ចូលចិត្តទំនើប

Chrome បានសន្យាថាធ្វើឱ្យ កម្មវិធីបន្ថែម កាន់តែមានសុវត្ថិភាពជាងមុន

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

កម្មវិធី Web Brower បានក្លាយជាច្រកទ្វារ សម្រាប់ជួយឱ្យអ្នកអាចស្វែងរកព័ត៌មានជាច្រើននៅជុំវិញពិភពលោក។ កម្មវិធីរុករកមួយចំនួនដូចជា Chrome របស់ Google ក៏ជាច្រកទ្វារស្វែងរកព័ត៌មាន ដ៏ពេញនិយមបំផុតមួយផងដែរ ប៉ុន្តែវាក៏ងាយនឹងទទួលរងគ្រោះពីការចូល Hack ខ្លាំងណាស់ដែរ។ ដូច្នេះ ក្នុងនាមជាច្រកទ្វារដ៏សំខាន់ Chrome ត្រូវមានការទទួលខុសត្រូវ បន្ថែមយ៉ាងខ្លាំងដើម្បីធានាសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ដូច្នេះ ប្រព័ន្ធកម្មវិធីបន្ថែម របស់ Chrome គឺមិនត្រឹមតែជាស្នូលនៃកម្មវិធីរុករកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវជាអ្នកការពារទិន្នន័យ ឱ្យអ្នកប្រើប្រាស់ផងដែរ។ ជាមួយ Version 30 នាពេលអនាគត ទំនងជានឹងត្រូវបង្ហាញខ្លួន។ ប៉ុន្តែឥឡូវនេះក្រុមហ៊ុន Google ក៏ធ្វើការសន្យា និងអះអាងថា ខ្លួននឹងធានាអំពីប្រព័ន្ធកម្មវិធីថ្មីៗបន្ថែម Chrome នឹងធ្វើឱ្យអ្នកប្រើប្រាស់មានភាពជាឯកជនជាងមុន និងមានសុវត្ថិភាពជាងមុនថែមទៀត។

Web កម្មវិធីបន្ថែម មានអំណាចច្រើនលើសលុប ដូច្នេះក្រៅពីសមត្ថភាពជា Browser ផ្តល់ឱ្យហើយ ពេលខ្លះកម្មវិធី Browser ថ្មីៗទាំងនេះ គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើ កម្មវិធីបន្ថែម ក៏ដូចជាអ្វីដែលអាចរកបាន ដោយផ្តាច់មុខរបស់ កម្មវិធីបន្ថែមទាំងនោះ នៅក្នុងកម្មវិធីរុករកតែមួយ។ ដូច្នេះ ក្រុមហ៊ុន Google បានធ្វើសេចក្តីប្រកាសថាក្រុមហ៊ុន នឹងចាប់ផ្តើម រឹតបន្តឹងច្បាប់ទៅលើ កម្មវិធីបន្ថែម របស់ Chrome ដោយការតំឡើង កម្មវិធីបន្ថែម នៅផ្នែកខាងក្រៅនៃ Chrome Web Store នឹងលែងត្រូវបានអនុញ្ញាតឱ្យដំណើរការទៀតហើយ ជាពិសេសកម្មវិធីបន្ថែមណាដែលគួរសង្ស័យ។ ប៉ុន្តែ ប្រសិនបើនៅតែមានការតភ្ជាប់រវាង កម្មវិធីបន្ថែម ជាមួយនឹង Chrome Store ដដែលទៀតនោះ ក្រុមហ៊ុន Google នឹងពិនិត្យមើលកម្មវិធីទាំងនោះឡើងវិញកាន់តែតឹងរ៉ឹងជាងមុនទៅទៀត។

