ចូលចិត្តទំនើប

ព័ត៌មានបែកធ្លាយ! កាមេរ៉ាស៊ុមកញ្ចក់ពេញ Canon EOS RP នឹងមានទម្ងន់ស្រាល និងទំហំតូចជាងមុន?

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

មិនយូរប៉ុន្មាន បន្ទាប់ពីការចេញផ្សាយកាមេរ៉ា EOS R ក្រុមហ៊ុន Canon ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ផ្តើមដំណើរការផលិត កាមេរ៉ាស៊ុមកញ្ចក់ពេញ ជំនាន់ទីពីរ។ ដែលត្រូវបានឱ្យឈ្មោះថា កាមេរ៉ាស៊ុមកញ្ចក់ពេញ Conon EOS RP ហើយបានបង្ហាញខ្លួន នៅក្នុងបណ្តុំរូបភាព ដែលបានបង្ហោះដោយលោក Nokishita នាពេលថ្មីៗនេះ។ មិនដូចនឹងក្រុមហ៊ុនគូប្រជែងដូចជា Sony, Nikon, និង Panasonic ដែលផ្តល់ជូននូវកាមេរ៉ា ស្រដៀងគ្នាមួយគូឡើយ។ សម្រាប់ក្រុមហ៊ុន Canon នឹងផ្តល់ជូននូវកាមេរ៉ា EOS RP ដែលមានការរចនាតែមួយគត់ របស់ក្រុមហ៊ុនផ្ទាល់ ដោយផលិតឡើងនូវកាមេរ៉ា ដែលមានទម្ងន់ស្រាលជាង និងទំហំតូចជាងកាមេរ៉ា EOS R ជំនាន់ទីមួយ។

កាមេរ៉ា EOS RP ត្រូវបានគេរាយការណ៍ថា នឹងមានទម្ងន់ត្រឹមតែជាង 485ក្រាម បើធៀបនឹងកាមេរ៉ា EOS R ដែលមានទម្ងន់រហូតដល់ 658ក្រាម នេះពិតជាភាពខុសប្លែកគ្នា ដែលអ្នកនឹងមានអារម្មណ៍ថាពេញចិត្តយ៉ាងខ្លាំង ក្នុងការថតរូបភាព នៅជុំវិញខ្លួនអ្នកជាក់ជាពុំខាន។ លើសពីនេះសម្រាប់ទំហំរបស់កាមេរ៉ាម៉ូដែលថ្មីនេះ គឺ 132.5 x 85.0 x 70.0mm បើធៀបនឹងកាមេរ៉ា EOS R ដែលមានទំហំ 136 x 98 x 84mm។
បន្ថែមពីនេះ លោក Nokishita ក៏បានរៀបរាប់ថា កាមេរ៉ា EOS RP នឹងបន្ថែមលក្ខណៈពិសេសដូចជា៖ Sensor CMOS ស៊ុមពេញ ដែលមានទំហំ 26.2MP ជាមួយនឹងប្រព័ន្ធផ្តិតរូបភាពដោយស្វ័យប្រវត្តិ Signature Dual-pixel របស់ក្រុមហ៊ុន Canon ផ្ទាល់ រួមជាមួយនឹងប្រព័ន្ធដំណើរការរូបភាព Digic 8 ជាពិសេសកម្លាំងថតរូបបន្តបន្ទាប់ នឹងមានល្បឿន 5 fps។

