ចូលចិត្តទំនើប

ប្រព័ន្ធទូទាត់ពុំចាំបាច់ប្រើ លុយសុទ្ធនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 19 Feb, 2019

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាយើងបានបង្កើតនូវប្រព័ន្ធទូទាត់ដោយពុំចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ និងប្រព័ន្ធវេរលុយ ជាច្រើនប្រភេទ ដែលជាកត្តាជំរុញដោយអត្រាការប្រើប្រាស់ទូរសព្ទ Smartphone កើនឡើងខ្ពស់ និងការប្រើប្រាស់ទិន្នន័យលើទូរសព្ទដៃមានតម្លៃទាប។
នៅកម្ពុជា ជាទូទៅមានទម្លាប់ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងអត្រាទាប ដែលតែងតែប្រើប្រាស់សាច់ប្រាក់ និងមាសសុទ្ធ សម្រាប់ការសន្សំ និងការចំណាយ ប៉ុន្តែការវិវត្តនៅក្នុងវិស័យឌីជីថលបានធ្វើការផ្លាស់ប្តូរទម្លាប់របស់ប្រជាជននៅទូទាំងពិភពលោក ក្នុងការធ្វើអន្តរកម្ម ការទំនាក់ទំនង និងការទិញទំនិញ បានទទួលជោគជ័យនៅក្នុងចំណោមបទពិសោធន៍ផ្នែកបច្ចេកវិទ្យានៅក្នុងរាជធានី ភ្នំពេញ ហើយបាននឹងកំពុងកើនឡើងប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជាទាំងមូល។

អ្នកត្រួសត្រាយសេវាហិរញ្ញវត្ថុដំបូង ដូចជា Wing Money ត្រូវបានចូលរួមការប្រកួតប្រជែងដោយដៃគូប្រកួតប្រជែង Fintech ក្នុងតំបន់ ក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ មានដូចជា Pi Pay ជាដើម។ តួលេខកើនឡើងនៃរូបសញ្ញា QR ដែលមាននៅតាមបណ្តាហាងនៅទូទាំងប្រទេសកម្ពុជាកើនឡើងជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សេវាកម្មទូទាត់ដោយសុវត្ថិភាព និងងាយស្រួល តាម រយៈការប្រើប្រាស់ទូរសព្ទដៃ។ ក្រុមហ៊ុន Fintech ជាច្រើនបាននឹងកំពុងរីកលូតលាស់ ហើយក្រុមហ៊ុនក្នុងស្រុកជាច្រើន ក៏បានកំពុងជំរុញសេវាកម្មទូទាត់ការចំណាយដោយប្រព័ន្ធឌីជីថលបន្ថែមកាន់តែច្រើនឡើងៗ ដូចជាសេវាកម្ម SmartLuy របស់ក្រុមហ៊ុនសេវាកម្មទូរសព្ទ Smart និងសេវាកម្ម ABA Pay របស់ធនាគារ ABA ជាដើម។

នេះជាពេលវេលានៃការប្រកួតប្រជែងដ៏ជក់ចិត្តដិតអារម្មណ៍មួយនៅកម្ពុជា។ មិនថាក្រុមហ៊ុនណាមួយស្ថិតនៅលំដាប់ជួរមុខគេ នៅក្នុងទីផ្សារប្រកួតប្រជែងដ៏ចង្អៀតនេះទេ ប៉ុន្តែទាំងអតិថិជន និងឈ្នួញរកស៊ី សុទ្ធតែស្ថិតនៅក្នុងជំហរទទួលបានផលប្រយោជន៍ពីការប្រកួតប្រជែងនេះ ហើយបរិយាកាសនៃសេវាកម្មទូទាត់ការចំណាយតាមប្រព័ន្ធឌិជីថលក៏រីកលូតលាស់ដូចគ្នា។
ការបញ្ចូលលុយក្នុងទូរសព្ទដៃ ការទូទាត់វិក័យបត្រ ការទិញសំបុត្រទស្សនាការប្រកួតបាល់ទាត់ ឬទស្សនាភាពយន្តតាមរោងកុន ការទូទាត់សម្រាប់ការញ៉ាំអាហារ ការកក់សំបុត្ររថយន្តក្រុង ការផ្ញើប្រាក់ទៅកាន់សាច់ញាតិ ឬមិត្តភក្តិ ទាំងអស់នេះអាចធ្វើទៅបានគ្រាន់តែចុចប៊ូតុងពីរបីប៉ុណ្ណោះ។ វានៅតែត្រូវបានគេមើលឃើញនូវអ្វីដែលការប្រើប្រាស់ថ្មី នៃដំណោះស្រាយសម្រាប់ការទូទាត់សាច់ប្រាក់ នឹងជួយឱ្យប្រជាជនកម្ពុជារីករាយជាមួយអត្ថប្រយោជន៍កាន់តែច្រើនពីការប្រើប្រាស់សេវាកម្មធនាគារ។
ការប្រើប្រាស់នៅតែមានកំណត់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែនៅតាមតំបន់សេដ្ឋកិច្ចមួយចំនួន ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ជម្រើសនៃការប្រើប្រាស់ការទូទាត់ដោយពុំប្រើប្រាស់លុយសុទ្ធកំពុងមានសន្ទុះយ៉ាងខ្លាំង ដូចជាការប្រើប្រាស់ Alipay, WeChat និង UnionPay តាមរយៈការកើនឡើងនៃភ្ញៀវទេសចរណ៍ជនជាតិចិន។

