ចូលចិត្តទំនើប

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ្វើការឆ្លើយតបទៅកាន់ការដាក់បម្រាមរបស់សហរដ្ឋអាមេរិកនៅលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Huawei។
សេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បានលើកឡើងថា ប្រទេសចិនបានដាក់ចេញការត្រៀមខ្លួន ដើម្បីដាក់ការរឹតបន្តឹងលើការនាំចេញរ៉ែកម្រ (Earth Minerals) ទៅកាន់សហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុងរៀបចំតារាងបញ្ជីខ្មៅនៃក្រុមហ៊ុនមិនគួរជាទីទុកចិត្ត (Unreliable Entities) សម្រាប់ក្រុមហ៊ុនបរទេសដែលមិនអំណោយផលនៅក្នុងប្រទេសចិន។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន SoftBank របស់ប្រទេសជប៉ុន ក៏បានប្រកាសថា ក្រុមហ៊ុនកំពុងផលិតប្រព័ន្ធ 5G ជាមួយនឹងឧបករណ៍ដែលទទួលបានពីក្រុមហ៊ុន Nokia និង Ericsson ដោយបោះបង់ចោលក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនធ្លាប់ផ្គត់ផ្គង់សម្ភារៈ 4G សម្រាប់ក្រុមហ៊ុនសេវាកម្មទូរសព្ទចល័តដ៏ធំមួយនេះ។ នៅពេលនេះ ការរឹតបន្តឹងការនាំចេញរ៉ែកម្រ Earth ទំនងដូចជាទង្វើនៃការបែកបាំងកាន់តែខ្លាំង។ ថ្នាក់ដឹកនាំនៅក្នុងទីក្រុងប៉េកាំង កំពុងផ្តល់សញ្ញាថា ពួកគេត្រៀមខ្លួនរួចរាល់ និងមានបំណងដាក់ពង្រាយនូវគោលការណ៍ដ៏ធ្ងន់ធ្ងរនេះ ប៉ុន្តែយោងតាមសារព័ត៌មាន Bloomberg បានលើកឡើងថា ករណីនេះអាចកើតឡើងបាននៅក្នុងពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកាន់តែស៊ីជម្រៅ។

រ៉ែ Neodymium គឺជារ៉ែដីដ៏កម្រ ដ៏ល្បីល្បាញបំផុត ដោយសារវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងផលិតផលមេដែក។ អ្នកអាចនឹងធ្លាប់បានឃើញការពិពណ៌នាអំពីវាភាគច្រើននៅលើក្រដាស Spec Sheet នៃផលិតផលកាសស្តាប់ ហើយនៅក្នុងនោះក៏មានការឯកភាពដ៏ទូលំទូលាយមួយក្នុងចំណោមសេដ្ឋវិទូ និងអ្នកសង្កេតការណ៍ពាណិជ្ជកម្មអន្តរជាតិថា ក្រុមហ៊ុនអាមេរិកមិនមានជម្រើសធនធានល្អណាមួយ សម្រាប់ការផ្គត់ផ្គង់រ៉ែកម្រមួយនេះក្រៅពីប្រទេសចិនឡើយ។ ទាក់ទងនឹងបញ្ជីខ្មៅនៃក្រុមហ៊ុនរបស់ចិន វាបានបង្ហាញពីភាសារបស់ Entity List របស់អង្គភាព US Bureau of Industry and Security ដែលក្រុមហ៊ុន Huawei ក៏មាននៅក្នុងនោះដែរ។ នេះអាចចាត់ទុកថាជាសញ្ជានៃការវាយបក ដោយសារប្រទេសចិនមិនចាំបានត្រូវការបញ្ជីផ្លូវការនោះទេ។ ចិនបានដាក់បម្រាមរួចជាស្រេចហើយនៅលើក្រុមហ៊ុនអាមេរិកធំៗមួយចំនួន ដូចជា Google និង Facebook ជាដើម។ យោងតាម China National Radio បានដកស្រង់សម្តីរបស់មន្រ្តីចិនថា បញ្ជីថ្មីនេះនឹងគ្របដណ្តប់លើ ក្រុមហ៊ុន អង្គការ និងបុគ្គលបរទេស ដែលមិនអនុវត្តតាមច្បាប់ទីផ្សារ ល្មើសនឹងកិច្ចសន្យា និងរាំងខ្ទប់ ឬបញ្ចប់ការផ្គត់ផ្គង់ ដោយហេតុផលមិនមែនក្នុងន័យពាណិជ្ជកម្ម ឬបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។ ក្នុងន័យសាមញ្ញ ចិនកំពុងឆ្លុះបង្ហាញពីសកម្មភាពរបស់អាមេរិកតបទៅវិញ និងកំពុងបង្ហាញជំហររឹងមាំជាងមុន ស្របពេលដែលកំពុងឈានទៅរកជុំបន្ទាប់នៃកិច្ចចរចា។