យោងទៅតាមពាក្យចចាមអារ៉ាម ដែលបានមកពីអ្នកនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Canon បានឱ្យដឹងថា កាមេរ៉ាថ្មីនេះ នឹងមានតម្លៃ 1,499$ ឬក៏ 1,599$។ ម្យ៉ាងទៀតកាមេរ៉ាថ្មីនេះផងដែរ ទំនងក្លាយជា ផលិតផលឈានមុខគេ នៅក្នុងខ្សែស្រឡាយ កាមេរ៉ាស៊ុមកញ្ចក់ពេញរបស់ក្រុមហ៊ុន Canon។
នាថ្ងៃទី 14 កុម្ភៈ ក្រុមហ៊ុន Canon ក៏នឹងណែនាំនូវការប្រើប្រាស់កាមេរ៉ាថ្មីនេះ ដូចជាការពង្រីកតំរែតំរឹម ទៅលើខ្សែស្រឡាយ RF-mount Len ជាមួយនឹង ជម្រើសថ្មីៗយ៉ាងហោចណាស់ចំនួន 5 ផងដែររួមមាន៖ Canon RF 85mm f/1.2L USM, Canon RF 15-35mm f/2.8L IS USM, Canon RF 24-70mm f/2.8L IS USM, Canon RF 24-240mm f/4-6.3 IS USM និង Canon RF 70-200mm f/2.8L IS USM។ ទាំងនេះគឺជាជម្រើស Len ដើមដ៏ធំបំផុតរបស់ក្រុមហ៊ុនផ្ទាល់ ជាជាងអ្វីដែលក្រុមហ៊ុន Nikon បានផ្តល់ឱ្យដល់កាមេរ៉ា Z6 និង Z7។
គួរបញ្ជាក់ផងដែរថា កាមេរ៉ា EOS R នឹងនៅតែមានសមត្ថភាពខ្ពស់ និងមានលក្ខណៈពិសេស ជាងកាមេរ៉ាទាំងពីររបស់ក្រុមហ៊ុន Nikon។ តែនេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារតែកាមេរ៉ារបស់ក្រុមហ៊ុន Canon មានតម្លៃ ខ្ពស់ជាង។ ហើយក្រុមហ៊ុន Canon ក៏រំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ឆ្លាតវៃ ដោយការផលិតកាមេរ៉ាថ្មីៗ ដែលមានតម្លៃថោកជាងមុន។

យ៉ាងណាមិញក្រុមហ៊ុនក៏សង្ឈឹមថាកាមេរ៉ា EOS RP នឹងមិនមានចំណុចខ្សោយច្រើនពេក ដែលមានន័យ ជំរុញឱ្យមនុស្សឆ្ពោះទៅរកតម្លៃមួយដ៏ប្រសើរជាងកាមេរ៉ា EOS R។ ម្យ៉ាងទៀតសម្រាប់ក្រុមហ៊ុន Canon ក៏នៅតែមានចំណុចខ្សោយ គឺមិនអាចផ្តល់ជូននូវម៉ូដែលកាមេរ៉ា ជាមួយនឹងស្ថិរភាពតួកាមេរ៉ាបាន។ សូមប្រិយមិត្តអ្នកអានទាំងអស់ រងចាំតាមដានទាំងអស់គ្នាជាបន្តទៀត សម្រាប់ព័ត៌មាន និងការផ្សព្វផ្សាយថ្មីៗ ដែលទាក់ទងនឹងកាមេរ៉ាម៉ូដែលថ្មីៗរបស់ក្រុមហ៊ុន Canon ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

LG នឹងបង្ហាញ V30 ថ្មីជាមួយកាមេរ៉ា AI

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន LG នឹងបង្ហាញ Version ថ្មីនៃផលិតផលទូរសព្ទ V30 នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ Mobile World Congress ក្នុងឆ្នាំនេះ ហើយដូចអ្វីដែលពាក្យចចាមអា...

ភ្លើងសញ្ញារថយន្ត ២ ដែលអ្នកត្រូវតែខ្វល់

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

ការបើកបររថយន្ត មិនត្រឹមតែយកចិត្តទុកដាក់នឹងដងផ្លូវនោះទេ អ្នកបើកបរត្រូវចាប់អារម្មណ៍ខ្លាំង នឹងភ្លើងសញ្ញាដែលលោតបង្ហាញ ក្នុងប្រអប់ចង្កូតផងដែរ។ ភ្លើងសញ្ញ...

ម៉ូតូអគ្គិសនី ដំបូងរបស់ Vespa

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ដល់ពេលវេលា ដែលអ្នកត្រូវចាប់ផ្តើមគិតគូរពីបរិស្ថាន ផ្តើមចេញពីការប្រើប្រាស់យានជំនិះដើរដោយ ថាមពលអគ្គិសនី។ក្រុមហ៊ុន Piaggio Group ដែលជាក្រុមហ៊ុនផ្តល់កំណ...

HP Envy X2 មិនចាំបាច់បារម្ភពីថាមពលថ្ម

ដោយ: ដួងច័ន្ទ 10 PM, Saturday, 06 Jan, 2018

កុំព្យូទ័រយួរដៃរបស់ HP ម៉ូដែល Envy X2 ស៊េរីឆ្នាំ 2017 ជាប្រភេទ Laptop មួយក្នុងចំណោម Laptop/Tablet ថ្មី ប្រភេទ Hybrid ដែលសន្យាផ្តល់នូវថាមពលថ្មរយៈពេល...

Tomnerb.Com - YouTube Channel