ចូលចិត្តទំនើប

ទូរសព្ទចិនឈរលំដាប់ទី 3 នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 20 Feb, 2019

ទិន្នន័យចុងក្រោយបង្អស់ទទួលបានពីអ្នកវិភាគទីផ្សារ Canalys បានបង្ហាញពីទំនោរតួលេខមួយ ដែលមនុស្សភាគច្រើនអាចនឹងប៉ាន់ប្រមាណដឹងតាំងពីឆ្នាំ 2018 មកម្ល៉េះ។ តួលេខនោះបានបង្ហាញពីការកើនឡើងនៃចំនួនទូរសព្ទផលិតដោយក្រុមហ៊ុនចិន នៅក្នុងទីផ្សារតំបន់អឺរ៉ុប។
ឆ្នាំ 2018 បានឱ្យយើងឃើញពីការរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលទូរសព្ទថ្មីៗនៅក្នុងទីក្រុងប៉ារីស ដែលរៀបចំដោយក្រុមហ៊ុន Huawei និង Oppo ព្រមជាមួយការពង្រីកទីផ្សារកាន់តែធំពីក្រុមហ៊ុន Xiaomi ទៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ខណៈដែលប្រជាប្រិយភាពរបស់ក្រុមហ៊ុន OnePlus កំពុងរងគ្រោះ។

អ្នកវិភាគទីផ្សារ Canalys បានរៀបរាប់ថា ចំនួន 32% ឬប្រហែលមួយភាគបី នៃបរិមាណដឹកជញ្ជូនទូរសព្ទ Smartphone នៅក្នុងតំបន់អឺរ៉ុប ក្នុងឆ្នាំ 2018 គឺចេញពីក្រុមហ៊ុនរបស់ប្រទេសចិន ដែលមានក្រុមហ៊ុន Huawei ចាប់យកចំណែកមួយភាគធំ ជាមួយបរិមាណច្រើនជាង 23% នៃតួលេខទីផ្សារសរុបនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៃឆ្នាំ 2018។
ក្រុមហ៊ុន Huawei បានក្លាយជាប្រធានបទនៃការឈ្លានពានបើកចំហរចេញពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក ហើយឆ្នាំ 2018 គឺជាឆ្នាំមួយដែលមហិច្ឆិតារបស់ក្រុមហ៊ុននេះ ក្នុងវាយលុកទីផ្សារសហរដ្ឋអាមេរិក ត្រូវបានរាំងខ្ទប់ដោយជញ្ជាំងនៃការរារាំងរបស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក និងអ្នកតាក់តែងច្បាប់នៅក្នុងតំបន់។
ប៉ុន្តែយោងតាមអ្នកវិភាគជាន់ខ្ពស់របស់ Canalys មានឈ្មោះថា Ben Stanton បានរៀបរាប់ថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ ដំណើរការបានយ៉ាងប្រសើរនៅក្នុងទីផ្សារទូរសព្ទនៅក្នុងតំបន់ អឺរ៉ុប។ គាត់បានលើកឡើងថា «ស្ថានភាពនយោបាយរវាងក្រុមហ៊ុនចិន និងរដ្ឋាភិបាលអាមេរិកបានផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុប។

រដ្ឋបាលសហរដ្ឋអាមេរិកកំពុងបណ្តាលឱ្យក្រុមហ៊ុនចិនជាច្រើនមកធ្វើការវិនិយោគនៅតំបន់អឺរ៉ុប ជំនួសឱ្យការវិនិយោគនៅអាមេ រិក។ ទីផ្សារនៅតំបន់អឺរ៉ុបមានភាពចាស់ទុំ និងអត្រានៃការផ្លាស់ប្តូរត្រូវបានពន្យារពេល ប៉ុន្តែនៅក្នុងនោះមានឱកាសមួយសម្រាប់ម៉ាកសញ្ញាផលិតផលរបស់ចិន ក្នុងការជំនួសដំណែងទីផ្សារផលិតផលដែលកំពុងកាន់កាប់។ ដូចជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Huawei និង Xiaomi ដែលនាំមកនូវតម្លៃប្រកួតប្រជែង ដែលបានធ្វើឱ្យដៃគូប្រជែងរបស់ពួកគេជាប់គាំង ដោយសារពួកគេប្រើប្រាស់វិសាលភាពរបស់ក្រុមហ៊ុនរបស់ពួកគេតទល់ជាមួយនឹងម៉ាកផលិតផលតូចៗនៅក្នុងតំបន់អឺរ៉ុប»។
ជាមួយនឹងទីផ្សារទូរសព្ទ Smartphone ដែលកំពុងបង្រួញកាន់តែតូចជាសកល ក៏ដូចជានៅក្នុងតំបន់ភាគខាងលិច លើកលែងតែតំបន់ភាគខាងកើត នៃតំបន់អឺរ៉ុប នៅក្នុងនោះមានចំនួនអ្នកបរាជ័យច្រើនជាងអ្នកជោគជ័យ។

