ចូលចិត្តទំនើប

ឆាប់ៗនេះ! Chrome OS នឹងអនុញ្ញាតឱ្យអ្នកអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone តាម រយៈ USB

ដោយ: ភារុន 9 AM, Wednesday, 10 Jul, 2019

នាពេលឆាប់ៗនេះ Chrome OS នឹងអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone តាមរយៈ USB ដោយអនុញ្ញាតឱ្យត្រឹមតែទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដើម្បីចែករំលែកការតភ្ជាប់ទិន្នន័យចល័ត ដោយគ្មានការចំណាយថាមពលថ្ម ក្នុងការប្រតិបត្តិការដោយឥតខ្សែ។ ព័ត៌មាននៃលក្ខណៈពិសេស ត្រូវបានរាយការណ៍ជាលើកដំបូង ដោយ Chrome Unboxed ដែលបានប្រទះឃើញវានៅក្នុងប្រព័ន្ធប្រតិបត្តិការមួយទៅនឹងប្រភពលេខកូដរបស់ Chromium ។ ការប្រើប្រាស់ថាមពលថ្មតិច រួមជាមួយនឹងប្រតិបត្តិការ ត្រូវបានកត់សម្គាល់ផងដែរថាការតភ្ជាប់តាមរយៈ USB អាចទុកចិត្តបានច្រើនជាង Wi-Fi ។


Chrome OS បានគាំទ្រការតភ្ជាប់ USB ទៅ Android អស់ពេលមួយរយៈហើយនាពេលឥឡូវនេះ ហើយវាក៏បានធ្វើការ គាំទ្រផងដែរ ចំពោះឧបករណ៍ Instant Tethering ដែល Chromebook អាចរំលឹកដោយស្វ័យប្រវត្តិ បន្ទាប់មកអនុញ្ញាតឱ្យឱ្យមានការភ្ជាប់ទូរស័ព្ទរបស់អ្នក ខណៈពេលវាមិនមានទិន្នន័យភ្ជាប់។ ម្យ៉ាងវិញទៀត វានឹងមិនមានភាពរលូននោះទេ ពីព្រោះការចូលដំណើរការទិន្នន័យ LTE ដែលបង្កើតឡើង ដោយផ្ទាល់ទៅក្នុងឧបករណ៍មួយ។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ iPad ក៏មិនមានការផ្គត់ផ្គង់សម្រាប់សំណុំបែបបទនៃការតភ្ជាប់តាមរយៈ USB ណាមួយ ទាំងទៅលើឧបករណ៍ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ឬក៏ Android បើទោះបីជា រន្ធដោត USB-C មានបំពាក់ជាមួយនឹង iPad Pro កាលពីឆ្នាំមុនក្តី។



បន្ថែមលើនេះ វាមិនមានពេលវេលាកំណត់ ដែលលក្ខណៈពិសេសនេះ នឹងអាចបញ្ចូលទៅក្នុងការចេញផ្សាយ ស្ថេរភាពមួយរបស់ Chrome OS ប៉ុន្តែសម្រាប់ Chromebooks វិញត្រូវបានកត់សម្គាល់ថា លក្ខណៈពិសេសដ៏ពិតប្រាកដនេះ គឺតម្រូវឱ្យមានការផ្លាស់ប្តូរ Linux kernel ដែលស្ថិតនៅក្រោមប្រព័ន្ធប្រតិបត្តិការ ដូច្នេះ វាអាចមានរយៈពេលខ្លី មុនពេលវាត្រូវបាន ផលិតចេញជាឧបករណ៍សម្រាប់អតិថិជនប្រើប្រាស់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេ...

កាមេរ៉ា Insta360 Evo ថ្មី កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Mar, 2019

បន្តពីកាមេរ៉ាដ៏ខ្លាំងម៉ូដែល One X 360 ក្រុមហ៊ុន Insta360 នាពេលនេះបានត្រឡប់មកវិញជាមួយផលិតផលកាមេរ៉ាកាន់តែទំនើប ដែលមានបំណងធ្វើឱ្យការប្រើប្រាស់កាស VR ក...

ទូរទស្សន៍ SAMSUNG ថ្មី បញ្ចេញពន្លឺ នៅពេលងងឹត

ដោយ: ដួងច័ន្ទ 6 PM, Friday, 30 Jun, 2017

សាកល្បងក្រឡេកមើលទិដ្ឋភាព ជុំវិញផ្ទះរបស់អ្នក និងសាកល្បងរាប់កញ្ចក់អេក្រង់ នៅក្នុងផ្ទះមានដូចជា ទូរទស្សន៍នៅលើជញ្ជាំង Tablet នៅលើតុកាហ្វេ Monitor កុំព្យ...

កូនម៉ាស៊ីនត្រជាក់ដ៏តូច តែមានសមត្ថភាពមិនគួរឱ្យជឿ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 05 Apr, 2017

នៅក្នុងអាកាសធាតុដ៏ក្តៅ ម៉ាស៊ីនត្រជាក់ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែតម្រូវការបច្ចេកវិទ្យាថ្មីមិនបានឈប់ នៅទ្រឹងមួយកន្ល...

Tomnerb.Com - YouTube Channel