ចូលចិត្តទំនើប

ក្រុមហ៊ុន Canon កំពុងផលិតកាមេរ៉ាដ៏តូចមួយ ដែលអាចផ្តាច់បាន ហើយក៏អាចភ្ជាប់ជាមួយនឹងទូរស័ព្ទផងដែរ

ដោយ: ភារុន 9 AM, Saturday, 13 Jul, 2019

ក្រុមហ៊ុន Canon កំពុងងាកចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Indiegogo ក្នុងការផលិតកាមេរ៉ាដ៏តូចមួយ មានឈ្មោះថា «Ivy Rec» ដែលជាប្រភេទកាមេរ៉ាខាងក្រៅដ៏តូចមួយ ហើយត្រូវបានផលិតឡើងនៅក្នុង Keychain Carabiner ។ កាមេរ៉ាដ៏តូចនេះ ត្រូវបានគេនិយាយថាមានទំហំអង្គចងចាំជាប្រភេទ USB Flash Drive ហើយវាក៏អាចភ្ជាប់ដោយឥតខ្សែ តាម រយៈ Wi-Fi ឬ Bluetooth ជាមួយនឹងកម្មវិធី CanonMini Cam ដើម្បីបង្ហាញឱ្យឃើញ Live Preview នៅលើទូរស័ព្ទរបស់អ្នក។ លើសពីនេះ ចន្លោះទទេនៃឃ្លីបមួយគូ រាងការ៉េ គឺជា Viewfinder មួយ ហើយមាន Single Dial មួយនៅផ្នែកខាងក្រោយ ដែលអនុញ្ញាតឱ្យអ្នកប្តូររវាង Modes បាន។


កាមេរ៉ា Ivy Rec មាន Sensor «13-megapixel 1/3-inch CMOS» ដែលអាចថតវីដេអូនៅក្នុងកម្រិត1080p / 60 fps ហើយវាមិនជ្រាបមិនទឹករហូតដល់ 30នាទី នៅក្នុងជម្រៅរហូតដល់ទៅប្រហែល មួយម៉ែត្រ។ សម្រាប់កាមេរ៉ាដ៏តូចច្រឡឹងនេះមានតម្លៃលក់រាយ $130 ដែលជាតម្លៃមួយ ថ្លៃជាងការរំពឹងទុក ប៉ុន្តែវានៅតែជាជម្រើសដ៏ល្អ សម្រាប់ឪពុកម្តាយកំពុងសម្លឹងរកមើលកូនៗរបស់ពួកគេ ដោយចាប់ផ្តើមជាមួយនឹងកាមេរ៉ាដ៏តូចមួយនេះ។ បន្ថែមលើនេះ ក្រុមហ៊ុន Canon ក៏បាននិយាយថាកាមេរ៉ាថ្មីនេះ គឺនឹងធ្វើឱ្យមានភាពភ្ញាក់ផ្អើលខ្លាំង និងអស្ចារ្យ សម្រាប់ការចេញទៅខាងក្រៅ។ ដូច្នេះ វាអាចមានប្រយោជន៍ ប្រសិនបើ អ្នកខ្ទាស់វាជាប់ទៅនឹងកាបូបស្ពាយក្រោយរបស់អ្នក ខណៈពេលអ្នកកំពុងជិះកង់ ឬក៏ ខ្ទាស់វាទៅនឹងក្រឡៅករបស់សត្វចិញ្ចឹមរបស់អ្នកដូចជា ក្រឡៅកឆ្កែ ឬឆ្មារ…របស់អ្នក ដូច្នេះ អ្នកនឹងអាចមើលឃើញពិភពលោក ពីសត្វចិញ្ចឹមរបស់អ្នក។


អាស្រ័យទៅលើការសម្ភាសពីមុននៃ DPReview ដើម្បីគិតអំពីហេតុផល ដែលក្រុមហ៊ុន Canon កំពុងធ្វើដំណើរឆ្ពោះទៅរកហ្វូងមនុស្ស ឱ្យងាកមកចាប់អារម្មណ៍កាមេរ៉ាចុងក្រោយរបស់ខ្លួន។ នៅក្នុងនោះផងដែរ ក្រុមហ៊ុនក៏បានបង្ហាញថាខ្លួនកំពុងសម្លឹងរកមើលអតិថិជនថ្មីៗ តាមដែលធ្វើទៅបាន ជាពិសេសមនុស្សទូទៅ មិនមែនជាអ្នកជំនាញថតរូប។

កាមេរ៉ា Canon Ivy Rec មានលក់ក្នុងតម្លៃ $120 ហើយវាត្រូវបានរំពឹងថានឹងចេញលក់នៅខែតុលា ឆ្នាំ 2019 នេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Google លបសាកល្បងប្រើប្រព័ន្ធ Google Voice និងត្រៀមបើកឱ្យប្រើ នៅក្រៅសហរដ្ឋអាមេរិកហើយ

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

សម្រាប់សេវាកម្មកំពូលអស្ចារ្យដូចជា Google Voice ដែលមានសមត្ថភាពខ្លាំងស្រដៀងៗនឹង Skypeនោះ គឺអាចទូរស័ព្ទឆ្លងទ្វីបបានក្នុងអត្រាតម្លៃដ៏សែនថោកបំផុត, ផ្ញើS...

ដឹងពីពេលវេលា ត្រូវទិញទូរទឹកកកថ្មី

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

វាប្រហែលជាដល់ពេលវេលា ដែលអ្នកត្រូវផ្លាស់ប្តូរទូរទឹកកកហើយ បើសិនជាអ្នកបានឃើញសញ្ញាអាសន្នទាំងនេះ។ ទូរទឹកកកជាសម្ភារៈដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ វាជួយរក្...

Apple កំពុងច្នៃប្រឌិត Smart Watch តាមដានចង្វាក់បេះដូង

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 27 Sep, 2017

ក្រុមហ៊ុន Apple កំពុងធ្វើតេស្តសាកល្បង នាឡិកា Apple Watch ដែលមានសមត្ថភាពតាមដាន ភាពប្រក្រតីនៃចង្វាក់បេះដូង។ ក្រុមហ៊ុនកំពុងដំណើរការសាកល្បង ដោយសហការជាម...

Android Game សម្រាប់ឆ្នាំ 2017

ដោយ: ដួងច័ន្ទ 3 PM, Sunday, 24 Sep, 2017

កម្មវិធី Game នៅលើទូរសព្ទដៃ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំង ឈានមុខលើបច្ចេកវិទ្យាដទៃ ដែលមាន វត្តមានមុន។ កម្មវិធី Game សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andro...

Tomnerb.Com - YouTube Channel