នៅក្នុងឆ្នាំ 2018 អត្រាធ្លាក់ចុះធំជាងគេ លេចចេញពីតួលេខនៃការដឹកជញ្ជូនផលិតផលទូរសព្ទដោយក្រុមហ៊ុន Samsung ដែលជាអ្នកនាំមុខគេនៅក្នុងទីផ្សារ ដែលមានអត្រាធ្លាក់ចុះច្រើនជាង 10% ធៀបទៅនឹងឆ្នាំ 2017។ ក្រុមហ៊ុន Apple ក៏មិនមានភាពល្អប្រសើរណាស់ណាដែរ ដោយមានអត្រាធ្លាក់ចុះប្រចាំឆ្នាំស្មើនឹង 6%។
តាមរយៈការប៉ាន់ប្រមាណដោយ Canalys ក្រុមហ៊ុន Apple នឹងបញ្ចប់សមិទ្ធផលនៅចុងឆ្នាំក្នុងតួលេខ 42.8 លានគ្រឿង នៃចំនួនទូរសព្ទ iPhone ដែលត្រូវបានដឹកជញ្ជូននៅតំបន់អឺរ៉ុប។ បើសិនជាអត្រាទំនោរនេះនៅតែបន្ត ក្រុមហ៊ុន Huawei ទំនងជានឹងមានសុវត្ថិភាពក្នុងតំណែងទី 2 នៅពីក្រោយក្រុមហ៊ុន Samsung នៅក្នុងតំបន់អឺរ៉ុប នៅដើមឆ្នាំនេះ ហើយនៅតែបន្តតំណែងនេះ យ៉ាងហោចណាស់ក៏រហូតដល់ពេលទូរសព្ទ iPhone ថ្មីត្រូវបានបញ្ចេញក្នុងខែកញ្ញាដែរ។

យើងអាចនិយាយបានដែរថា ដោយសារការប្រឆាំងរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្នចំពោះក្រុមហ៊ុន Huawei និងម៉ាកសញ្ញាដទៃទៀតរបស់ប្រទេសចិន បានធ្វើឱ្យក្រុមហ៊ុនផលិតផលទូរសព្ទ Smartphone ឈានមុខគេរបស់ចិន ស្វែងរកបានជោគជ័យកាន់តែធំនៅតំបន់ផ្សេងទៀត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Huawei កំពុងផលិតទូរសព្ទរមូរ ប្រើ 5G?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នេះការដាក់បង្ហាញទូរសព្ទម៉ូដែល Mate 20 និង Mate 20 Pro នៅសប្តាហ៍នេះថ...

ជម្រើសកាមេរ៉ាធំៗ 2 ម៉ូដែល ពី Panasonic

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 06 Mar, 2019

បើសិនជាអ្នកចង់បានកាមេរ៉ា Sony ម៉ូដែល RX10 IV ប៉ុន្តែអ្នកមិនចង់ចំណាយថវិការហូតដល់ $1,700 នោះក្រុមហ៊ុន Panasonic ប្រហែលជាមានជម្រើសកាមេរ៉ាមួយប្រភេទសម្រ...

៤ ចំណុច ដែលអ្នកត្រូវត្រួតពិនិត្យរថយន្ត ក្រោយការបើកបរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

រថយន្តធ្វើដំណើរផ្លូវឆ្ងាយវែងអន្លាយ ត្រូវជួបជារឿយៗនឹងការស្ទះចរាចរ ជង្ហុកធំ ដីគ្រួសជាដើម ដែលជាកត្តានាំឲ្យរថយន្តទ្រុឌទ្រោមទៅៗ។ ហេតុនេះ ទំនើប សូមផ្តល់ក...

ឧបករណ៍ ពិនិត្យសម្ពាធខ្យល់ ក្នុងកង់

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកធ្លាប់ឆ្ងល់ដែរ ឬទេថាមានអ្វីកើតឡើងនៅខាងក្នុងកង់? តើអ្នកធ្លាប់បារម្ភថា សំបកកង់របស់អ្នក អាចនឹងខូច មិនមានសម្ពាធខ្យល់ត្រឹមត្រូវ ឬធ្លាយខ្យល់ចេញតាមក...

Tomnerb.Com - YouTube Channel