Huawei ជាក្រុមហ៊ុនដែលស្ថិតនៅចំចំណុចប្រេះឆានៃជម្លោះពាណិជ្ជកម្មនេះ បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការបាត់បង់មុខជំនួញ 5G ជាមួយក្រុមហ៊ុន SoftBank។ កន្លងមកកម្រនឹងមានការខ្វែងគំនិតគ្នាលើដំណើរការរបស់ Huawei ក្នុងការផ្គត់ផ្គង់សម្ភារៈ Network ប៉ុន្តែក្តីបារម្ភអំពីភាពងាយរងគ្រោះនៃសន្តិសុខ និងចំណងទំនាក់ទំនងរបស់ក្រុមហ៊ុនជាមួយរដ្ឋាភិបាលចិន បានចោទជាមន្ទិលសង្ស័យនៅក្នុងការគិតរបស់អតិថិជន។

ការសម្រេចចិត្តរបស់ SoftBank នាពេលនេះ គឺដូចជាការរួមបញ្ចូលគ្នានូវកំណត់ត្រា និងភាពចលាចលនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយបញ្ជីខ្មៅរបស់អាមេរិក ចំពោះក្រុមហ៊ុន Huawei។ នេះគឺជាផលវិបាកមួយ ដែលនឹងមានផលប៉ះពាល់យូរអង្វែង មិនថាទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិកមានភាពប្រសើរឡើងយ៉ាងឆាប់ប៉ុណ្ណាទេ។ ទោះបីជា បញ្ហានាពេលបច្ចុប្បន្នត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សក្តី ប៉ុន្តែកិត្តិនាមរបស់ Huawei ក្នុងនាមជាក្រុមហ៊ុនផលិត Smartphone ដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកប្រើប្រាស់ និងជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ 5G ដែលអាចទុកចិត្តបានសម្រាប់ប្រតិបត្តិករសេវាទូរសព្ទចល័ត នឹងនៅតែមានភាពកង្វក់ដដែល៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

គ្រប់យ៉ាងដែលអ្នកគួរដឹងពី Sony Xperia XZ4

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ទូរសព្ទ Sony Xperia XZ2 បានក្លាយជាចំណុចផ្លាស់ប្តូរថ្មីសម្រាប់ក្រុមហ៊ុន Sony ដែលទូរសព្ទនេះត្រូវបានបញ្ចេញលក់ក្នុងទម្រង់ជារូបរាងទូរសព្ទចាស់ មិនទាន់សម័...

តោះ! មកដឹង គន្លឹះជួសជុល Touch Screen មិនដំណើរការនៅលើទូរស័ព្ទ iPhone

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

នៅពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកជួបបញ្ហា Touch Screen ដែលដំណើរការ ឆ្លើយតបយឺតជាងធម្មតា ឬក៏មិនដំណើរការតែម្តង។ ហើយអ្នកច្បាស់ជាឆ្ងល់ នឹងចង់ដោះស្រាយបញ...

បង្ហាញ Android Wear អនាគតកុំព្យូទ័រ ពាក់លើដៃបាន!

ដោយ: ដាលីស 8 PM, Wednesday, 20 May, 2015

បណ្តាលព័ត៌មាន ចចាមអារ៉ាមពាក់ព័ន្ធនឹង Wearable Device របស់ Apple ដូចជា iWatch ជាដើម​នោះ ថ្មីៗនេះ Google បានប្រកាសបង្ហាញ ប្រូជេកកុំព្យូទ័រ ដែលអាចពាក់...

កាមេរ៉ា Lenovo ថ្មីកាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 19 Jul, 2018

ទម្រង់វីដេអូ VR180 របស់ក្រុមហ៊ុន Google ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន ហើយនៅពេលនេះ វីដេអូ 180-Degree VR ថ្មី បាននឹងកំពុងមានវត្តមាននៅលើផលិតផលកាមេរ៉...

Tomnerb.Com - YouTube Channel