ចូលចិត្តទំនើប

បែកធ្លាយកាមេរ៉ា EOS 90D DSLR និងកាមេរ៉ា EOS M6 Mark II គ្មានកញ្ចក់ របស់ Canon!

ដោយ: ភារុន 8 AM, Thursday, 22 Aug, 2019

គេហទំព័ររបស់ក្រុមហ៊ុនកាមេរ៉ា Canon អូស្រ្តាលី បានបែកធ្លាយនូវកាមេរ៉ាថ្មីចំនួនពីរម៉ូដែល ដោយចៃដន្យ នោះគឺកាមេរ៉ា EOS M6 Mark II គ្មានកញ្ចក់ និងកាមេរ៉ា EOS 90D DSLR។ វីដេអូផ្សព្វផ្សាយសម្រាប់កាមេរ៉ាថ្មីពីរម៉ូដែលនេះ ត្រូវបានគេប្រទះឃើញដោយ Canon Rumor ដែលនៅក្នុងវីដេអូនេះបានបង្ហាញនូវលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍នៃម៉ូដែលទាំងពីរថ្មីនេះ។ លក្ខណៈពិសេសនៃកាមេរ៉ាថ្មី ពីរម៉ូដែលនេះ មានបំពាក់ APS-C Sensor ទំហំ 32.5 មេហ្គាភិចសែល, វីដេអូកម្រិត 4K ក្នុងល្បឿន 30 fps ជាមួយនឹងល្បឿន 120 fps full HD ព្រមទាំងមានបច្ចេកវិទ្យា Dual Pixel Autofocus ជាមួយនឹង Eye Detection ផងដែរ។


លើសពីនេះ វីដេអូផ្សព្វផ្សាយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា កាមេរ៉ា EOS M6 Mark II អាចថតរូបបានក្នុងល្បឿន 14 fps នឹងអាចតំឡើងរហូតដល់ល្បឿន 30 fps ដោយសារតែវាមានបំពាក់ Sensor ថ្មី និង Digic 8 Processor ដែលមើលទៅមានភាពស្រដៀងគ្នាច្រើនទៅនឹងកាមេរ៉ា EOS M6 Original។ ម្យ៉ាងទៀត វាក៏មានលក្ខណៈពិសេសលើអេក្រង់សម្រាប់ថតរូប Selfie/Vlog និង Viewfinder អេឡិចត្រូនិចនៅផ្នែកខាងក្រៅ ដូចគ្នានឹងកាមេរ៉ា M6 ដែរ។


ទន្ទឹមនឹងនេះ កាមេរ៉ា EOS D90 DSLR អាចគ្រប់គ្រងការថតរូប ក្នុងល្បឿន 10 fps និង AF Shoot អាចថតរូបបន្តបន្ទាប់គ្នា តាមរយៈប្រើប្រាស់ Autofocus Sensor 45-point ប្រភេទ All-Cross។ លើសពីនេះ កាមេរ៉ាថ្មីនេះក៏បំពាក់ Optical Viewfinder ជាមួយនឹងការគ្របដណ្តប់ 100% និងមានភាពធន់នឹងទឹក និងធូលីដី នេះបើយោងទៅតាមវីដេអូផ្សព្វផ្សាយនេះ។


វីដេអូផ្សព្វផ្សាយនេះ មិនបានបង្ហាញពីកាលបរិច្ឆេទនៃការចេញផ្សាយ ឬ តម្លៃនៃកាមេរ៉ាថ្មីទាំងពីរម៉ូដែលនេះទេ។ ទោះបីជា ព័ត៌មានបែកធ្លាយនេះផ្តល់ដោយក្រុមហ៊ុន Canon ជាផ្លូវការក៏ដោយ ដូច្នេះ ទំនងជាអតិថិជននិយមប្រើប្រាស់ផលិតកាមេរ៉ា Canon នឹងអាចទទួលបានព័ត៌មានលម្អិតអំពីកាមេរ៉ាថ្មីៗនាពេលឆាប់ៗនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម...

Samsung អាចនឹងផលិត Foldable Phone ទី 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Samsung នៅតែមិនទាន់បញ្ចេញទូរសព្ទកាច់បត់ (Foldable Phone) ដំបូង ម៉ូដែល Galaxy Fold នៅឡើយទេ ទោះបីជាទូរសព្ទដៃជំនាន់ថ្មីនេះ ដំបូងឡើយត្រូវបានក...

កាស ស្តាប់ត្រចៀកទាំង 10 លក់ដាច់ជាងគេលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 26 Apr, 2017

តន្រ្តី ជាមិត្តដ៏ល្អបំផុតរបស់មនុស្សទូទៅ។ វាបានរួមចំណែក នៅក្នុងសកម្មភាពជាច្រើនរបស់មនុស្ស ហើយបច្ចុប្បន្ននេះ តន្រ្តីអាចរក្សាទុកនៅក្នុងទូរសព្ទដៃ ឬឧបករណ...

Gadget ឡូយៗ ដែលអ្នកពិតជាចង់បាន

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 13 Sep, 2017

ទំនើប សូមណែនាំ Gadget ប្លែក តែមានអត្ថប្រយោជន៍ហួសពីការគិត ដែលអ្នកពិតជាចង់បានមួយ មកប្រើប្រាស់។ SleepPhones វាធ្វើឱ្យការទទួលទានដំណេករបស់អ្នក កាន់តែង...

Tomnerb.Com - YouTube Channel