ចូលចិត្តទំនើប

Chrome 70 អាចដំណើរការមុខងារ Picture-in-Picture

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

Chrome 70 គឺជា Version ចុងក្រោយបង្អស់របស់ Google Browser ដែលអាចដំណើរការមុខងារ Picture-in-Picture ដែលនឹងអនុញ្ញាតឱ្យអ្នករក្សាទុកវីដេអូនៅក្នុង Window ដែលនឹងធ្វើដំណើរតាមអ្នកទៅគ្រប់ទីកន្លែង ទោះបីជាវាទាមទារឱ្យមាន Developer គាំទ្រជាមួយវាក្តី។

បើសិនជាអ្នកចង់ដឹងថាមុខងារ Picture-in-Picture ដំណើរការយ៉ាងដូចម្តេច អ្នកត្រូវចូលទៅកាន់ Chrome (អ្នកត្រូវប្រាកដថាអ្នកប្រើប្រាស់ Version ថ្មីចុងក្រោយ) ហើយបន្ទាប់មកចូលទៅកាន់ YouTube។ នៅពេលអ្នកចាប់ផ្តើមចាក់វីដេអូ អ្នកត្រូវចុច Right Click ចំនួន 2 ដង រហូតដល់ Chrome Dropdown Menu លេចឡើង។ បន្ទាប់មកជ្រើសយក Picture-in-Picture ពីក្នុង Menu ហើយវីដេអូនឹងបើកឡើងនៅក្នុង Window តូចមួយ ដែលនឹងគ្របពីលើ Window ដទៃទៀត ទោះបីជាអ្នកកំពុងដំណើរការកម្មវិធីដទៃទៀតក្តី។ អ្នកនឹងត្រូវរក្សាទុក Tab ដើមឱ្យនៅដំណើរការ ដើម្បីរក្សាឱ្យវីដេអូនោះនៅរក្សាដំណើរការដដែល ហើយអ្នកអាចផ្លាស់ប្តូរទីតាំង និងប្តូរទំហំ Window ដើម្បីឱ្យវាសមស្របទៅនឹងទីតាំងគ្រប់កន្លែងដែលអ្នកចង់ឱ្យវាបង្ហាញនៅលើអេក្រង់កុំព្យូទ័ររបស់អ្នក។

មុខងារ Picture-in-Picture ជាការពិតបានបង្ហាញវត្តមាននៅលើ Chrome សម្រាប់ប្រព័ន្ធ Android អស់រយៈពេលជាច្រើនខែមកហើយ ហើយវាបានបង្កប់នៅក្នុង Version របស់ Chrome នៅលើ Desktop ចាប់តាំងពី Chrome 69 Beta មកម្ល៉េះ។

ការបញ្ចេញ Chrome 70 បង្ហាញពីលើកដំបូងនៃមុខងារនេះដែលអាចដំណើរការបានដោយប្រើប្រាស់ Default។ កាលពីមុន អ្នកនឹងត្រូវដំណើរការវាដោយការបញ្ជារដោយដៃ ដោយត្រូវចូលទៅក្នុង Flag របស់ Chrome ជាកន្លែងដែលក្រុមហ៊ុន Google រក្សាទុកមុខងារដែលកំពុងធ្វើតេស្តសាកល្បង ដែលអាចអនុញ្ញាតឱ្យអ្នកធ្វើតេស្តសាកល្បងបាន ប៉ុន្តែមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការដំណើរការពេញលេញ។

នាពេលនេះ មុខងារនេះអាចដំណើរការបានដោយពេញលេញហើយ ដោយវាគ្រាន់តែទាមទារឱ្យ Developer សម្របខ្លួនទៅតាមលក្ខណៈសម្បត្តិរបស់វា ហើយធ្វើឱ្យវាអាចដំណើរការបាននៅលើកម្មវិធី Media Player ដទៃទៀតជាការស្រេច៕

អត្ថបទអ្នកចង់អាន

ប្រទេសជប៉ុន គ្រោងនឹងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន10ពាន់លានលេខ ខណៈពេលដែលទូរស័ព្ទ 5G ជិតមកដល់!

ដោយ: ភារុន 9 AM, Tuesday, 28 May, 2019

ក្រសួងទូរគមនាគមន៍របស់ជប៉ុន មានគម្រោងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន 10ពាន់លានលេខ ដែលនឹងចាប់ផ្តើមជាមួយនឹងលេខកូដ «020» ។ ព្រមជាមួយនឹងការផ្សព្វផ្សាយពា...

Google នាំយក Window 10 ទៅគាំទ្រដល់ Chromebook

ដោយ: ដួងច័ន្ទ 9 AM, Thursday, 16 Aug, 2018

អ្នកប្រហែលជាមិនចាំបាច់ប្រើប្រាស់ Pixelbook ទេ បើសិនជាអ្នកជាប្រិយមិត្តរបស់ Chromebook ដែលដំណើរការជាមួយប្រព័ន្ធ Window 10។ ក្រុមហ៊ុន XDA-Developer ...

Apple ប្រហែលជានឹងបញ្ចេញម៉ូដែល iPad ពីរបន្ថែមទៀត នៅក្នុងឆ្នាំនេះ?

ដោយ: ភារុន 8 AM, Tuesday, 30 Jul, 2019

នៅក្នុងឆ្នាំ ទំនងជាត្រកូល iPad របស់ Apple នឹងធំជាងមុនបន្តិច។ ក្រុមហ៊ុន Apple ក៏មាន iPad 5 ម៉ូដែលផ្សេងៗគ្នារួចទៅហើយ ប៉ុន្តែយោងទៅតាមឯកសារច្បាប់ថ្មី ដ...

បច្ចេកវិទ្យា LG ThinQ AI ដែលមាននៅក្នុងគ្រឿងអេឡិចត្រូនិចLG ទទួលបានពានផលិតផលល្អបំផុតក្នុងឆ្នាំ 2018

ដោយ: ទំនើប 3 PM, Monday, 20 Aug, 2018

ក្រុមហ៊ុន LG ដែលជាអ្នកច្នៃប្រឌិតនិងរចនានៅក្នុងបច្ចេកវិទ្យាឆ្លាតវៃ AI ក្រុមហ៊ុនបានការទទួល ស្គាល់ពីសមាគមរូបភាពនិងសម្លេងសហភាពអឺរ៉ុប (EISA) ។ បច្ចេកវ...

Tomnerb.Com - YouTube Channel