ចូលចិត្តទំនើប

មកដឹង របៀបផ្លាស់ប្តូរ Activity Goals នៅលើ Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ជាធម្មតា ការតំឡើង Apple Watch គឺអ្នកត្រូវបញ្ចូលព័ត៌មានខ្លះៗអំពីខ្លួនអ្នក ចូលទៅក្នុងនាឡិកាឆ្លាតវៃនេះដូចជា ភេទ អាយុ កម្ពស់ ទម្ងន់ …ជាដើម ដើម្បីកំណត់រចនាសម្ព័ន្ធនៃកម្មវិធី និងសកម្មភាពជាមូលដ្ឋានរបស់វា។ ដូច្នេះអ្នកពិតជាចង់ដឹងហើយអំពីរបៀបផ្លាស់ប្តូរ Activity Goals នៅលើនាឡិកានេះមែនទេ?

ដើម្បីអនុញ្ញាតឱ្យអ្នកមើលឃើញ ការរីកចម្រើននៃសកម្មភាពរបស់អ្នកជារៀងរាល់ថ្ងៃ ព្រមទាំងភាពជោគជ័យទៅលើសកម្មភាពទាំងនោះ ដែលអ្នកសម្រេចបានលទ្ធផលអ្វីមួយ និងចង់រក្សា កំណត់ហេតុផ្ទាល់ខ្លួនទុក។ ឧទាហរណ៍៖ ការហាត់ប្រាណ និងការគេងឱ្យគ្រប់គ្រាន់…ជាដើម។ ខាងក្រោមនេះគឺជាជំហាន ដើម្បីធ្វើការផ្លាស់ប្តូរ Activity Goals ៖
• បើកចូលកម្មវិធី Activity នៅលើ Apple Watch

• ប៉ះលើ Display

• ប៉ះលើ «Change Move Goal»

• ប៉ះលើប៊ូតុង (-) និង (+) ដើម្បីកែតម្រូវ

• ប៉ះលើពាក្យ Update នៅពេលបញ្ចប់

ដូច្នេះនៅរៀងរាល់ដើមសប្តាហ៍ អ្នកនឹងទទួលបានដំណឹងយ៉ាងលម្អិតអំពី សមិទ្ធផល នៃសកម្មភាពរបស់អ្នក ដែលបានធ្វើពេញមួយសប្តាហ៍មុន។ ដោយផ្អែកលើព័ត៌មាននេះ Apple Watch បានបង្ហាញពីគោលដៅនៃការផ្លាស់ប្តូរ សម្រាប់សប្តាហ៍ខាងមុខទៀត ដែលធ្វើឱ្យអ្នកចាប់ផ្តើមកែលម្អសកម្មភាព ដើម្បីសម្រេចបានគោលដៅដែលខ្លួនចង់បាន ហើយកម្មវិធីសកម្មភាពនៅក្នុងនាឡិកាឆ្លាតវៃនេះ ក៏បានដាក់ស្នើរឱ្យអ្នកអនុវត្តន៍ជាប្រចាំផងដែរ។

ប្រភព: businessinsider ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ចង់បង្កើនល្បឿន នៅលើទូរស័ព្ទ Samsung Galaxy S9 មែន ប្រើវិធីនេះ!!!

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 គឺជាស្មាតហ្វូន ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមានភាពល្បីល្បាញបំផុត ប្រចាំឆ្នាំដែលចេញម៉ូដែលនេះជាលើកដំបូង ដ...

សូមណែនាំកាមេរ៉ាថ្មី Ricoh GR III

ដោយ: ដួងច័ន្ទ 8 AM, Friday, 01 Mar, 2019

កាមេរ៉ា Compact ដែលមាន Sensor មានទំហំធំជាង 1 inch គឺជាប្រភេទកាមេរ៉ាកូនកាត់ដ៏កម្រ ប៉ុន្តែក្រុមហ៊ុន Ricoh កំពុងត្រៀមផ្តល់ឱ្យអ្នកនូវជម្រើសមួយផ្សេងទៀត។...

កត់ចំណាំទុក! វត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលក្នុងម៉ាស៊ីន បោកសម្លៀកបំពាក់

ដោយ: ភារុន 10 AM, Thursday, 14 Feb, 2019

ម៉ាស៊ីនបោកសម្លៀកបំពាក់ គឺជារបស់ដ៏អស្ចារ្យបំផុត ដែលជួយកម្ចាត់ភាពកខ្វក់ និងក្លិនអាក្រក់ ចេញពីសម្លៀកបំពាក់របស់អ្នក ដោយគ្រាន់តែអ្នកប្រមូលសម្លៀកបំពាក់ទា...

Chrome បានសន្យាថាធ្វើឱ្យ កម្មវិធីបន្ថែម កាន់តែមានសុវត្ថិភាពជាងមុន

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

កម្មវិធី Web Brower បានក្លាយជាច្រកទ្វារ សម្រាប់ជួយឱ្យអ្នកអាចស្វែងរកព័ត៌មានជាច្រើននៅជុំវិញពិភពលោក។ កម្មវិធីរុករកមួយចំនួនដូចជា Chrome របស់ Google ក៏ជ...

Tomnerb.Com - YouTube Channel