ចូលចិត្តទំនើប

Canvas ឧបករណ៍បំពងសំឡេងខ្នាតធំ សក្តិសមជាមួយនឹងទូរទស្សន៍ LG OLED

ដោយ: ភារុន 11 AM, Monday, 26 Aug, 2019

ប្រសិនបើ អ្នកបានទិញទូរទស្សន៍ប្រភេទ OLED ហើយ អ្នកប្រាកដជាត្រូវការឧបករណ៍បំពងសំឡេង ដែលមានគុណភាពខ្ពស់ ដែលសក្តិសមបំផុត សម្រាប់តំឡើងនៅក្នុងគេហដ្ឋាន មែនទេ។ ផលិតផល Canvas គឺជាឧបករណ៍បំពងសំឡេងខ្នាតធំ ដែលមានភាពសក្តិសមបំផុត នៅក្នុងការប្រើប្រាស់ជាមួយនឹងទូរទស្សន៍ OLED របស់ LG ដែលវានឹងផ្តល់ជូននូវសំឡេងដ៏ខ្លាំងពិរោះ ស្តាប់ទៅមិនគួរឱ្យជឿថាឧបករណ៍បំពងសំឡេងខ្នាតធំ អាចបញ្ចេញសំឡេងបានល្អបែបនេះ។


ដើមឡើយ ឧបករណ៍បំពងសំឡេង Canvas មិនគ្រាន់តែមានទំហំធំប៉ុណ្ណោះទេ ថែមទាំងមានជើងទម្រចម្រុះពណ៌ផងដែរ។ ជាពិសេស នៅពេលឧបករណ៍នេះឈរនៅពីមុខទូរទស្សន៍ OLED  វាបានផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត មើលទៅហាក់ដូច ជារបារនៃឧបករណ៍បំពងសំឡេង ត្រូវបានស្ថិតនៅដាច់ដោយឡែក។ លើសពីនេះ គម្របមុខរបស់វាអាចចល័តបាន នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរពណ៌ ដើម្បីផ្គូរផ្គងជាមួយនឹងគ្រឿងសង្ហារឹមនៅក្នុងគេហដ្ឋាន។



ក្រុមហ៊ុនផលិតឧបករណ៍បំពងសំឡេង Sonos ដែលជាដៃគូប្រកួតប្រជែងយ៉ាងសកម្មរបស់ Canvas បានគ្រប់គ្រងលើឧបករណ៍បំពងសំឡេងខ្នាតធំ រួមមានឧបករណ៍បំពងសំឡេង PlayBar (តម្លៃ $680) និង PlayBase (តម្លៃ $700)។ ប៉ុន្តែសម្រាប់ឧបករណ៍បំពងសំឡេង Canvas មានទម្ងន់ត្រឹមតែ 1.8 គីឡូ ជាមួយនឹង SB Acoustics Driver ពីរមានទំហំ 6 អ៊ីញ រួមជាមួយនឹង SC Acoustics Tweeter ពីរផ្សេងទៀត។ លើសពីនេះ វាក៏មាន 4-Channel 200-Watt amp ជាមួយនឹងប្រេកង់ឆ្លើយតបដ៏គួរឱ្យចាប់អារម្មណ៍រវាងល្បឿន 30 Hz ទៅ 20,000 Hz។ ដូច្នេះ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការបន្ថែមឧបករណ៍បំពងសំឡេងទៀតទេ។ លក្ខណៈសម្បត្តិដ៏ពិសេសទាំងនេះរបស់ Canvas បានធ្វើឱ្យវាមើលទៅហាក់ដូចជាប៉ម Hi-Fi ពីរ ដែលឈរក្បែរទូរទស្សន៍ LG OLED បានយ៉ាងល្អឥតខ្ចោះ។

ឧបករណ៍បំពងសំឡេង Canvas គឺអាចតភ្ជាប់ជាមួយនឹងទូរទស្សន៍ LG OLED តាមរយៈរន្ធ HDMI-ARC ឬ ខ្សែកាបអុបទិច ហើយសម្រាប់ Audio ឥតខ្សែ នឹងគាំទ្រដល់ AirPlay 2, Chromecast, Tidal, Spotify Connect, Sonos Connect, DLNA និង Bluetooth ម្យ៉ាងទៀត វាក៏មានការតភ្ជាប់តាមរយៈ Analog ផងដែរ ដែលអ្នកអាចប្រើប្រាស់ Record Player និង Gear ដទៃទៀត។ លក្ខណៈសម្បត្តិមួយទៀតនៃឧបករណ៍បំពងសំឡេង Canvas នាពេលបច្ចុប្បន្ននេះ គឺថាវាត្រូវបានរចនាឡើង សម្រាប់តែទូរទស្សន៍ OLED កម្រិត B របស់ LG និងទូរទស្សន៍ស៊េរី C ពីឆ្នាំ 2016 ដល់ឆ្នាំ2019 របស់ LG ប៉ុណ្ណោះ។ ប៉ុន្តែឧបករណ៍បំពងសំឡេងនេះ មិនអាចគាំទ្រ ម៉ូដែលទូរទស្សន៍កោងស៊េរីឆ្នាំ 2016 ឬក៏ ទូរទស្សន៍ OLED លំដាប់ខ្ពស់របស់ LG ឡើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

LG G4 ស៊ីមពីរ ស្បែកសុទ្ធ នឹងមកដល់កម្ពុជា ចុងខែមិថុនា

ដោយ: H2O 8 PM, Wednesday, 27 May, 2015

LG G4 ជាទូរសព្ទកំពូល របស់ក្រុមហ៊ុន LG នាពេលបច្ចុប្បន្ន នឹងមកដល់កម្ពុជា នៅចុងខែមិថុនានេះ បន្ទាប់​បាន​ប្រកាស​ជាផ្លូវការ កាលពីខែមុន ។ LG G4 ជាទូរសព្ទ ...

ម៉ាសពាក់ភ្នែក នៅពេលគេង នឹងដាស់អ្នកពីដំណេក នៅពេលព្រះអាទិត្យរះ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 23 Apr, 2017

ក្រោកពីដំណេកនៅពេលព្រឹក គឺជារឿងដ៏ពិបាកមួយ ហើយការភ្ញាក់ពីគេង ដោយសារនាឡិការោទិ៍ដ៏គួរឱ្យធុញទ្រាន់ ជាពិសេសពេលអ្នកគេងមិនបានគ្រប់គ្រាន់ កាន់តែអាក្រក់ថែមទៀ...

អេក្រង់ QLED ទំហំ 49-inch របស់ Samsung ផលិតសម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 9 PM, Friday, 23 Jun, 2017

ក្រុមហ៊ុន Samsung កំពុងត្រៀមដាក់លក់អេក្រង់ទូរទស្សន៍ QLED ថ្មីចំនួន បីប្រភេទ ដែលប្រៀប ដូចជាក្តីសុបិន្តមួយ សម្រាប់អ្នកនិយមលេងហ្គេម។ ផលិតផលថ្មីទាំងបីន...

បិទសម្លេងនៅជុំវិញខ្លួនអ្នក ជាមួួយនឹងកាសស្តាប់ត្រចៀក ដ៏អស្ចារ្យមួយនេះ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

ធ្វើការគ្រប់គ្រងសម្លេងនានា នៅជុំវិញខ្លួនអ្នក ជាមួយនឹងកាសត្រចៀកច្នៃប្រឌិតថ្មី។ កាសត្រចៀកជំនាន់ថ្មីនេះមានឈ្មោះថា Knops។ វាជួយការពារត្រចៀកអ្នកពីការសម្...

Tomnerb.Com - YouTube Channel