ចូលចិត្តទំនើប

សូមណែនាំកាមេរ៉ា Canon EOS M50

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Apr, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំជូនមិត្តអ្នកអាននូវកាមេរ៉ាប្រភេទ Mirrorless Digital ម៉ូដែល EOS M50 របស់ក្រុមហ៊ុន Canon ដើម្បីមិត្តអ្នកអានស្វែងយល់ពីលក្ខណៈពិសេសៗរបស់កាមេរ៉ា មួយនេះ។ ចង់ដឹងថា វាល្អយ៉ាងណា សូមបន្តអានអត្ថបទខាងក្រោម។
Sensor និង ប្រព័ន្ធប្រតិបត្តិការ
ទាំង Sensor ប្រភេទ APS-C CMOS ទំហំ 24.1 megapixel និងប្រព័ន្ធប្រតិបត្តិការ DIGIC 8 Image Processor ត្រូវបានប្រើប្រាស់ សម្រាប់បញ្ជូន High Sensitivity និងការដំណើរការកាមេរ៉ាឆាប់រហ័ស សម្រាប់ប្រើប្រាស់ឱ្យស្របជាមួយកម្មវិធីថតរូបសន្លឹក និងវីដេអូ។ ភាពបត់បែននៃលំដាប់ ISO 100-25600 ជាមួយនឹងការពង្រីកបន្ថែមរហូតដល់ ISO 51200 សម្របសម្រួលដំណើរការនៅក្នុងលក្ខខណ្ឌពន្លឺច្រើនយ៉ាង ហើយវាអាចកាត់បន្ថយសម្លេងរំខាន និងជួយជំរុញមុខងារ Auto Lighting Optimizer សម្រាប់ការថតរូបកាន់តែច្បាស់នៅគ្រប់ស្ថានភាព។ មុខងារថតវីដេអូ UHD 4K ក៏ត្រូវបានគាំទ្រជាមួយកម្រិតល្បឿន 23.98 fps ព្រមជាមួយការកំណត់កម្មវិធី Full HD 1080p60 និង HD 720p120 សម្រាប់ការថតរូប Slow Motion។ បន្ថែមលើនេះទៀត ប្រព័ន្ធប្រតិបត្តិការនៅក្នុងកាមេរ៉ានេះ បានផ្តល់នូវល្បឿនថត 10 fps សម្រាប់ការថតរូបបន្តជាប់ៗគ្នា ការកំណត់ពេលវេលាបើកកាមេរ៉ាលឿន និងចន្លោះពេលវេលាខ្លីៗរវាង Frame នីមួយៗ សម្រាប់ផ្តល់នូវការថតរូបមានប្រសិទ្ធភាពកាន់តែប្រសើរ។

Dual Pixel CMOS AF

នេះជាមុខងារពិសេសមួយដែលផ្តល់នូវការថតរូបដ៏រលូន និងលឿន ស្រដៀងគ្នានឹងដំណើរការរបស់ Camcorder ដែរ។ ប្រព័ន្ធនេះជាការរួមបញ្ចូលនូវ Photodiodes ចំនួន 2 ដាច់ដោយឡែកពីគ្នា នៅក្នុង Pixel នីមួយៗ ផ្តល់នូវបណ្តាញ Network ដ៏ទូលំទូលាយនៃ Phase-Detection ប្រមូលនូវគ្រប់ធាតុដើម្បីកាត់បន្ថយ Focus Hunting ផ្តល់ជំនួសវិញនូវល្បឿនកាន់តែលឿន ការបញ្ជារដោយផ្ទាល់លើ Focus។ នៅពេលដំណើរការជាមួយរូបភាពសន្លឹក ប្រព័ន្ធ Focus នេះដំណើរការដើម្បីទទួលបាន Focus កាន់តែលឿន និងជាក់លាក់ ធ្វើឱ្យវាក្លាយជាមុខងារដ៏សមស្របសម្រាប់ការថត និង Track វត្ថុមានចលនា។ មុខងារ Eye Detection AF ក៏អាចប្រើប្រាស់សម្រាប់ការថត Portrait និងជួយចាត់អាទិភាព Focus លើភ្នែករបស់ Subject ដែលធានាបាននូវ Sharpness នៅលើរូបថត។ នៅពេលថតវីដេអូ មុខងារ Movie Servo AF ផ្តល់ជូននូវការផ្តោតបែបធម្មជាតិ និងរលូន នៅពេលផ្លាស់ប្តូរពីវត្ថុមួយទៅមួយ ឬការផ្លាស់រយៈចម្ងាយខុសៗគ្នា នៅក្នុងផ្ទាំងទេសភាពតែមួយ ក៏ដូចជាសមត្ថភាពក្នុងការកំណត់ Tracking Sensitivity ល្បឿន AF និងចាត់អាទិភាព Face Tracking ជាដើម។ ប្រព័ន្ធ Touch AF ជួយឱ្យការបញ្ជារនៅលើកាមេរ៉ាកាន់តែងាយស្រួល ដោយគ្រាន់តែប៉ះលើផ្ទៃអេក្រង់។