ចាប់ផ្តើមពីថ្ងៃនេះតទៅ ក្រុមហ៊ុន Google នឹងមិនអនុញ្ញាតឱ្យ កម្មវិធីបន្ថែម Chrome ប្រើលេខកូដមិនច្បាស់លាស់នៅក្នុង Web Store របស់ក្រុមហ៊ុនទៀតឡើយ។ នេះជាការអនុវត្ត ដែលសំដៅទៅលើលេខកូដ កម្មវិធីបន្ថែម ណាមួយ និងលេខកូដណាមួយ ដែលប្រើសម្រាប់ដោនឡូតពី Server ខាងក្រៅ ហើយសម្រាប់កូដហាមឃាត់ នឹងមិនមានប្រសិទ្ធភាពក្នុងការលាក់លេខកូដជាកម្មសិទ្ធផងដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី វាក៏នៅតែបង្កើនឱកាសនៃមេរោគ Malware ដែលអាចធ្វើឱ្យ Google ពិបាកក្នុងការត្រួតពិនិត្យទៅលើ Server នោះឡើងវិញផងដែរ។

នៅក្នុងឆ្នាំ 2019 អ្នកអភិវឌ្ឍន៍ Chrome Web Store ត្រូវបានគេទាមទារ ឱ្យបង្កើតកម្មវិធីសម្គាល់អត្តសញ្ញាណ Two-factor ដើម្បីការពារគណនីផ្ទាល់ខ្លួនពីការ Hack ចូលពីអ្នកដទៃ។ លើសពីនេះ ក្រុមហ៊ុន Google មិនមានការព្រួយបារម្ភថាការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យមានការលំបាកដល់អ្នកអភិវឌ្ឍន៍នោះឡើយ ហើយនេះពិតជាដំណឹងដល់ល្អសម្រាប់អ្នកប្រើប្រាស់ ជាក់ជាមិនខាន។

អត្ថបទអ្នកចង់អាន

Apple ជួបនឹងបញ្ហា Software ដ៏គួរឱ្យភ្ញាក់ផ្អើល

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

សប្តាហ៍កន្លងទៅជាសប្តាហ៍ដ៏យូរអង្វែង សម្រាប់ក្រុមហ៊ុន Apple ជាពិសេសវិស្វករ Software របស់ក្រុមហ៊ុន។ សុបិន្តដ៏អាក្រក់នេះ ចាប់ផ្តើមឡើងនៅពេលអ្នកប្រើប្រាស...

Mazda ចង់បង្កើតម៉ាស៊ីន Skyactiv ឱ្យដូចម៉ាស៊ីន EV

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

ការអភិវឌ្ឍន៍ថ្មី នៃម៉ាស៊ីនរថយន្តដើរដោយថាមពលប្រេងឥន្ធនៈ អាចប្រកួតប្រជែងជាមួយថាមពល អគ្គិសនីបាន នៅពេលដែលសង្វាក់នៃការផ្គត់ផ្គង់ថាមពល ត្រូវបានពិនិត្យដោយ...

ព័ត៌មានថ្មីពី Huawei P30 Pro

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទម្រាំដល់ថ្ងៃប្រកាសផ្លូវការរបស់ក្រុមហ៊ុន Huawei អំពីផលិតផលទូរសព្ទថ្មីម៉ូដែល P30 Pro និង P30 ប៉ុន្តែព័ត៌មានបែកធ្លាយជា...

ថែទាំ កង់រថយន្តរបស់អ្នក ទោះបីអ្នកធុញទ្រាន់ ក៏ដោយ

ដោយ: ចរិយា 7 PM, Monday, 16 Jan, 2017

និយាយដល់ការបើកបរ ក្រៅពីខ្សែក្រវាត់ គឺកង់ ដែលស្ថិតនៅក្រោមជើងអ្នក នៅជាប់នឹងថ្នល់។ អ្នកបើកបរភាគច្រើន មិនបានថែទាំកង់រថយន្តឡើយ។ ពួកគាត់ខ្វះចន្លោះ នូវចំណ...

Tomnerb.Com - YouTube Channel