ចូលចិត្តទំនើប

Chrome OS Tablet ប្រហែលអាចដំណើរការជាមួយ Window 10

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Oct, 2018

ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងផលិតផល Chrome OS Tablet របស់ក្រុមហ៊ុន Google ប្រហែលជាអ្នកមានគន្លឹះណាមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បាន។ ក្នុងនោះគឺមានព័ត៌មានបែកធ្លាយថា អ្នកអាចនឹងមិនចាំបាច់ដំណើរការ Chrome OS ទាំងស្រុងទេ។ នេះជាព័ត៌មានដែល ទំនើប ទទួលបានពី 9to5Google ។

ក្រុមការងាររបស់ 9to5Google បានរកឃើញអំពីលេខកូដយោងមួយចំនួន ដែលបង្ហាញថាក្រុមហ៊ុន Google បាននឹងកំពុងធ្វើការជាមួយកម្មវិធីសម្រាប់ដំណើរការ Window 10 សម្រាប់ផលិតផលថ្មីដែលនឹងចេញលក់នាពេលអនាគត មានឈ្មោះថា Nocturne។

មនុស្សម្នាក់ ក្នុងចំណោមអ្នកផលិត Nocturne បានរៀបរាប់ថា «កម្មវិធី Window 10 នឹងបង្ហាញ BSOD (Blue Screen of Death) នៅដើមគ្រានៃការ Boot។ ប៉ុន្តែយើងមិនទាន់ប្រាកដទាំងស្រុងថា Tablet ជំនាន់ថ្មីមួយនេះ នឹងដំណើរការយ៉ាងរលូនជាមួយ Window 10 ឬអត់ទេ។ ជាមួយកម្មវិធី Android វាប្រហែលជាត្រូវការពេលមួយចំនួនដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការដំណើរការ។

ផលិតផលថ្មីមួយនេះ អាចជាឧបករណ៍អេឡិចត្រូនិចដំបូង ដែលផលិតឡើងជាមួយជម្រើស បន្ថែម។ វាពិតជាផ្តល់នូវហេតុផលសមរម្យមួយសម្រាប់ក្រុមហ៊ុន Google បោះជំហានទៅមុខមុនគេ។

ផលិតផល Pixelbook និងផលិតផលជំនាន់មុននេះ ជារឿយៗត្រូវបានប្រើប្រាស់សម្រាប់ជាឧបករណ៍បង្ហាអំពីមុខងារ Chrome OS ថ្មីចុងក្រោយបង្អស់។ ដូច្នេះ ដរាបណា Tablet ថ្មីនេះចេញលក់នៅដើមគ្រាដំបូង វាអាចជាឧបករណ៍ប្រើប្រាស់សម្រាប់ការធ្វើតេស្តសាកល្បង សម្រាប់អ្នកដែលចង់ដឹងអំពីការបង្កើតរួមគ្នារវាង Chrome OS និង Window និងជាជម្រើសមួយសម្រាប់អ្នកប្រើប្រាស់ដែលមិនចង់ប្រើប្រាស់ Chrome OS ៕

អត្ថបទអ្នកចង់អាន

LG DUALCOOL ថ្មីរបស់ក្រុមហ៊ុន LG ផ្តល់ជូនមុខងារពិសេសពីរ ក្នុងម៉ាស៊ីនត្រជាក់តែមួយ

ដោយ: ទំនើប 3 PM, Thursday, 04 Apr, 2019

ការផ្តល់ជូននូវការលាងសំអាតខ្យល់និង ខ្យល់ត្រជាក់ដ៏ខ្លាំងក្លា ដែលបង្ហាញពីគុណភាពផលិតផលនិងផាសុកភាពសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុនអេឡិចត្រូនិច LG កំពុងប...

LG OLED TV នៅតែបន្តជាទូរទស្សន៏ឆ្នើម នៅក្នុងកម្មវិធី EISA AWARDS

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

ទូរទស្សន៍ LG OLED ត្រូវបានសមាគមន៏រូបភាព និងសំឡេងអ៊ឺរ៉ុប (EISA) អោយឈ្មោះថាជាទូរទស្សន៍ OLED ដ៏ល្អបំផុត នេះជាជ័យជម្នះ 5 ឆ្នាំជាប់គ្នាសម្រាប់បច្ចេកវិទ្...

ក្រុមហ៊ុន Samsung បានប្រកាសអំពី កាលបរិច្ឆេទចេញលក់ Galaxy Tab ថ្មី និង Galaxy Watch

ដោយ: ភារុន 9 AM, Friday, 02 Aug, 2019

ក្រុមហ៊ុន Samsung មិនអាចរង់ចាំរហូតដល់ថ្ងៃព្រឹត្តិការណ៍ Galaxy Note 10 របស់ខ្លួននៅថ្ងៃទី 7 ខែសីហា ខាងមុខនេះ និងការដាក់បង្ហាញផលិតផលចុងក្រោយបង្អស់ទាំង...

New Xiaomi Redmi Note3 តម្លៃនៅដដែល តែខ្លាំងជាងមុន

ដោយ: រីកា 12 AM, Wednesday, 16 Mar, 2016

ថយ​ត្រឡប់​ទៅ​កាលពី​ខែ វិច្ឆិកា ឆ្នាំទៅ Xiaomi ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ របស់​ប្រទេស​ចិន​បាន​បង្ហាញខ្លួន Redmi Note3 ស្មា​ត​ហ្វូ​ន​ដំបូង​គេ​របស់​ក្...

Tomnerb.Com - YouTube Channel