មុខងារ Combination IS

មុខងារនេះប្រើប្រាស់ប្រព័ន្ធទប់លំនឹង 5-Axis Digital Image Stabilization ភ្ជាប់ជាមួយប្រព័ន្ធ Lens-Based Image Stabilization ដើម្បីផ្តល់ឱ្យអ្នកនូវរូបភាពដែលមានកម្រិតរំញ័រតិចតួច បំផុត។ វាធ្វើឱ្យការថតវីដេអូកាន់តែល្អប្រសើរនៅពេលអ្នកធ្វើដំណើរ ឬធ្វើចលនា និងអាចប្រើប្រាស់ភ្ជាប់ជាមួយ Lens ដែលមាន Optical IS សម្រាប់មុខងារទប់លំនឹងកាន់តែខ្លាំង។
ការរចនារូបរាង និងការភ្ជាប់ដោយគ្មានខ្សែ
កាមេរ៉ានេះមានបំពាក់អេក្រង់ Touchscreen LCD ទំហំ 3 inch ដែលផ្តល់នូវការបញ្ជារដ៏ងាយស្រួល ការកំណត់មុខងារនានា និងការទស្សនារូបភាព។ អេក្រង់នេះក៏អាចប្រើប្រាស់បានច្រើនមុំ សម្រាប់ការប្រើប្រាស់ក្នុងមុំខ្ពស់ និងទាប។ ការរួមបញ្ចូលនូវ Electronic Viewfinder ប្រភេទ 2.36m-dot OLED ផ្តល់ជូននូវពន្លឺភ្លឺច្បាស់ និងជួយឱ្យដំណើរការមុខងារ Touch and Drag AF សម្រាប់ការរំកិល AF ដោយដៃ ខណៈពេលអ្នកកំពុងថតជាមួយ EVF សម្រាប់ការបញ្ជារកាន់តែប្រសើរ។

លើសពីនេះ ការបំពាក់ប្រព័ន្ធ Wi-Fi និង NFC អនុញ្ញាតឱ្យអ្នកចែករំលែករូបភាព និងវីដេអូដោយពុំចាំបាច់ប្រើប្រាស់ខ្សែ ទៅកាន់ឧបករណ៍ចល័តដទៃ។ ប្រព័ន្ធ Bluetooth អាចឱ្យអ្នកភ្ជាប់ជាមួយទូរសព្ទ Smartphone ឬ Tablet បានយ៉ាងឆាប់រហ័ស ការចែករំលែករូបភាពដោយស្វ័យប្រវត្តិពីឧបករណ៍មួយទៅមួយផ្សេងទៀត ក៏ដូចជាការបញ្ជារពីចម្ងាយ។ ចំណែក Pop-Up Flash ផ្តល់ឱ្យនូវពន្លឺបន្ថែម សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌពន្លឺទាប។

ប្រភព: bhphotovideo ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Olympus នឹងចេញលក់កាមេរ៉ា សម្រាប់កីឡា ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Mar, 2019

ភាពរំភើបទាក់ទងនឹងផលិតផលកាមេរ៉ាកាលពីឆ្នាំ 2018 ស្ទើរតែមិនមានចំណែករបស់ Olympus ទេ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីល្បាញមួយនេះ បាននឹងកំពុងសម្លឹងរកការ...

ម៉ាស៊ីនបោកគក់ TWINWash ដ៏ទាន់សម័យរបស់ LG

ដោយ: ដួងច័ន្ទ 2 PM, Friday, 24 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបោកគក់ TWINWash ជំនាន់ថ្មី បំពាក់ជាមួយបច្ចេកវិទ្យាដ៏ទំនើបឈានមុខ សក្តិសមសម្រាប់គ្រួសារទាន់សម័យ។ ការបោកគក់ដាច់ដោយឡែក ...

Facebook កំពុងនាំយក Instant Games សម្រាប់ Group

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

ក្រុមហ៊ុន Facebook បានបង្កើតម Instant Games ក្នុងនាមជាបទពិសោធន៍នៃការលេងហ្គេម បែប Cross-Platform ដែលអាចដំណើរការបាននៅគ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើកា...

ណែនាំ Lens ថ្មីពី Moment

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Moment បានបញ្ចេញផលិតផលថ្មីគឺ Telephoto Lens សម្រាប់ទូរសព្ទដែលផលិតឡើងនៅក្នុងឆ្នាំ 2014 ប៉ុន្តែវាត្រូវបានរចនាឡើងសម្រាប់ទូរសព្ទមានទំហំតូចៗ ដ...

Tomnerb.Com - YouTube Channel