់ Compressed Air
-ទឹកអាល់កុល Isopropyl

មុនពេលចាប់ផ្តើម អ្នកត្រូវបិទថាមពល Laptop និងដកខ្សែចរន្តចេញ។ ទីតាំងដែលត្រូវលាងសម្អាតដំបូងគេ គឺគម្រប និងផ្ទាំងអេក្រង់។ អ្នកត្រូវលាយសាប៊ូលាងចាន ជាមួយនឹងទឹកក្តៅ ហើយជ្រលក់ក្រណាត់ជូតទៅក្នុងល្បាយសាប៊ូ ពូតទឹកឱ្យស្ងួត ហើយជូតលើផ្ទៃគម្រប និងផ្ទាំងអេក្រង់។ លាងសម្អាតក្រណាត់ជូតជាមួយទឹកស្អាត ហើយជូតលើ Laptop ម្តងទៀត។ ជាចុងក្រោយ ដើម្បីជៀសវាងស្នាមទឹកនៅជាប់លើ Laptop អ្នកត្រូវជូតវាជាលើកទី 3 ជាមួយនឹងក្រណាត់ស្ងួត។

ទីតាំងបន្ទាប់គឺ Keyboard។ ចំណុចសំខាន់នៅទីនេះ គឺមិនត្រូវអនុញ្ញាតឱ្យតំណក់ទឹកជ្រាបចូលទៅក្រោម Keyboard ឡើយ។ អ្នកត្រូវបានកំប៉ុងបាញ់ខ្យល់ Compressed Air ដើម្បីសម្អាត កំទេចកំទី ធូលីនានា ដែលនៅតាមចន្លោះគ្រាប់ចុចនីមួយៗ។ បន្ទាប់មក ជ្រលក់ក្រណាត់ទៅក្នុងទឹកអាល់កុល Isopropyl ហើយជូតថ្នមៗលើគ្រាប់ចុច។ អ្នកអាចប្រើប្រាស់សាប៊ូដុំ និងទឹក ដើម្បីសម្អាតស្នាមប្រឡាក់ ប៉ុន្តែអាល់កុល Isopropyl ជាជម្រើសប្រសើរជាង ក្រោមហេតុផល 2 យ៉ាង។ ទីមួយ វាឆាប់ស្ងួតបានភ្លាមៗ ដែលជួយកាត់បន្ថយហានិភ័យមួយភាគធំ នៃជម្រាបសារធាតុរាវទៅក្នុង Laptop។ ទីពីរ វាមានប្រសិទ្ធភាពកម្ចាត់កាកសំណល់ជាតិខ្លាញ់ ដែលមានជាប់តាមម្រាមដៃរបស់អ្នក។ បើសិនជាអ្នកឱ្យ Laptop របស់អ្នកទៅនរណាម្នាក់ខ្ចី ហើយបុគ្គលនៅក្អក ឬ កណ្តាស់លើ Laptop របស់អ្នក នោះអ្នកអាចកម្ចាត់មេរោគនានានៅលើ Keyboard ដោយប្រើប្រាស់ក្រដាសជូតសម្អាតមេរោគ ដែលមានផ្ទុកសារធាតុ Hydrogen Peroxide ចាប់ពី 0.5% ឡើងទៅ។

ជាចុងក្រោយ បើសិនជា Laptop របស់អ្នកមានរន្ធខ្យល់ចំហៀងធំៗ នោះវាងាយនឹងស្រូបទាញយកធូលីណាស់ ដូចគ្នានឹងម៉ូដែលដែលមានរន្ធដោតច្រើនផងដែរ។ អ្នកអាចប្រើប្រាស់កំប៉ុងបាញ់ខ្យល់ Compressed Air ដើម្បីផ្លុំធូលីចេញ។ វាមិនត្រឹមតែធ្វើឱ្យ Laptop របស់អ្នកមានអនាម័យប៉ុណ្ណោះទេ តែវាថែមទាំងជួយពង្រឹងដំណើររបស់ Laptop ដោយអនុញ្ញាតឱ្យវាគ្រប់គ្រងសីតុណ្ហភាពបានកាន់តែប្រសើរ ជាមួយរន្ធខ្យល់ស្អាត៕

អត្ថបទអ្នកចង់អាន

Xiaomi Black Shark 2 ជម្រើសថ្មីសម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីផលិតផលទូរសព្ទ Smartphone ថ្មីសម្រាប់ការលេងហ្គេម នោះគឺម៉ូដែល Black Shark 2។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបញ្ចេ...

Apple កំពុងច្នៃប្រឌិត Smart Watch តាមដានចង្វាក់បេះដូង

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 27 Sep, 2017

ក្រុមហ៊ុន Apple កំពុងធ្វើតេស្តសាកល្បង នាឡិកា Apple Watch ដែលមានសមត្ថភាពតាមដាន ភាពប្រក្រតីនៃចង្វាក់បេះដូង។ ក្រុមហ៊ុនកំពុងដំណើរការសាកល្បង ដោយសហការជាម...

LG ចុះតម្លៃទូទឹកកក ធ្វើពីដែក

ដោយ: ស. លីង 11 PM, Tuesday, 17 Oct, 2017

នៅក្រៅប្រទេស កំពុងមានព័ត៌មានដ៏ល្បីមួយ ទាក់ទងនឹង LG ដែលឮថា ក្រុមហ៊ុនបញ្ចុះតម្លៃ ទូទឹកកក black stainless steel។ LG black stainless steel ជាទូទឹកកកម៉ូ...

Gadget សម្រាប់ដំណើរកំសាន្ត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 17 Oct, 2017

  ចូលចិត្តដើរកំសាន្តមែនទេ? អ្នកមិនដឹងថាគួរយកអ្វីតាមខ្លួន ខ្លះមែនទេ? ទំនើប សូមបង្ហាញពីសម្ភារៈ សំខាន់ៗមួយចំនួន សម្រាប់ជួយអ្នកមានដំណើរកំសាន្ត ដ៏រីករាយ...

Tomnerb.Com - YouTube Channel