បញ្ហាចោទពិតប្រាកដនៃការប្រើប្រាស់សេវាទូទាត់ដោយពុំចាំបាច់ប្រើក្រដាសប្រាក់ គឺប្រជាជនក្នុងអត្រា 60% ជាអ្នករស់នៅជនបទ និងការផ្សារភ្ជាប់ទៅក្នុងវិស័យកសិកម្ម។ នៅពេលដែលដំណោះស្រាយប្រព័ន្ធឌីជីថលសម្រាប់ការចំណាយ និងតម្រូវការសន្សំបង្ហាញពីអត្ថប្រយោជន៍ពិតប្រាកដរបស់វា នៅពេលនេះប្រទេសកម្ពុជាយើងអាចនិយាយបានថាបានអនុវត្តប្រព័ន្ធទូទាត់ដោយគ្មានសាច់ប្រាក់បានយ៉ាងល្អ។
ជាមួយវត្តមាននៃក្រុមហ៊ុន Fintech មានកាន់កម្ពុជាកាន់តែច្រើន ហើយសេវាកម្មឌីជីថលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ យើងជឿជាក់ថាវាមិនត្រូវការរយៈពេលយូរទេ ដែលប្រទេសកម្ពុជា នឹងប្រើប្រាស់សេវាកម្មទូទាត់ដោយគ្មានសាច់ប្រាក់យ៉ាងទូលំទូលាយ ដូចជាប្រទេសដទៃទៀតក្នុងតំបន់៕

អត្ថបទអ្នកចង់អាន

Facebook កំពុងសាកល្បងមុខងារថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 16 Jul, 2018

Facebook បច្ចុប្បន្ននេះកំពុងដាក់សាកល្បងមុខងារថ្មីសម្រាប់ Messenger ដែលអាចកំណត់អត្តសញ្ញាណគណនេយ្យសង្ស័យ ដែលផ្ញើសារមិនសមរម្យ ដោយផ្ទាល់ទៅកាន់អ្នកប្រើប្...

EA Sports ជ្រើសយកជើងឯក World Cup រួចហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

ការទស្សន៍ទាយ ពឹងផ្អែកតិចតួចលើវិទ្យាសាស្រ្ត និងភាគច្រើនលើសិល្ប៍វិធីនានា ជាពិសេសនៅពេលវាសម្តៅលើព្រឹត្តិការណ៍កីឡាដែលមានសម្ពាធខ្ពស់ ហើយជាព្រឹត្តិការណ៍កី...

Nokia ដាក់ដំណើរការបច្ចេកវិទ្យា MIKA Digital Assistant ដើម្បីជាជំនួយដល់ ក្រុមហ៊ុនទូរគមនាគមន៍

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Feb, 2017

មួយរយៈមុន ទូរសព្ទ Nokia Android បានបញ្ចេញព័ត៌មាន អំពីការដាក់ដំណើរការប្រព័ន្ធ Digital Assistant ដោយផ្ទាល់ មានឈ្មោះថា «Viki» ប៉ុន្តែពេលនេះ ក្រុមហ៊ុន ...

Crazy Lee ហ្គេម Bruce Lee ស្តេចប្រដាល់ កុងហ៊្វូ

ដោយ: ដាលីស 8 AM, Friday, 08 May, 2015

ជួបគ្នាជាថ្មីម្តងទៀត ជាមួយនិងការណែនាំ Application ហ្គេមវាយតប់ សប្បាយជក់ចិត្ត គួរឱ្យចង់លេងនៅក្នុងទូរស័ព្ទដៃស្មាតហ្វូន និងថេប្លេត Android ដោយលើកនេះ គ...

Tomnerb.Com - YouTube Channel