ចូលចិត្តទំនើប

មិនអាចផ្ញើ ឬ ទទួលសារ Text បាននៅលើទូរស័ព្ទ iPhone តើជួសជុលវា ដោយរបៀបណា?

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

គ្រប់ទូរស័ព្ទ iPhone ទាំងអស់សុទ្ធតែមានជម្រើសក្នុងការផ្ញើសារដូចជា iMessages និង SMS ។ ប៉ុន្តែពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកអាចជួបបញ្ហា ជាមួយនឹងការផ្ញើ ឬ ទទួលសារ Text ។ បញ្ហានេះ ទំនងជាអាចជួសជុលបានដោយងាយស្រួល និងសាមញ្ញបំផុត ប្រសិនបើអ្នក អនុវត្តទៅតាមវិធីមួយចំនួនដូចខាងក្រោមនេះ៖
1. Reset ទូរស័ព្ទ
បញ្ហាភាគច្រើន អាចត្រូវបានជួសជុលតាមរយៈការ Reset ទូរស័ព្ទ ដោយគ្រាន់តែអនុវត្តតាមជំហាន៖
• ចុច និងសង្កត់ប៊ូតុង Sleep/Wake និងប៊ូតុង Home ក្នុងពេលតែមួយ
• បន្ទាប់ពីរយៈពេល 2-3នាទី អេក្រង់នឹងបិទ
• ក្រោយមករក្សាការសង្កត់ប៊ូតុង Sleep/Wake រហូតដល់អេក្រង់បើក ហើយអ្នកនឹងឃើញឡូហ្គូ Apple

2. ពិនិត្យមើលស្ថានភាព iMessage
ដំបូងអ្នកត្រូវប្រាកដថាសេវាកម្ម iMessage កំពុងដំណើរការ ដើម្បីពិនិត្យមើលស្ថានភាព iMessage សូមចូលមើលទំព័រ System Status page របស់ក្រុមហ៊ុន Apple។

3. បិទ/បើកកម្មវិធី iMessage
ដំណោះស្រាយដ៏សាមញ្ញមួយទៀត ដែលអាចដំណើរការបាន ប្រសិនបើទូរស័ព្ទ iPhone របស់អ្នកនឹងមិនអាចផ្ញើសារ Text ឬ ទទួលសារ Text បានទេ គឺត្រូវបិទ iMessage ហើយបើកវាឡើងវិញ។ ជំហានខាងមុខនេះ គឺរបៀបបិទ/បើក iMessage៖ ដំបូងបើកចូលកម្មវិធី Settings >> Messages >> បិទ iMessage >> រង់ចាំ 2-3វិនាទី នោះវានឹងបិទហើយ បន្ទាប់មកបើកលើវាម្តងទៀត។

4. បើកដំណើរការ «Send as SMS»
ប្រសិនបើ iMessage មិនដំណើរការទេ អ្នកអាចជ្រើសរើស Option «Send as SMS» ដោយគ្រាន់តែចូលទៅកាន់ Settings >> Messages >> Scroll ចុះក្រោម និងចុចបើក «Send as SMS»។

5. លុប Message
មនុស្សមួយចំនួន បានកត់សម្គាល់ថា នៅពេលដែលទូរស័ព្ទ iPhone មិនអាចផ្ញើសារ ឬ ទទួលសារបានទេ បញ្ហាត្រូវបានដោះស្រាយនៅពេលលុប ការសន្ទនាជាមួយនឹងទំនាក់ទំនងនោះ។ ប៉ុន្តែប្រសិនបើ ការសន្ទនានេះវាចាំបាច់ អ្នកអាចរំលងវិធីសាស្រ្តនេះបាន។

6. ធ្វើបច្ចុប្បន្នភាពទៅលើ Carrier នៅក្នុង Settings
ដំបូងបើកចូលកម្មវិធី Settings >> General >> About >> ប្រសិនបើ Carrier ណាអាចធ្វើបច្ចុប្បន្នភាពបាន អ្នកនឹងអាចឃើញ ដូច្នេះអ្នកអាចធ្វើការកំណត់ថ្មី បន្ទាប់ពីចុចពាក្យ Update ។

7. Reset Network
វិធីមួយទៀត ដែលអាចជួសជុលបញ្ហានេះបាន នោះគឺ Reset Network ដោយដំបូងអ្នកគួរតែបញ្ចូលពាក្យសម្ងាត់ Wi-Fi ម្តងទៀតដូចជា Reset នៅលើការកំណត់ Wi-Fi ផង និងការកំណត់ VPN, APN និង Cellular ផងដែរ។ របៀបក្នុងការ Reset Network គឺដំបូងបើកចូលកម្មវិធី Settings >> General >> Reset >> Reset network >> បញ្ចូលលេខកូដសម្ងាត់របស់អ្នក (ប្រសិនបើអ្នកកំពុងប្រើ) >> បន្ទាប់មកចុច Reset network ម្តងទៀត។

8. ធ្វើបច្ចុប្បន្នភាព Software
ប្រសិនបើមាន Version ថ្មីនៃប្រព័ន្ធ iOS ដូច្នេះអ្នកត្រូវតែប្រាកដថាបាន Install វា។ ការធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធ iOS គឺនាំមកនូវការជួសជុល ចំពោះបញ្ហាមិនដំណើរការមួយចំនួន និងបន្ថែមលក្ខណៈពិសេសថ្មីៗផងដែរ។ មុននឹងដំណើរការ វាអ្នកត្រូវបម្រុងទុកទិន្នន័យរបស់អ្នកជាមុនសិន។ បន្ទាប់មកអនុវត្តទៅតាមជំហាន៖ បើកចូលកម្មវិធី Settings >> General >> ប៉ះ Software Update >> ប៉ះទៅលើពាក្យ Download ហើយនិង Install ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ចង់ដឹងពីមុខងារថ្មីពី Galaxy S8 Oreo ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 11 PM, Sunday, 24 Dec, 2017

ថ្មីៗនេះ Samsung ទើបនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី Android Oreo Beta Program សម្រាប់ ទូរសព្ទ Galaxy S8 និង S8+។ ទំនើប សូមបង្ហាញពីមុខងារថ្មីៗជាទ...

ឧបករណ៍សាកថ្មគ្មានខ្សែ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃ

ដោយ: ដួងច័ន្ទ 4 PM, Sunday, 28 Jan, 2018

Bourge Design គឺជាក្រុមហ៊ុនដែលនៅពីក្រោយឧបករណ៍ Arc Hub ជារន្ធដោត USB-C ដ៏ល្អ បំផុត ដែលមានលក់នៅលើទីផ្សា។ នៅពេលនេះក្រុមហ៊ុន បានត្រឡប់មកកាន់ទីផ្សាប្រកួ...

កាក់ TrackR ភ្ជាប់ iPhone តាមរករបស់

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

ឧបករណ៍តាមដានថ្មី បង្កើតដោយក្រុមហ៊ុន ក្នុងទីក្រុងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអ្នកអាចយកមកជំនួស GPS System ដើមី្បតាមដានរថយន្ត និងទ្រព្យសម្បត្តិរបស់ល...

កាសត្រចៀកម៉ាក BOSE វិវត្តបច្ចេកវិទ្យាថ្មី

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមលើកយកនូវអត្ថបទថ្មីមួយ ទាក់ទងនឹងការរីកចម្រើននៃបច្ចេកវិទ្យាកាស ស្តាប់ចម្រៀង។ BOSE គឺជាម៉ាកសញ្ញាផលិតផលកាសត្រចៀកដ៏ល្បីមួយ នៅក្...

Tomnerb.Com - YouTube Channel