ចូលចិត្តទំនើប

ណែនាំកាមេរ៉ា Canon ថ្មី ម៉ូដែល CLIQ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Apr, 2019

ក្រុមហ៊ុន Canon បានប្រកាសអំពីកាមេរ៉ា Instant-Print មួយគូថ្មី ដែលត្រូវបានកំណត់សម្រាប់ប្រកួតប្រជែងជាមួយកាមេរ៉ា Mini-Film ម៉ូដែល Instax របស់ក្រុមហ៊ុន Fujifilm ដែលជាផ្នែកមួយនៃនិន្នាការទទួលយកដោយអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងអ្នកមានឥទ្ធិពលដូចគ្នា។
បើយើងធ្វើការពិនិត្យឱ្យបានស៊ីជម្រៅលើកាមេរ៉ា Instant-Print ម៉ូដែល IVY CLIQ របស់ Canon ទាំងពីរនេះ យើងឃើញថាកាមេរ៉ានីមួយៗមានបំពាក់ឧបករណ៍ថតថ្មីរបស់ Canon ដែលអាចរក្សាទុកសន្លឹកហ្វីល Zink បានរហូតដល់ 10 សន្លឹក មានសមត្ថភាពអាចបញ្ជូនរូបភាពទៅកាន់កម្មវិធី CLIQ+ Instant Camera Printer+ App និងមានរួមបញ្ចូល Optical Viewfinder មួយគ្រឿង បន្ថែមជាមួយខ្សែ USB មួយសម្រាប់ការបញ្ចូលថាមពល។

កាមេរ៉ាម៉ូដែល IVY CLIQ+ (ជាម៉ូដែលកម្រិតខ្ពស់ ក្នុងចំណោមកាមេរ៉ាថ្មីទាំងពីរ) មានបំពាក់ Sensor ទំហំ 8 Megapixel មានជម្រើសព្រីនក្នុងទំហំ 2 x 2 និង 2 x 3 មានទំហំឃ្លាំងផ្ទុកទិន្នន័យអាចពង្រីកបានតាមរយៈរន្ធដាក់ microSD Card មានជម្រើស Reprint សម្រាប់ធ្វើការចែករំលែករូបភាពថ្មីៗជាមួយមិត្តភក្តិ និងមានកញ្ចក់ Selfie មួយ ហ៊ុំព័ទ្ធដោយកងអំពូល LED មួយ ដូច្នេះអ្នកអាចទទួលបានការថតរូបដ៏ស្រស់ស្អាតមួយ។

ក្រុមហ៊ុន Canon និងតំណាងចែកចាយស្របច្បាប់ នឹងចាប់ផ្តើមដាក់លក់កាមេរ៉ាម៉ូដែល IVY CLIQ+ នៅក្នុងខែមេសាខាងមុខនេះហើយ ដែលមានរួមបញ្ចូលនូវសន្លឹកហ្វីល 10 សន្លឹកសម្រាប់ការថតរូបក្នុងទំហំ 2 x 3 ដែលនឹងមានតម្លៃសរុប $159.99។ កាមេរ៉ានេះនឹងផលិតឡើងក្នុងជម្រើសពណ៌ Pearl White, Sapphire Blue និង Ruby Red។

ចំណែកឯកាមេរ៉ាម៉ូដែល IVY CLIQ ជាប្រភេទកាមេរ៉ាកម្រិតទាបមួយ នៅក្នុងស្រឡាយកាមេរ៉ា Instant-Print របស់ Canon។ វាមានបំពាក់ Sensor ទំហំ 5 megapixel ព្រមជាមួយជម្រើសព្រីនក្នុងទំហំ 2 x 2 និង 2 x 3 អាចពង្រីកទំហំអង្គចងចាំតាមរយៈ microSD Card និងមានកញ្ចក់ Selfie។ ប៉ុន្តែវាមិនមានកងអំពូល LED ដូចម៉ូដែល CLIQ+ ទេ។ តម្លៃរបស់កាមេរ៉ា IVY CLIQ ដែលក៏នឹងចាប់ផ្តើមចេញលក់ក្នុងខែមេសានេះ នឹងចាប់ផ្តើមក្នុងតម្លៃជាកញ្ចប់ $99 និងមានរួមបញ្ចូលនូវសន្លឹកហ្វីលចំនួន 10 សន្លឹកដូចគ្នាផងដែរ។

ចំណុចដែលអ្នកគួរធ្វើការកត់សម្គាល់គឺ ហ្វីលរបស់ Zink មិនអាចប្រៀបធៀបជាមួយ Fujifilm ទេ បើនិយាយសម្តៅលើគុណភាពពណ៌ ឬ Resolution។ ក្រៅពីនេះ ក្រុមហ៊ុន Canon បានយឺតយ៉ាវក្នុងការចូលរួមនៅក្នុងចំណែកទីផ្សារមួយនេះរួចទៅហើយ ដូច្នេះយើងពិតជាមានមន្ទិលសង្ស័យចំពោះសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ Canon នៅក្នុងទីផ្សារ។
ប៉ុន្តែបើសិនជាអ្នកអាចមើលរំលងបញ្ហាសន្លឹកហ្វីល អញ្ចឹងប្រហែលជាម៉ូដែល IVY CLIQ+ ថ្មីនេះ អាចនឹងជាជម្រើសកាមេរ៉ាដ៏មានអត្ថប្រយោជន៍សម្រាប់ដំណើរកំសាន្តរបស់អ្នក ជាពិសេសដំណើរកំសាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Facebook និង RED បង្ហាញកាមេរ៉ា Manifold 3D VR

ដោយ: ភារុន 9 AM, Monday, 14 Jan, 2019

ទីបំផុតក្រុមហ៊ុន Facebook និង RED បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញកាមេរ៉ា 3D VR របស់ពួកគេ ដែលបានចំណាយពេលអស់ជាច្រើនខែកន្លងមក។ ក្រុមហ៊ុននឹងដាក់បង...

E-Tron រថយន្តអគ្គិសនីដំបូងពី Audi

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Sep, 2018

Audi ទើបនឹងប្រកាសអំពីផលិតផលយានយន្តប្រើប្រាស់អគ្គិសនីទាំងស្រុងដំបូងបង្អស់មានឈ្មោះថា E-Tron។ វាជារថយន្ត SUV ខ្នាតកណ្តាល ដែលមានប្រភពថាមពលពីម៉ាស៊ីនអគ្គ...

កំពូលក្រុមហ៊ុនផលិតកុំព្យូទ័រទាំង 10

ដោយ: ភារុន 10 AM, Tuesday, 28 Aug, 2018

នាពេលបច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដែលយើងមិនអាចខ្វះបាន។ កុំព្យូទ័រដំបូងបង្អស់ដែលចាប់ផ្តើមមានភាពទាន់សម័យនោះត្រូវបានក្រុមហ៊ុន IBM ដាក់ដំណើរការនៅទ...

ក្រុមហ៊ុន LG អេឡិចត្រូនិក ឧបត្ថម្ភផ្តាច់មុខ នៃការប្រកួតពានរង្វាន់ បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម 22 ឆ្នាំ

ដោយ: ទំនើប 9 AM, Thursday, 21 Feb, 2019

មិនសំខាន់ អ្នកហៅវាថា Football, Soccer, Fútbol ឬ Calcio នោះទេ វាគឺជាកីឡា ដែលមានប្រជាប្រិយភាពបំផុតនៅ ទូទាំងពិភពលោក ដែលត្រូវបានគេលេង នៅក្នុងប្រទេសជាង ...

Tomnerb.Com - YouTube Channel